AFP ផ្សាយឱ្យដឹងថា ប្រទេសចិនបានបង្ហើបឱ្យដឹងពីទិន្នន័យកាលពីថ្ងៃទី២៨ កុម្ភៈ ថា ប្រជាជនចិនដែលគេរំពឹងថា មានចំនួនច្រើនបំផុតលើពិភពលោកនោះបច្ចុប្បន្នបានកើនលើសកាលពីឆ្នាំ២០១០ ចំនួន ៦,៣លាននាក់ទៀតធ្វើឱ្យចំនួនសរុបក្នុងដំណាច់ឆ្នាំ២០១០ចិនមានប្រជាជន១.៣៤១លាននាក់។ វិទ្យាស្ថានស្ថិតិជាតិប្រទេសចិនបានបង្ហើប
ឱ្យដឹងតួលេខប្រជាជនចិនក្នុងឆ្នាំ២០១០ ដោយបញ្ជាក់ថា នេះគ្រាន់តែជាតួលេខប៉ាន់ស្មានប៉ុណ្ណោះ ។ សម្រាប់តួលេខសរុបយកជាផ្លូវការនឹងប្រកាសឱ្យដឹងនៅក្នុងខែមេសានៅពេលដែលរដ្ឋាភិបាលអាចប្រមូលទិន្នផលទទួលបានពីការធ្វើជំរឿនប្រជាជនក្នុងឆ្នាំ២០១០ ដោយចាត់ទុកថា ជាការជំរឿននៅទូទាំងប្រទេសជាលើកដំបូងក្នុងអំឡុងពេល១០ឆ្នាំ ។
តាមទិន្នន័យតួលេខនៃការធ្វើជំរឿនក្នុងឆ្នាំ២០០០ប្រជាជនចិនមានប្រហែល១.២៩៥លាននាក់ ។ ចាប់តាំងពីចិនប្រើប្រាស់នយោបាយកូនតែមួយក្នុងឆ្នាំ១៩៨០ ដែលកំណត់ឱ្យប្រជាជនអាចមានកូនម្នាក់ជាហេតុធ្វើឱ្យចិនការពារការកើនឡើងនៃចំនួនប្រជាជនដោយរំពឹងថា មានប្រជាជនកើនឡើងប្រហែល៤០០លាននាក់ ។ ប្រទេសចិនបានធ្វើជំរឿនប្រជាជនជាលើកដំបូងនៅទូទាំងប្រទេស ក្នុងឆ្នាំ១៩៥៣ ដោយកាលណោះចិនមានប្រជាជនចំនួន៥៩៤លាននាក់ គឺតិចជាងតួលេខបច្ចុប្បន្នដល់ទៅជាងពាក់កណ្តាល ៕
ចែករំលែកព័តមាននេះ