ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ិច​ស៊ិក​​​ ៖ កម្មករ​រ៉ែ​​​៧​នាក់​​​ស្លា.ប់​ក្នុង​ការផ្ទុះ​មួយ​

11 ឆ្នាំ មុន

ប៉ូលិស​​​មូល​ដ្ឋាន​​និយាយ​ថា កម្មកររ៉ែ​៧​នាក់​ដែលជាប់​​ក្នុង​អណ្តូង​រ៉ែ​​​ធ្យូ​ង​ថ្ម​មួយ​ បាន​ត្រូវ​​​ស្លា.ប់​​​ដោយសារ​​ការផ្ទុះ​​មួយ​កាលពី​ថ្ងៃទី​​​២៥ កក្កដា​​​​ក្នុង​​​ទីក្រុង​​ MUZQUIZ តំបន់​​​កូអាហ្វីឡា ភាគ​ខាង​ជើង​ម៉ិចស៊ិក​ ។

ប៉ូលិស​​​មូល​ដ្ឋាន​​និយាយ​ថា កម្មកររ៉ែ​៧​នាក់​ដែលជាប់​​ក្នុង​អណ្តូង​រ៉ែ​​​ធ្យូ​ង​ថ្ម​មួយ​ បាន​ត្រូវ​​​ស្លាប់​​​ដោយសារ​​ការផ្ទុះ​​មួយ​កាលពី​ថ្ងៃទី​​​២៥ កក្កដា​​​​ក្នុង​​​ទីក្រុង​​ MUZQUIZ តំបន់​​​កូអាហ្វីឡា ភាគ​ខាង​ជើង​ម៉ិចស៊ិក​ ។

​ការផ្ទុះ​​​កើត​មាន​នាវេលា​​ម៉ោង​៨​​និង​៣០នាទី​ព្រឹក​​​បណ្តាល​​​​មក​ពី​​ការ​​ធ្លាយឧស្ម័ន​​ក្នុង​អណ្តូង​​​រ៉ែ​មាន​ជម្រៅ​​៧៣​ម៉ែត្រ​​​នោះ ។ ​អាជ្ញាធរ​​​អាច​ទាញ​យក​​ចេញនូវ​សាកសព​​កម្មកររ៉ែ​ទាំង​៧​នាក់​​នោះ​ដែល​​មាន​អាយុ​​រវាង​ពី​២០ឆ្នាំ​ទៅ​៣០​​ឆ្នាំ ។​

គ្រោះថ្នាក់​​អណ្តូង​​​​រ៉ែ​ដ៏​អាក្រក់​​បំផុត​មួយ​នៅ​​​ម៉ិចស៊ិក​​កើត​មាន​​​កាលពី​ខែកុម្ភៈ​​ ឆ្នាំ​២០០៦ ​ក្នុង​អណ្តូង​រ៉ែ​PASTA DE CONCHOS ​នៅ​តំបន់​​កូអា​ហ្វី​ឡា​​​ដែលបណ្តាល​​ឱ្យ​កម្មករ​​រ៉ែ​ស្លាប់​​៦៥​នាក់​​មកពី​ការ​​​ផ្ទុះ​​មេតាន ៕​