ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លាប់​ម្តាយ​មីង​និង​ក្មួយ​ប្រុស​យ៉ាង​សាហាវ​នៅ​ស្រុក​កញ្ជ្រៀច​ប៉ូលិស​បាន​វែក​មុខ​ឃាត​ករ​

13 ឆ្នាំ មុន

ខេត្ត​ព្រៃវែង​ ៖ កាលពី​ថ្ងៃទី​​២៤ កក្កដា ​វេលា​ម៉ោង​​​ប្រហែល​​​១២អធ្រាត្រ​​នៅ​​ភូមិ​ថ្មី ឃុំ​​ព្រាល ស្រុក​​​កញ្ចៀច​ ​​​មាន​​ករណី​​​​សម្លាប់​​​​​ស្ត្រី​​​​​​និង​​ក្មួយ​​​​​ប្រុស​របស់​ខ្លួន​ម្នាក់​​យ៉ាង​​​ឃោរឃៅ​​​​​​​​ ​​ ។ លោក​​​​វរសេនីយ៍ឯក​​​​សេង ​សុភក្តិ ​ស្នងការ​​រង នគរ​​បាល​​ខេត្ត​ និង​​ជា​ប្រធាន​​​​ការិយាល័យ​​​កណ្តាល​​

ខេត្ត​ព្រៃវែង​ ៖ កាលពី​ថ្ងៃទី​​២៤ កក្កដា ​វេលា​ម៉ោង​​​ប្រហែល​​​១២អធ្រាត្រ​​នៅ​​ភូមិ​ថ្មី ឃុំ​​ព្រាល ស្រុក​​​កញ្ចៀច​ ​​​មាន​​ករណី​​​​សម្លាប់​​​​​ស្ត្រី​​​​​​និង​​ក្មួយ​​​​​ប្រុស​របស់​ខ្លួន​ម្នាក់​​យ៉ាង​​​ឃោរឃៅ​​​​​​​​ ​​ ។ លោក​​​​វរសេនីយ៍ឯក​​​​សេង ​សុភក្តិ ​ស្នងការ​​រង នគរ​​បាល​​ខេត្ត​ និង​​ជា​ប្រធាន​​​​ការិយាល័យ​​​កណ្តាល​​នគរ​បាល​​​​​​យុត្តិធម៌​​​មាន​ប្រសាសន៍​ថា ​​ករណី​​នេះ​ជា​អំពើ​​​ប្លន់​​សម្លាប់​​ដែល​មាន​ជនរង​គ្រោះ​​​២​នាក់​  ម្នាក់ឈ្មោះ​​​​ទ្រូ នឿន ភេទ​ស្រី អាយុ​៤៧ឆ្នាំ ​​​ និង​ម្នាក់​ទៀត​​​​​​​​ឈ្មោះ​​ក្រិល ចំរើន ​ភេទ​ប្រុស អាយុ​​១២ឆ្នាំ ​​ត្រូវ​ជា​ក្មួយ​​ ។

​លោក​ស្នង​ការ​រងបន្ត​ថា ​ក្រោយពី​​បាន​ទទួល​​ព័ត៌​មាន​​​​​នេះ លោក​​ឧត្តម​សេនីយ៍​​ត្រីវ៉ាន់​ សារឿន ​ស្នង​ការ​​​​នគរ​បាល​​ខេត្ត​ បានបញ្ជា​​ផ្ទាល់​​មក​រូប​លោក​​​ដោយ​មាន​ការ​សហការ​ជាមួយ​​​​នាយក​ដ្ឋាន​​នគរ​បាល​​​ព្រហ្មទណ្ឌ​​​ ​ហើយ​ការិយា​ល័យ​​​ជំនាញ​​​ និង​កម្លាំង​​អធិការ​ដ្ឋាន​​នគរ​បាល​ស្រុក​កញ្ចៀច​ ក៏​បាន​ដំណើរ​ការ​​បើក​ការ​ស៊ើប​អង្កេត​​​យ៉ាង​​​​ក្តៅគគុក​​​ ។ ទីបំផុត​​​​ក៏​​ឈាន​ដល់​​ការ​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ម្នាក់ឈ្មោះ​​ថេង  ធីង ភេទ​ប្រុស អាយុ​​២៩ឆ្នាំ រស់​នៅ​​ភូមិ​កំចាយ​មារ ឃុំ​​​គ្រញូង​ ស្រុក​​​​​​កំចាយមារ ​​និង​​ដក​ហូត​​​វត្ថុតាង​​មួក​បេរេត៍​១ ស្បែក​​ជើង​​ផ្ទាត់​​១គូ ហើយ​តាម​​ចម្លើយ​សារភាព​​​​របស់​​ជន​សង្ស័យ​​ថា​ពិតជា​បានសម្លាប់​​ជនរងគ្រោះ​​​២​នាក់​ម្តាយមីង​​និង​ក្មួយ​មែន​ ក៏បាន​កសាង​​សំណុំ​រឿង​បញ្ជូន​​​​ទៅ​សាលា​ដំបូង​ខេត្ត​​ ។​

​មន្ត្រី​​ប៉ូលិស​បាន​​​ឱ្យ​ដឹងថា ​ហេតុការណ៍​​​​​នេះ​បាន​​កើតឡើង​​ខណៈ​​​ជន​សង្ស័យ​​ប៉ុនប៉ង​​​​ឡើង​ទៅរំលោភ​​​ស្ត្រីជា​​ម្តាយ​​​​មីង​ដែល​ជា​ស្ត្រីមេម៉ាយ​ តែដោយ​ការ​​ប៉ុនប៉ង​​​​នោះ​​មិន​បាន​​​សម្រេច​​ ​ជន​សង្ស័យ​ក៏​យក​ដែក​ឆាប​​​ចាក់ស្ត្រី​​​រងគ្រោះ​​​​​​ចំ​កញ្ចឹង.​ក​ជា​ច្រើន​​​​កន្លែង ។ ពេល​​នោះ​ស្ត្រី​​ជា​ម្តាយមីង​​​បាន​ស្រែក​​ហៅ​​ក្មួយ​ប្រុសដែល​​នៅជា​មួយ​​ ដែល​​ដេក​​ក្រោម​​ផ្ទះ​ លុះ​ក្មួយ​ប្រុស​ស្ទុះ​​​​រត់​ឡើង​​​​ទៅលើ​​ផ្ទះ​ ក៏ត្រូវ​ជនសង្ស័យ​​​ចាក់​នឹង​​ដែកឆាប​​​ចំបំពង់ក​​ និង​​លើ​​ផ្ទៃ​មុខ​​​ជា​ច្រើន​​​​កន្លែង​​​​ស្លាប់​​ទៅ ។​

​ជុំ​វិញ​​ការ​វែកមុខ​​ឃាតករ​​​នេះ​ត្រូវ​​បាន​មន្ត្រី​​​ប៉ូលិស​​​ឱ្យដឹង​​ថា ឈ្មោះ​​​ថេង ធីង ​នេះគឺជា​​មុខ​សញ្ញា​​ព្រោះជន​នេះ​ធ្លាប់​​​ឡើង​ចុះ​​​ផ្ទះ​​​ស្ត្រី​​រង​គ្រោះ​​ហើយ​ពេល​​បង្ក​ហេតុ​​​នោះ​​ជននេះ​​​​ក៏ស្រវឹង​​​​ស្រា​ដែរ ៕