ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ​​​ជំរុញ​​​ដំណើ​រ​ការ​សាង​សង់​​​ទំនប់​សាយ៉ា​បូរី​​​ព្រោះ​ប្រយោជន៍​សេដ្ឋ​កិច្ច​

11 ឆ្នាំ មុន

យោង​តាម​សេច​ក្តី​ប្រកាស​​​​​ព័ត៌​មាន​​របស់​អង្គ​ការ WWF ​បាន​ព្រមា​ន​ថា ​​ការ​សាង​សង់​កំពុង​មាន​ដំណើ​រការ​​​ទៅ​មុខ​​​​នៅតំបន់​​ទំនប់​សា​យ៉ា​បូ​រី​ ស្ថិត​​​​នៅភាគ​​​ខាង​​ជើង​​​ប្រទេស​ឡាវ​​ ហើ​​យ​ហាក់​​​​កំពុង​​​​​មិន​ផ្តល់​​​​តម្លៃ​ដល់​​​សេច​ក្តី​​​សម្រេច​​​កាល​ពី​ខែ​​​ធ្នូ​​ ដោយ​​​បណ្តា​ប្រទេស​​​នៃតំបន់មេ​គង្គ​​​​ប៉ែក​ខាង​ក្រោម ​​​ស្តី​ពី​​ការ​​ពន្យា​​​រ​ការ​សាង​សង់​​​​ទំនប់​​​​សាយ៉ា​បូរី​​​នេះ​នៅ​លើ​​​​ដង​​ទន្លេ​មេ​គង្គ​​​​ ដោយ​រង់​ចាំ​ការ​​

យោង​តាម​សេច​ក្តី​ប្រកាស​​​​​ព័ត៌​មាន​​របស់​អង្គ​ការ WWF ​បាន​ព្រមា​ន​ថា ​​ការ​សាង​សង់​កំពុង​មាន​ដំណើ​រការ​​​ទៅ​មុខ​​​​នៅតំបន់​​ទំនប់​សា​យ៉ា​បូ​រី​ ស្ថិត​​​​នៅភាគ​​​ខាង​​ជើង​​​ប្រទេស​ឡាវ​​ ហើ​​យ​ហាក់​​​​កំពុង​​​​​មិន​ផ្តល់​​​​តម្លៃ​ដល់​​​សេច​ក្តី​​​សម្រេច​​​កាល​ពី​ខែ​​​ធ្នូ​​ ដោយ​​​បណ្តា​ប្រទេស​​​នៃតំបន់មេ​គង្គ​​​​ប៉ែក​ខាង​ក្រោម ​​​ស្តី​ពី​​ការ​​ពន្យា​​​រ​ការ​សាង​សង់​​​​ទំនប់​​​​សាយ៉ា​បូរី​​​នេះ​នៅ​លើ​​​​ដង​​ទន្លេ​មេ​គង្គ​​​​ ដោយ​រង់​ចាំ​ការ​​សិក្សា​បន្ថែម​​​​ទៀត​សិន​​​ស្តី​ពី​ការ​​​​ប៉ះ​ពាល់​​ផ្សេង​ៗ​​ដែលអាច​​​​កើត​ចេញ​ពី​​​​គម្រោង​​សាង​សង់​​ទំនប់​​​​​ដ៏​ចម្រូង​ចម្រាស​មួយ​នេះ​ ។

​កាល​​​​ពី​​ស​ប្តាហ៍​​មុន​​​​ គណៈ​​ប្រតិ​ភូ​​អន្ត​រ​ជាតិ​​​​​មួយ​​ក្រុម​​​ ដែល​មាន​​វត្ត​មាន​​​ឯក​អគ្គ​​​រាជ​ទូត​​​ ម្ចាស់​ជំនួយ​​ និង​តំណាង​​​អង្គ​​ការ​​​​​មិនមែន​​​​រដ្ឋា​​ភិបាល​​ ក្នុង​នោះ​មា​ន​​​​តំណាង​​អង្គ​ការ​ WWF ​ផង​ដែ​​រ​ បាន​​ចូល​រួម​​​កិច្ច​ប្រជុំ​មួយ​​​​ជា​មួយ​រដ្ឋា​​ភិបាល​ឡាវ​​​ដើម្បី​​​​ស្តាប់​នូវ​​​បទ​បង្ហាញ​​ស្តី​ពីគម្រោង​​​សាង​សង់​ទំន​ប់​​​​ និង​ដើម្បីចុះ​​​ពិ​និត្យ​​​​​ជាក់​ស្តែ​ង​​​ដល់​​តំបន់​​​ទំនប់​​​សាយ៉ា​បូរី​​​ផ្ទាល់​ ។​ កិច្ច​​ប្រជុំ​នេះ​​​ ត្រូវ​បាន​​​​រៀប​​​ចំ​ឡើង​បន្ទាប់​ពី​មាន​​​ការ​សម្តែង​​​នូវ​ក្តី​​​ព្រួយ​បារម្ភ​ និង​ការ​តវ៉ា​​​ជា​ច្រើន​​​សន្ធឹក​សន្ធាប់​​​​អំពី​ការ​​​ឈូស​​ឆាយ​​​​ដី​ និង​​ការ​បន្ត​​​​ដំណើ​រ​ការ​​​​សាង​សង់​​​នៅ​តំបន់​នេះ ។

