ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​​​2នាក់​​​ម្តាយ​មីន​និង​ក្មួយ​​ចេញពី​​ធ្វើ​ការ​​ដាក់ដាំបាយឆាបកំប៉ុង​​​​ហ្គាស​ឆេះ​រលាក

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នារី​​​ជាម្តាយ​​​មីង​​ត្រូវ​បាន​រលាក​រលាត់​ស្បែក​​​មុខ​ដៃ​​ជើង​និង​​​​ភ្លៅ​​​ទាងសងខាង​​​ ចំណែក​​​ក្មួយស្រី​​ឆេះ​​រួញ​សក់​​​ក្បាល​ ខណៈ​​​ពេល​ដាក់​​ដាំបាយ​​ស្រាប់​តែ​​​​កំប៉ុង​​ហ្គាស​​ឆាប​ឆេះ​​​បណ្តាល​ឱ្យ​​​​ផ្ទុះ​​​​ ធ្វើឱ្យ​​កញ្ចក់​​បង្អួច​​បែក​​​ខ្ចាត់​​ខ្ចាយ​​និងឆេះ​​របស់របរ​ក្នុង​បន្ទប់​​មួយ​ចំនួន​​។ ឧប្បត្តិ​ហេតុ​​នេះ​កើត​ឡើង​កាលពី​​វេលា​​​ម៉ោង​៧​​យប់​ថ្ងៃទី​​​​​​២៤ កក្កដា​ នៅ​​បន្ទប់​​​ជួល​​​​ក្នុង​​ភូមិ​​​ថ្មី​ ​សង្កាត់​​​ស្ទឹង

រាជធានីភ្នំពេញ​ ៖ នារី​​​ជាម្តាយ​​​មីង​​ត្រូវ​បាន​រលាក​រលាត់​ស្បែក​​​មុខ​ដៃ​​ជើង​និង​​​​ភ្លៅ​​​ទាងសងខាង​​​ ចំណែក​​​ក្មួយស្រី​​ឆេះ​​រួញ​សក់​​​ក្បាល​ ខណៈ​​​ពេល​ដាក់​​ដាំបាយ​​ស្រាប់​តែ​​​​កំប៉ុង​​ហ្គាស​​ឆាប​ឆេះ​​​បណ្តាល​ឱ្យ​​​​ផ្ទុះ​​​​ ធ្វើឱ្យ​​កញ្ចក់​​បង្អួច​​បែក​​​ខ្ចាត់​​ខ្ចាយ​​និងឆេះ​​របស់របរ​ក្នុង​បន្ទប់​​មួយ​ចំនួន​​។  ឧប្បត្តិ​ហេតុ​​នេះ​កើត​ឡើង​កាលពី​​វេលា​​​ម៉ោង​៧​​យប់​ថ្ងៃទី​​​​​​២៤ កក្កដា​ នៅ​​បន្ទប់​​​ជួល​​​​ក្នុង​​ភូមិ​​​ថ្មី​ ​សង្កាត់​​​ស្ទឹង​មានជ័យ​  ខណ្ឌ​មានជ័យ ។ នេះជា​​ហេតុការណ៍​មួយ​ថ្មីទៀត​​​ដែល​បណ្តាល​​មកពីផ្ទុះ​កំប៉ុង​ហ្គាស​​តូចៗ​ដែល​​​ប្រជា​ពលរដ្ឋ​​យើង​​និយយកមក​ប្រើ​​​​​ប្រាស់​​ចម្អិន​​​​​ម្ហូប​អាហារ ។​

នារីជាម្តាយមីងមានឈ្មោះកាន់ សម្ភស្ស ​អាយុ២៥ឆ្នាំ ជាកម្មការិនីកាត់ដេរ ស្នាក់​នៅ​បន្ទប់​​ជួលកន្លែងកើតហេតុខាងលើ ​មាន​ស្រុក​កំណើត​នៅភូមិ​សង្គម ឃុំគគីរ​សោម ស្រុកស្វាយទាប  ខេត្តស្វាយរៀង ឆេះរលាក​ធ្ងន់ជាង​ក្មួយ​ស្រី​ឈ្មោះកែម ធីតា អាយុ​១៥ឆ្នាំ ដែលឆាបឆេះ រួញសក់ ។ប្រភពព័ត៌មានពីសាច់ញាតិបានឱ្យដឹងថា  មុនពេលកើតហេតុម្តាយមីងទើបនឹងចេញពីធ្វើ​ការមកដល់កន្លែងស្នាក់នៅបានដាក់ឆ្នាំង​ដាំបាយ​លើ​ចង្ក្រាប​ហ្គាសតូច លុះពេលលាងអង្កររួចរាល់​​លើក​ឆ្នាំង​យកមកដាក់លើ​ចង្រ្កាន​បានកាច់​ចង្ក្រាន​ហ្គាសក៏ឮសំឡេង​ខ្យល់​ហើយធ្លាយ​​ហ្គាស​ចេញ​មកបណ្តាលឱ្យឆេះរលាកឈ្មោះកាន់  សម្ភស្ស ដែល​នៅក្នុងបន្ទប់កំពុងដាំបាយ និង​ឆេះ​របស់​របរ មុង ភួយនិងខោអាវនៅក្នុងបន្ទប់ ​​ព្រមទាំងផ្ទុះបែកកញ្ចក់បង្អួចខ្ទេចខ្ទី ។ ​ចំណែក​ក្មួយ​ស្រីនៅខាងក្រៅបន្ទប់​បានឆាប​ឆេះ​សក់​​​តិចតួច​ផងដែរ​ ។

ក្រោយពេលកើតហេតុបានអ្នកជិតខាងនាំគ្នា​ទៅជួយពន្លត់រលត់អស់ជាស្ថាពរ តែជនរង​គ្រោះ​​បានឆេះរលាករលាត់​សែ្បកមុខដៃ​ជើង និងភ្លៅទាំងសងត្រូវអ្នកជិតខាងនាំគ្នាដឹកយក ​ទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ រីឯក្មួយស្រីគ្រាន់តែឆេះរួញសក់តិច​តួច​​មិនបានទៅ​មន្ទីរពេទ្យទេ ៕