ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូឌ្រីម​សេ​១២៥ បើក​​​បោះពួយ​​ទៅ​បុក​ម៉ូតូ​គុប​របួស​ធ្ងន់​៣​នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ម៉ូតូឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ​ស៊េរី​២០០៣ ​មួយ​គ្រឿង​​បើក​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ ហើយ​ព្យា​យាម​​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​​នៅ​ពី​មុខ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​​គុប​ពណ៌​ទឹក​ប៊ិច ​មួយ​គ្រឿង​ទៀត​​ជិះគ្នា​២​នាក់​​​ម្នាក់​ប្រុស​ម្នាក់​ស្រី​ ចំពី​មុខ​ពេញទំហឹង បណ្តាល​ឱ្យ​​ភាគី​ទាំង​សង​ខាង​រង​របួស​ធ្ងន់​ទាំង​៣​នាក់​ត្រូវ​រថយន្ត​

រាជធានីភ្នំពេញ ៖ ម៉ូតូឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ​ស៊េរី​២០០៣ ​មួយ​គ្រឿង​​បើក​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន​ ហើយ​ព្យា​យាម​​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​​នៅ​ពី​មុខ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​​គុប​ពណ៌​ទឹក​ប៊ិច ​មួយ​គ្រឿង​ទៀត​​ជិះគ្នា​២​នាក់​​​ម្នាក់​ប្រុស​ម្នាក់​ស្រី​ ចំពី​មុខ​ពេញទំហឹង បណ្តាល​ឱ្យ​​ភាគី​ទាំង​សង​ខាង​រង​របួស​ធ្ងន់​ទាំង​៣​នាក់​ត្រូវ​រថយន្ត​សាមុយ​ដឹក​យក​ទៅសង្គ្រោះ​​បន្ទាន់​នៅ​​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ​ កាល​ពី​វេលា​ម៉ោង​​១២​និង​៥​នាទី​ថ្ងៃត្រង់​​​ថ្ងៃទី​៣១ កក្កដា ​២០១២ ​តាម​បណ្តោយ​ផ្លូវ​បេតុង​​ភូមិ​ចុង​ថ្នល់​ខាង​លិច សង្កាត់​​ទឹក​ថ្លា ខណ្ឌ​សែនសុខ​ខាង​កើត​វត្ត​ទឹក​ថ្លា ។

បុរស​អ្នក​បើក​​បរ​ម៉ូតូ​​គុប​ដែរ រង​របួស​ធ្ងន់​ឈ្មោះ​​ទៀង សុភ័ក្ត្យ ​អាយុ​២៣​ឆ្នាំ ជា​និស្សិត​ ស្នាក់​នៅ​​​ខណ្ឌ​ចំការ​មន និង​ស្ត្រី​ម្នាក់​ជិះ​ពី​ក្រោយ​រង​របួស​ធ្ងន់​ដូច​គ្នា​នោះ​ឈ្មោះ​ហួត សួគ៌ា អាយុ​២៤​ឆ្នាំ ​ជា​និស្សិត​ ស្នាក់​នៅ​​ផ្ទះ​លេខ​២៩ ផ្លូវ​លេខ​​១៩៨៦ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ។ ចំណែក​បុរស​អ្នក​បើក​​បរ​ម៉ូតូឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ ស៊េរី​​២០០៧ ដែល​ជា​អ្នក​បង្ក​ហេតុ​ឈ្មោះ​ខេន ហេង អាយុ​២០​ឆ្នាំ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