​​លោក​បណ្ឌិត​​ ជិន​ហូ​ ​ម៉េង​ ​​អ្នក​ជំនាញ​​​​ផ្នែក​​​​និរន្ត​​​រ​ភាព​​​​​​វា​រី​​អគ្គិស​នី​​​នៃអង្គ​ការ​ WWF បាន​ថ្លែង​ថា ​«ថ្វី​ដ្បិត​​​តែ​ឡាវ​​​យល់​​ព្រម​​រៀប​​​ចំ​​ទស្សន​កិច្ច​​​​​​​ទៅ​កាន់​​​​តំបន់​​​សាង​​សង់​ទំនប់​​ វាច្បាស់​​ណាស់​​​​ថា​ការ​សាង​សង់​​​កំពុង​មាន​​​ដំណើរ​ការ​​​ទៅមុខ»។ លោក​បណ្ឌិត​​ ​ជិន​ហូ​ ម៉េង​​ បន្ត​ថា ​​«​យោង​​​​តាម​​​ប្រសាសន៍​​លោក​វីរ៉ា​​ផន ​វី​រ៉ា​វ៉ុង​ ​អនុរដ្ឋ​​មន្ត្រី​​ក្រសួង​​​ថាម​​​ពល​ និង​រែ៉​​ឡាវ​ ប្រព័ន្ធ​សម្រាប់​​​បង្ហូរ​ទឹក​​ទន្លេ​​ចេញ​ពីតំបន់​​​សាង​សង់​ នឹង​ត្រូវ​​​គេ​ស្ថាប​នា​​ហើយ​មិន​​ឱ្យ​​​​​ហួស​ពីដំ​ណាច់​​ឆ្នាំ​នេះ។​ វា​នឹង​​​​ជា​កិច្ច​ការ​នៃ​​​​ដំណាក់​​​កាល​​ដំបូង​​​ដែលគេ​ត្រូវ​​​ធ្វើ​នៅ​​​​លើ​ដង​​ទន្លេ​​ ហើ​យវា​នឹង​​​ជា​លទ្ធ​ផល​​​មួយ​នៃ​​​​ដំណើ​រ​ការ​​​​សាង​សង់​​​ទំនប់​​​​នេះ»។ ​​

លោក​​បណ្ឌិត​ ជិន​ហូ ម៉េង​ បាន​​​ថ្លែង​ទៀត​ថា ​​ឥឡូវ​​គឺ​ជា​ពេល​​វេលាដ៏​សំខាន់​​​សម្រាប់​រដ្ឋា​ភិ​បាល​​​នៃ​ប្រទេស​​មេ​គង្គ​​​បែ៉ក​​​​ខាង​ក្រោម​​​ ក្នុង​ការ​​បង្ហាញ​​​នូវ​គោល​ជំហរ​​​ដ៏​ច្បាស់​​លាស់​របស់​​​​ខ្លួន​លើ​រឿង​​​​ទំនប់​​​​សាយ៉ា​បូ​រី​​​ ដើម្បី​បញ្ជាក់​​​អំពី​​ក្តី​បារម​្ភ​នានា​ ដែ​ល​ខ្លួន​​​មាន​​​ឱ្យ​បាន​ច្បាស់​ ។​យោង​​​តាម​ប្រសាសន៍របស់​លោក​​ ​​វី​រ៉ា​​វ៉ុង​ ​និង​ក្រុម​ហ៊ុន​​​​អភិវឌ្ឍ​ន៍​​​ថៃ Ch Karnchang ​ដែល​គម្រោង​​​របស់​ខ្លួន​​​មាន​ទឹក​​ប្រាក់​​​៣,៨កោដិ​ដុល្លារ​​​​អាមេ​រិក​​ ទំនប់​​​មួ​យ​នេះ​​​​​កំពុង​​​​មាន​ដំណើរ​​​​​ការ​​ទៅ​មុខ​​ស្រប​តាម​ផែន​ការ​របស់​ពួ​ក​គេ​​​​ ដោយ​​​គេ​​​នឹង​ធ្វើ​​​ការ​​កែ​ប្រែ​ផ្សេង​ៗ​​​នៅ​ពេល​​ដែល​​ការ​សាង​​សង់​​ប្រព្រឹត្ត​​ទៅ​​មុខ​ ។

