ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ស្រុក​សំបូរ​វែកមុខ​​ឃាតក​កាប់សម្លាប់​​​ជនរងគ្រោះ​នៅ​​ចំការ

15 ឆ្នាំ មុន

​ខេត្តក្រចេះ ៖ ​ឃាតក​ដៃ​ដល់​​​ត្រូវ​បាន​វែក​មុខ​​បន្ទាប់ពី​​ធ្វើ​សកម្មភាព​កាប់​សម្លាប់​​ទៅលើ​ជន​រងគ្រោះ​រយៈ​ពេល​​​៥​ថ្ងៃ​​ក្រោយមក ​​ហើយក៏​ត្រូវ​​កម្លាំង​ប៉ូលិស​​នៃ​អធិការ​ដ្ឋាន​​ស្រុក​​សំបូរ​​ស្រាវ​ជ្រាវ​​ចាប់ខ្លួន​ ។ ជនសង្ស័យ​​ក្នុង​ករណី​ឃាត​កម្ម​​នោះ​​​ឈ្មោះ​សុខ រិ ​ហៅ​អន្ទិត​ឈិន អាយុ​​​៣៣​ឆ្នាំ ​​រស់​នៅ​ក្នុងភូមិ​​​ស្រែ​ត្រែង ​ឃុំក្បាល​ដំរី ​ស្រុក​សំបូរ ។ ​មូលហេតុ​​ដែល​ឈាន​ដល់​ការ​​កាប់​សម្លាប់​​​​​​នេះផ្តើម​​ចេញពីរឿង​​គំនុំ​ដែល​​ជនរង​គ្រោះ​​​​ធ្លាប់​​​បានទៅ​លួច​ដើមដំឡូង​របស់​​ជន​សង្ស័យ​​កាលពី​​​ពេល​កន្លង​​ទៅ​ ។​

​គួររំលឹក​​ថា កាលពីព្រឹកថ្ងៃទី​​​២៨ ​កុម្ភៈ សាក​សព​​បុរសម្នាក់​​ត្រូវ​​គេប្រទះឃើញ​​​ដេកស្លាប់​​​នៅ​ចំណុច​អូរស្នួល ស្ថិត​នៅ​ខាងក្រោយ​ភូមិស្រែ​​ត្រែង ​ឃុំ​ក្បាលដំរី ​ស្រុក​សំបូរ ដែលគេ​ស្គាល់​​អត្ត​សញ្ញាណ​​ថា ឈ្មោះ​ង៉ាល់ ​អន់​អើយ ​អាយុ​​​​៥៣​ឆ្នាំ​ ជនជាតិ​​ព្នង​ ​ជា​​អ្នក​ចំការ ​រស់នៅ​ភូមិ​​-ឃុំ​កើតហេតុ​​​ខាងលើ ។ ​សាកសព​​​បុរស​​រូប​នេះ​​​ដេក​ស្លាប់​​ផ្កាក់មុខ និង​មា​នស្នាម​​កាប់​​១ពូថៅ​​ចំពីលើ​ក្បាល​ និងត្រូវ​​ភ្លើង​ព្រៃ​ឆេះ​​​ត្រឹមជង្គង់​​ខ្លោច​​
អស់ ។ ​ដោយនៅលើ​ខ្លួន​បុរស​​រង​គ្រោះ​ ប៉ូលិស​​បានឆែក​ឆេរ​​រកឃើញ​​មាន​លុយ​ខ្មែរ​​​ជាង​ដប់​ម៉ឺន ​ព្រមទាំង​​ពូថៅ​របស់ជន​រងគ្រោះ​​ដោយ​មាន​ប្រឡាក់​ឈាម ​ទើបសមត្ថ​កិច្ច​​សន្និដ្ឋាន​ថា ​ការ​ស្លាប់​​របស់បុរស​​​រងគ្រោះ​​គឺ​​ជាករណី​​​ឃាត​កម្ម​​​លើរឿង​អ្វីមួយ ដោយ​ជនដៃ​ដល់​​មិនបានប្លន់​​យក​លុយ​​​ជន​រង​គ្រោះ​ទេ ហើយក៏​មិនមែន​ស្លាប់​​ដោយ​ឧប្បត្តិ​ហេតុ​​ភ្លើងឆេះ​​ព្រៃដែរ ។

តាមប្រភព​ពី​លោក​​វរសេនីយ៍​ត្រី​​ប៊ុន ឈឿន ​​អធិការ​នគរ​បាល​​​ស្រុកសំបូរ ​បាន​ឱ្យ​​ដឹង​ទៀត​ថា ​​លោក​​បាន​ដឹក​នាំ​កម្លាំង​​​ចុះ​ទៅ​ស្រាវជ្រាវ​​​ដល់​កន្លែង​​កើតេហតុ ​ក៏​បាន​​កំណត់​មុខ​សញ្ញា​រហូត​ដល់ថ្ងៃ​ទី​​៣ មីនា ទើប​ឈាន​ដល់ការ​ឃាត់ខ្លួន​ជនសង្ស័យ​​ឈ្មោះ​សុខ រិ ហៅ​​អន្ទិត​ឈិន មក​កាន់​​​ប៉ុស្តិ៍​រដ្ឋ​បាល​​ដើម្បី​​​សាកសួរ ។ នៅ​​​ចំពោះ​មុខ​សមត្ថកិច្ច ​ជនសង្ស័យ​​​​បាន​និយាយ​​ថា ​កន្លង​មក​​​ជនរងគ្រោះ​​ធ្លាប់​បានទៅ​​លួចយក​ដើម​ដំឡូង​របស់ខ្លួន​ ​ហើយ​ក៏​មាន​គំនុំ​ជាប់​​ជា​និច្ច ​លុះដល់​​ថ្ងៃកើតហេតុ​ ខណៈ​​​ដែលខ្លួន​​កំពុងតែ​ជិះ​​ម៉ូតូ​ក៏​ឃើញ​​​​ជនរងគ្រោះ កំពុងតែ​​ដក​ដំឡូង​​នៅចំការ​ក្នុង​ព្រៃ​ម្នាក់ឯង ​ឃើញ​ដូច្នោះ​​​ខ្លួន​ក៏​​ឈប់ម៉ូតូ​​ ហើយ​ក៏​​ដើរ​​កាត់ព្រៃ​ឆ្លង​អូរ យកពូថៅ​​របស់ជន​រងគ្រោះ​​លបកាប់​​ពីក្រោយចំ​កណ្តាល​​​ក្បាល​ បណ្តាល​ឱ្យ​​ជនរងគ្រោះ​​រត់ដួល​ផ្កាប់​មុខ​​ស្លាប់​ នៅ​​ក្បែរដើម​ឈើមួយ​​ដើមដែល​​កំពុងតែ​ឆេះ ​ដួល ។ ​​​បន្ទាប់ពី​​ធ្វើសកម្មភាព​រួច ខ្លួន​ក៏​​មិនបាន​​​រត់​គេច​​​​​​ទៅណា​ទេ ដោយនឹកស្មាន​ថា ​គ្មាន​នរណា​​អាច​ស្រាវជ្រាវ​​ដឹង​រឿងនេះ មិននឹក​ថា ​អំពើ​អាក្រក់​​ពិតជា​គេច​​មិន​រួចពីសមត្ថកិច្ច​សោះ ៕​​​