ដំណើរ​​​ទស្ស​ន​កិច្ច​​​​ទៅ​កាន់​តំបន់​​​សាង​សង់​​​ទំនប់​​​​​​​​​ ត្រូវ​បាន​ធ្វើ​ឡើង​​​​​បន្ទាប់​ពី​​​មាន​​​ការ​លើ​ក​ឡើង​​​​ផ្សេង​ៗ​​​ស្តីពី​​​​ទំនប់​នេះ​​ ។ រដ្ឋ​​​មន្ត្រី ការ​​បរ​ទេស​​​​ឡាវ ​បានបញ្ជាក់​​កាល​ពី​​​ពេល​ថ្មី​​ៗ​​​នេះ​ក្នុង​​​ជំនួប​​​​ជា​មួយ​​​លោក​ស្រី ​ហ៊ីលឡា​រី​ គ្លីន​តុន​ រដ្ឋ​​​​មន្ត្រី​​ការ​បរទេស​​​​​នៃ​​សហ​រដ្ឋ​អាមេរិ​ក​​ថា គម្រោង​​​​ត្រូវ​បា​ន​ផ្អាក​​​​ខណៈ​ពេល​​​ដែល​​​​នាយក​ក្រុមហ៊ុន​​ Ch Karnchang លោក​​ អាស្វិន កុង​​សិរិ ​​បាន​ប្រកាស​​ថា​ ពួក​គេ​​​បាន​កំណត់​ពេល​​​​​វេលា​​សម្រាប់​​​ការ​ពន្យារ​​ ប៉ុន្តែ​​​រំពឹង​​​ថា​គម្រោង​​​​នេះ​នឹង​បញ្ចប់​​​នៅ​ឆ្នាំ ​​២០២០ ​ដូច​ដែល​បាន​​​គ្រោង​ទុក​ ។
​​​លោក​បណ្ឌិត​ ជិនហូ ម៉េង​​ បាន​បន្ថែម​​​​ថា ​​«ឡាវ​​​សង្ឃឹម​​​​ថា​ រដ្ឋា​​ភិបាល​​​​នៃ​ប្រទេស​​​​ជិត​ខាង​​ខ្លួន​​ នឹ​ង​គាំ​ទ្រ​​​​ឆន្ទៈ​ផ្ទាល់​​​របស់​ខ្លួន​​​ក្នុង​ការ​​​កាត់​បន្ថយ​​​​ហេតុ​ប៉ះ​ពាល់​​​​ចេញ​ពី​ការ​​​សាង​សង់​ទំនប់​​​មុន​ពេល​​​ដែ​​ល​ខ្លួន​​​​ស្វែង​​យល់​​​ឱ្យ​បាន​ពេញ​លេញ​​អំពី​អ្វី​​​ខ្លះ​ទៅ​​ជា​ហេតុ​​​ប៉ះ​ពាល់​​​នោះ​ »។ ​​

ក្រុ​ម​គណៈ​​ប្រតិ​ភូ​​​​​ដែល​បា​ន​ធ្វើ​​​ទស្ស​​ន​កិច្ច​​​នៅ​​តំបន់​​​ទំនប់​​​ បា​ន​ស្តាប់​​​បទ​បង្ហាញ​​របស់​​ក្រុម​ហ៊ុន​​​ ពយ​​រី​ ជា​​ក្រុម​ហ៊ុន​​ហ្វាំង​ឡង់​ ដែលជា​អ្នក​ផ្តល់​​​ប្រឹក្សា​​​ដល់​ភាគីឡាវ​​​​ស្តី​អំពី​​ការ​សាង​សង់​ទំនប់​ ។​ ក្រុម​ហ៊ុន​​​ ពយ​រី​ ​បា​ន​ធ្វើ​​របា​យ​ការណ៍​​​ថា កា​រ​សិក្សា​​​បន្ថែម​កំពុង​​​​​​​ដំណើ​រការ​​​​រហូត​ដល់​ដំណាច់​​​ឆ្នាំ ​​២០១២​​ ហើយ​បាន​​​​ធ្វើ​ការ​​សន្និ​ដ្ឋាន​​​​​ថា​ គម្រោង​​​​​សាង​សង់​​​ទំនប់​​​​នឹង​មិន​​​មាន​ហេតុ​​​ប៉ះ​ពាល់​​​អវិជ្ជ​មាន​​​ណា​មួយ​​​ដែល​អាច​​​​​ទទួល​យ​ក​បាន​​ទេ ។

លោក​បណ្ឌិត​ ជិនហូ ម៉េង​ បន្ត​ថា ​​​​​«ឡាវ​​​រំពឹង​​​​​ឱ្យ​ប្រទេស​ជិត​ខាង​​​ខ្លួន​ជ្រើស​រើ​ស​​ជោគ​​វាស​នា​​មួយ​​​ដ៏​សែន​​គ្រោះ​ថ្នាក់​​ ហើ​យ​ឱ្យ​​​ជឿជាក់​​​ថា​រាល់​ហេតុ​ប៉ះ​ពាល់​​នានា​ ដែល​ចេញ​​​ពីគម្រោង​នេះ​​​ នឹង​​ត្រូវ​​​បាន​គេ​​ដោះ​ស្រាយ​​​នៅពេល​ដែ​ល​​​កា​រសាង​សង់​​​​​​ទំនប់​មាន​ដំណើ​រ​ការ​ទៅ​មុខ​»។ ​លោក​​បាន​បន្ត​​ថា ​​«វិធី​​​សាស្ត្រ​​​ដែល​គ្មាន​ភាព​ច្បាស់​លាស់​​នេះ​ មិន​​ត្រឹម​តែ​​​ធ្វើ​ការ​​​​សន្និ​ដ្ឋាន​​​ទុក​ជា​មុន​​​លើ​ការ​សិក្សា​​​ស្តី​ពី​​​​ហេតុ​​ប៉ះពាល់​​​​​​ ដែល​កំពុង​មាន​ដំណើ​​រ​ការ​​​​​បច្ចុ​ប្បន្ន​​​​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​​​វា​ផ្ទុយ​​​ទាំង​ស្រុង​​​ទៅ​នឹង​​​បទ​ដ្ឋាន​​​ជា​​អ​ន្ត​​រ​ជាតិ​​»។

​ក្រុមហ៊ុ ពយ​រី​ ​​បាន​ទទួល​​រង​នូវ​​​ការ​រិះ​គន់​​​យ៉ាង​ខ្លាំង​​កាល​ពី​​ឆ្នាំទៅ​​ ខណៈ​ក្រុម​​ហ៊ុន​​​នេះ​បាន​ផ្តល់​​​ប្រឹក្សា​​​ឱ្យ​ភាគី​​​​ឡា​វ​​ថា ​គម្រោង​​​​សាង​សង់​​​ទំនប់​​​សាយ៉ា​បូ​រី​​ អាច​មាន​​​ដំណើ​រ​កា​រ​​ទៅ​មុខ​​ បើ​ទោះ​​បី​ជា​ការ​សិក្សា​​​​​របស់​ខ្លួន​ផ្ទាល់​​​បាន​បង្ហាញ​អំពី​តម្រូវ​ការ​នូវ​ព័ត៌​មាន​​​មូល​ដ្ឋាន​​​​បន្ថែម​ទៀត​​ស្តី​ពី​​​​​​ប្រព័ន្ធជី​វ​សាស្ត្រ ប្រព័ន្ធ​​​​អេកូឡូស៊ី និង​យន្ត​ការ​​​​​ស្តារ​ការ​រស់​នៅ​​ និង​​​ការ​ចិញ្ចឹម​ជី​វិត​​របស់​​ប្រជា​ជន​​ ព្រម​ទាំង​​​​តម្រូវ​ការ​​​​​នូវ​​ព័ត៌​​មាន​បន្ថែម​​ពាក់​ព័ន្ធ​​​​នឹង​ផ្លូវ​សម្រាប់​​​​ឱ្យ​​ត្រី​ចរាចរ​​ ដែល​គម្រោង​​​​បាន​ស្នើ​ឡើង​​ ។ ត្រី​ជាង​​​៧០​​​០​​ប្រភេទ​​ កំពុង​រស់​នៅ​​​ និង​ចរាចរ​​ក្នុង​ទឹក​​​នៃ​ទន្លេ​​មេ​គង្គ​​ ក្នុង​នោះ​​មាន​ត្រី​​​រាជ​​ដែល​ជា​​​ប្រភេទ​ត្រី​​កំពុង​​​គ្រោះ​ថ្នាក់​​​​ជិត​​ផុត​​​ពូជ​ និង​ជា​និ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិត្ត​រូប​​​សម្រាប់​​​ទន្លេ​នេះ​ ។
លោក​​បណ្ឌិត​​ ជិនហូ ម៉េង​​ ​បា​ន​បន្ថែម​ថា ​​​«ការ​កំណត់​​​​ជោគ​​​វាស​នា​​​​ទន្លេ​មេ​គង្គ​​ដោ​យ​​ផ្អែកលើ​​​កា​រ​សិក្សា​​​​​​ដែល​គ្មាន​ភាព​ច្បាស់​លាស់​​ និង​កង្វះ​​​​ខាត​នូវ​ព័ត៌​មាន​​​សំខាន់​​ៗ​​ អាច​បង្ក​​ឱ្យ​មាន​​​ផល​វិបាក​​​យ៉ាង​ធ្ងន់​ធ្ងរ​​​​សម្រាប់​​​ការ​រស់​នៅ​​​របស់​ប្រជា​ជន​​​​រាប់លាន​នាក់​​នៅក្នុង​​​តំបន់​​​នៃ​អាង​ទន្លេ​មេគង្គ​​»។ លោក​បាន​​​បន្ត​​ថា ​«ការ​ពឹង​​​ផ្អែក​​​ទៅ​លើ​ការ​សិក្សា​​​ដែល​ខ្វះ​​​ភាព​​​​អាចទុក​ចិត្ត​​​​បាន​របស់​ក្រុម​ហ៊ុន​​​​​ពយរី​ ​មិន​មែន​​​ជា​វិធី​​​សាស្ត្រ​​​ប្រក​ប​ដោយ​​​ការ​ទទួ​ល​​ខុស​​ត្រូវ​​​ឡើយ»។

គ​ណៈប្រតិ​ភូ​​ដែល​បាន​ចុះ​​​ត្រួត​ពិនិត្យ​​​តំបន់​សាង​សង់​​​ទំនប់​​ ក៏​បាន​​ស្តាប់​នូវ​បទ​បង្ហាញ​​ដោយ​ក្រុម​​​ហ៊ុ​ន​បារាំង​ Compagnie Nationale du Rhóne ​ដែល​ឡាវ​ជួល​​​ឱ្យ​ផ្តល់​​​​នូវ​ការ​វិភាគ​​​បន្ថែម​ ។ ក្រុមហ៊ុន​​​នេះ បាន​បញ្ចេញ​​​របាយ​ការ​ណ៍​​របស់​ខ្លួន​​ដែល​​​ពិពណ៌​នា​​អំពី​​​លទ្ធ​ភាព​​​ផ្សេងៗ​​​​សម្រាប់​​​លំ​ហូរ​​​ដី​ល្បាប់​​​​ឆ្លង​កាត់​​​ទំនប់​​ ។ ទោះ​​បី​ជា​​យ៉ាង​​ណា​​ក៏​ដោយ​ ​របាយ​ការណ៍​​​នេះ ផ្អែក​​ភាគ​ច្រើន​តែ​ទៅ​​​លើ​ទ្រឹស្តី ​​ដែល​មិន​​​ធ្លាប់​​​ត្រូវ​បាន​​​គេ​យក​​មក​អនុ​វត្ត​​​ជោគ​​ជ័យ​នៅ​​​ក្នុង​តំបន់​​មេ​គង្គ​​ឡើយ ហើ​យ​ក្រុ​ម​ហ៊ុន​​​​បារាំង​​​នេះ បាន​ធ្វើ​​ការ​​សន្និ​ដ្ឋាន​​​ដោយ​ខ្លួន​​​​ឯង​ដែរ​​​ថា គេ​ត្រូវ​តែ​​ប្រមែ​​​ប្រមូល​​​​នូវ​ព័ត៌​មាន​​​បន្ថែម​​​​ជា​ច្រើន​ទៀត​​ ដើម្បី​​​អាច​បញ្ជាក់​​​​ពី​លទ្ធ​ភាព​​​​នៃ​ការ​សាង​សង់​ ។​

លោក​​បណ្ឌិត​​ ជិនហូ ម៉េង​ ​បាន​បន្ត​ទៀត​​ថា ​​«បរិ​មាណ​​ដី​ខ្សាច់​​​ដ៏​ច្រើន​​​សន្ធឹក​សន្ធាប់​​មាន​តម្លៃ​​​សម្រាប់​​​រក្សា​​លំ​នឹង​​ក្នុង​ប្រព័ន្ធ ​​អេកូ​ឡូ​ស៊ី​​​ ព្រម​ទាំង​​​អធិប​​តេយ្យ​ភាព​​​នៃ​តំបន់​​​ដី​សណ្ត​មេ​គង្គ​​ ត្រូវ​​ការ​​​ហូរ​កាត់​​​ទំនប់​​​មួយ​នេះ​​ ជា​​បញ្ហា​​ប្រឈម​​​មួយ​ដ៏​ធំ​​​សម្រាប់​​​គម្រោង​​​សាង​សង់​​​វា​រី​អគ្គិសនី​​នេះ ។មេ​គង្គ​​ប៉ែក​​ខាង​​​ក្រោម​​​​ដែលជា​​​ប្រព័ន្ធ​ទន្លេ​នៅមាន​​​​លក្ខ​ណៈ​​ធម្ម​ជាតិ​​​​​​ចុង​ក្រោយ​​​មួយ​​​នៅ​លើ​​ពិ​ភព​លោក​​​ ផ្គត់​ផ្គង់​នូវ​​ផល​នេ​សាទ​​​ដ៏​សម្បូរ​​​បែប​ដល់​​​ប្រជា​ជន​​​ប្រមាណ​​​៦០​លាន​នាក់​ ។ ដើម្បីធ្វើ​​ចរាចរណ៍​ចុះ​ឡើង​ក្នុង​​​​​ដង​ទន្លេ​​ ត្រី​​ត្រូវ​ការ​​​​ហែល​​​ឆ្លង​កាត់​​​ទំ​នប់​​តាម​រយៈផ្លូវ​សម្រាប់​​​ចរាចរ​ណ៍ត្រី​​​ដែល​គម្រោង​​​​បាន​ស្នើ​ឡើង​ ។​

លោក​បណ្ឌិត​ ​អេរិក​ បា​រេន ​នៃ​អង្គ​ការ​​ World Fish Center ​ប្រចាំ​ប្រទេស​​​កម្ពុជា​​ បាន​​ថ្លែងថា ​«នៅ​ប្រទេស​​​​នៃតំបន់​​ត្រូ​ពិក មិន​​ទាន់​​​ធ្លាប់​មាន​​​ការ​ស្ថាប​នា​​​ផ្លូវ​សម្រាប់​​​ចរាចរណ៍​ត្រី​​​បាន​ជោគ​ជ័យ​​នៅឡើ​​យ​ទេ​ ​សម្រាប់​​​ទំនប់​​​ដែល​មាន​ទំហំ​​​ប៉ុន​​​ទំនប់​សាយ៉ា​បូ​រី​​​នេះ​ ។ លោក​បន្ថែម​​ថា ​«វា​ជា​រឿង​មិន​សម​​​​ហេតុ​​​ផល​​​ ការ​ដែល​​​​គេ​សន្ម​ត​​​ថា​ គំរូ​​​ផ្លូវ​​សម្រាប់​ចរាចរ​ណ៍ត្រី​​​​ដែល​គេ​បាន​​​ស្នើ​ឡើង​​នេះ​​នឹង​មាន​​​ប្រសិទ្ធ​ភាព​​ ខណៈ​ពេល​​​​​ដែល​គ្មាន​​​​ភស្តុ​​តាង​​​បង្ហាញ​ពី​ការ​អនុ​វត្ត​​​ជោគ​ជ័យ​​​សម្រាប់​​​បរិបទ​​​ស្រដៀង​​គ្នានេះ ​ និង​គ្មាន​​ការ​សិក្សា​​​​ស្តី​ពីប្រភេទ​ត្រី​​​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ»។

ការ​ពិភាក្សា​​​លើ​គម្រោង​​ទី​​១ សម្រាប់​​​ការ​សាង​សង់​​​ទំនប់​​​វា​រី​អគ្គិ​សនី​​​ក្នុង​ក្រប​ខណ្ឌនៃ​ដំណើ​រ​ការ​​​ពិគ្រោះ​​យោ​បល់​នៃគណៈ​​កម្ម​ការ​ទន្លេ​មេ​គង្គ​​ នឹង​ជា​ការ​​​សាក​ល្បង​​​​ចំពោះ​ប្រសិទ្ធ​ភាព​​​របស់​គណៈ​​កម្ម​ការ​​ទន្លេ​មេ​គង្គ​​ រី​ឯ​​សេច​ក្តី​សម្រេ​ច​​​កុង​​សង់​ស៊ីស ដោយ​រដ្ឋ​មន្ត្រី​​​នៃ​ប្រទេស​​​ពាក់ព័ន្ធ ​​ នឹង​ក្លាយ​ជា​​​គំ​រូ​​សម្រាប់​​​​គម្រោង​​​សាង​សង់​​​ទំនប់​ចំនួន​​​១០​​ដទៃ​ទៀត​​ ដែល​គេ​​បាន​​ស្នើ​ឡើង​​នៅ​លើ​​​ដង​ទន្លេ​​មេ​គង្គ​​ប៉ែក​ខាង​​​ក្រោម​នេះ​។

​លោក​បណ្ឌិត​​​ ជិនហូ ម៉េង ​បាន​សន្និ​ដ្ឋាន​​ថា ​«ប្រទេស​​ទាំង​​៤​​​​​ នៃ​មេ​​គង្គ​បែ៉ក​​ខាង​​ក្រោម​​ ត្រូវ​ធ្វើ​​​ការ​ឯកភាព​រួម​​​គ្នា​ថា​​ តើ​គេ​​គួរ​ ឬ​មិន​គួរ​​​សាង​សង់​​​ទំនប់​​​សាយ៉ា​បូរី​ ដោ​យ​ផ្អែក​លើ​​បទ​ដ្ឋាន​​​ស្តង់​ដា​​វិទ្យា​​សាស្ត្រ​ និង​មិន​​​មែន​​​ផ្អែក​​លើ​​កា​រ​គិត​​​បែប​សុទិដ្ឋិ​និ​យម​​នោះ​ទេ»។ ​អង្គ​ការ​​ WWF ​ស្នើ​សុំ​​​​ដ៏​ទទូច​​​​ឱ្យ​រដ្ឋ​មន្ត្រី​​​​​នៃ​ប្រទេស​ពាក់​ព័ន្ធ ​​​ពន្យា​រ​ការ​សម្រេច​​ចិត្ត​​រយៈពេល​​​១០​ឆ្នាំ ​ លើ​ការ​​​សាង​សង់​ទំនប់​​​ ដើម្បី​​​ធានា​ការ​​​​ប្រមែ​ប្រមូល​​​នូវ​ព័ត៌​មាន​​​សំខាន់​ៗ​​​​ ហើយ​​​​ថា​ការ​​សម្រេច​ចិត្ត​​​ត្រូវ​ធ្វើ​​​ឡើង​ដោ​យ​​​ផ្អែក​​​លើ​បទ​​ដ្ឋាន​​​ស្តង់​ដា​​ និង​​ការ​វិភាគ​​បែប​វិទ្យា​សាស្ត្រ​​ ។

​​អង្គ​ការ​​​ WWF សុំ​ផ្តល់​​ប្រឹក្សា​​​ដល់​ប្រទេ​​​​ស​នៃ​តំបន់​​​មេគង្គ​ប៉ែកខាង​​​ក្រោម​​​ឱ្យ​ពិ​ចារ​ណា​​ ផ្តោ​ត​​​​គម្រោង​​​​សាង​សង់​​​ទំនប់​​​វារីអគ្គិស​នី​​នៅ​លើ​​​​ដៃ​ទន្លេ​​មេគង្គ​​​​មួយ​ចំនួន​ ព្រោះ​​​វា​មាន​​ភាព​ងាយ​ស្រួល​​ជាង​ក្នុង​​​ការ​វាយ​​​តម្លៃ​​​ ហើយ​មាន​​​ហេតុ​ប៉ះ​ពាល់​​ និង​គ្រោះ​ថ្នាក់​ទាបជាង ៕