ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​៨​រូប​ចូល​រួម​បង្ហាញ​​វប្ប​ធម៌​​ប្រពៃណី​ខ្មែរ​ថ្ងៃទី៨មីនា

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អា​ចថា ​ជា​​លើក​ទី១​​ដែល​​មជ្ឈ​មណ្ឌល​វប្ប​ធម៌​បារាំង​ បាន​​រៀបចំ​ពិព័រណ៍​ផ្ទាំង​គំនូរ​ស្នា​ដៃ​ស្ត្រី​ចំនួន៨​រូប​ដែល​បង្ហាញ​​អំពីលក្ខណៈ​នៃ​វប្ប​ធម៌​ប្រពៃណី​ខ្មែរ និង​អប​អរ​សាទរ​ចំពោះ​ខួប​លើកទី១០០​ទិវា​​អន្តរ​ជាតិនារី​៨ មីនា ។ ​លោក​អូលីវីយេ ប្លង់​សុង (Olivier Plan chon) នាយក​មជ្ឈ​មណ្ឌល​វប្ប​ធម៌​បារាំង​​បាន​ថ្លែង​ថា ការរៀបចំ​ពិព័រណ៍​​នា​ពេលនេះ គឺដើម្បី​​ឱ្យ​ទស្ស​និកជន​បានឃើញ​នូវ​សមត្ថភាព​របស់ស្ត្រី​ខ្មែរ​ក្នុងការ​បង្កើត​ស្នា​ដៃ​ថ្មីៗ

រាជធានីភ្នំពេញ ៖ ​អា​ចថា ​ជា​​លើក​ទី១​​ដែល​​មជ្ឈ​មណ្ឌល​វប្ប​ធម៌​បារាំង​ បាន​​រៀបចំ​ពិព័រណ៍​ផ្ទាំង​គំនូរ​ស្នា​ដៃ​ស្ត្រី​ចំនួន៨​រូប​ដែល​បង្ហាញ​​អំពីលក្ខណៈ​នៃ​វប្ប​ធម៌​ប្រពៃណី​ខ្មែរ និង​អប​អរ​សាទរ​ចំពោះ​ខួប​លើកទី១០០​ទិវា​​អន្តរ​ជាតិនារី​៨ មីនា ។ ​លោក​អូលីវីយេ ប្លង់​សុង (Olivier Plan chon) នាយក​មជ្ឈ​មណ្ឌល​វប្ប​ធម៌​បារាំង​​បាន​ថ្លែង​ថា ការរៀបចំ​ពិព័រណ៍​​នា​ពេលនេះ គឺដើម្បី​​ឱ្យ​ទស្ស​និកជន​បានឃើញ​នូវ​សមត្ថភាព​របស់ស្ត្រី​ខ្មែរ​ក្នុងការ​បង្កើត​ស្នា​ដៃ​ថ្មីៗ ​សំខាន់​​​ការ​បង្ហាញ​នូវ​ខ្លឹម​សារ​នៃ​វប្ប​ធម៌​ប្រពៃ​ណី​​ខ្មែរ ។ តាម​ពិត ទៅ ការ​ងារ​ខ្លះ​របស់ស្ត្រី​ខ្មែរ​យើង​​គឺ​ល្អ​ជាង​​មនុស្ស​ប្រុស​ទៅ​ទៀត ​ដែលគួរ​ឱ្យ​កោតសរ​សើរ​​ផង​ដែរ ។ ការ​រៀបចំ​ពិព័រណ៍​​បែប​នេះ គឺ​សំដៅ​ចូលរួម​អប​អរ​ខួប​លើក​ទី១០០ នៃ​ទិវា​អន្តរ​ជាតិ​នារី​ ៨ មីនា  ។

​លោក​អូលីវីយេ​ ប្លង់​សុង បានបញ្ជាក់​ថា ​​ស្ត្រីខ្មែរចំនួន​៨រូប​ដែល​ចូល​រួមក្នុងពិព័រណ៍​​​នេះ​គឺ​​ម្នាក់ៗ​មាន​រូបភាព​​ច្នៃ​ប្រឌិត​​ពី​៤ ទៅ៥​​ផ្ទាំង ហើយ​សុទ្ធសឹង​តែ​មានអត្ថន័យ​បែបវប្បធម៌​ និងប្រពៃណី ។ ស្ត្រី​ទាំង៨​​រូបនេះ​រួមមាន​ឈ្មោះ​​ប៊ុត​ ច័ន្ទ​អនោជា, ខ្ចៅ​ ទូច, ចាន់ ពិសី, ភិន សោ​ភ័ណ, នួន បូរីណា, ងួន​ សាកល, ទេស​ វណ្ណា និងយ៉ឹម ម៉ាលីន ។ ផ្ទាំង​គំនូរ​​ទាំង​អស់​សុទ្ធ​សឹង​​​បង្ហាញ​នូវ​វប្បធម៌​ និងប្រពៃណីប្លែកៗ​ពីគ្នា​ដូច​ជា​​ប្រពៃណី​នៃការ​រៀបអាពាហ៍ពិពាហ៍​, ពិធី​ចូល​ម្លប់​​ដែល​​ប្តូរ​ពី​ជីវិត​កុមារី​ទៅ​ជា​មនុស្ស​ពេញ​វ័យ វប្ប​ធម៌​​គោរពព្រះ​ពុទ្ធ​​សាសនា គោរព​គ្រួសារ​​របស់​ស្ត្រី, ​ជីវិត​ស្ត្រី​ដែលរស់នៅ​ក្នុងភាពឯករាជ្យ និងសេរីភាពប្រកបដោយ​​សុភមង្គល​ រួម​ទាំង​រូប​ភាព​ដែលបង្ហាញ​ពីតួនាទី​ស្ត្រី​ក្នុង​សង្គម​ និង​ត្រូវ​គោរព​បំផុត ។

​ពិព័រណ៍​ខាងលើនេះ ​ចាប់បើកពីថ្ងៃទី៧ មីនា ឆ្នាំ​២០១១ ​ដែលមាន​រយៈ​ពេល​ជាងមួយខែ​​ និង​បើក​ឱ្យ​​ទស្ស​និក​ជន​ចូល​​ទស្ស​នា​ដោយ​មិន​គិត​ថ្លៃ ។ កញ្ញា​ចាន់ ពិសី ​អតីត​​សិស្ស​អង្គ​ការ​ហ្វា​ពន្លឺ​សិល្បៈ ដែល​មាន​ផ្ទាំង​គំនូរ​​ចូល​រួម​ក្នុងពិព័រណ៍​​​បាន​និយាយ​ថា នេះ​ជាលើកទី១​​របស់នាងក្នុង​ការ​​បង្ហាញ​​ស្នា​ដៃ​គំនូរ​បែប​វប្បធម៌ និងប្រពៃ​ណី ។ ប្រធាន​បទ ដែល​នាងចូល​រួម​នាពេលនេះ​គឺ​ «ស្ត្រីចូលម្លប់» ​ដែលចង់បង្ហាញ​អំពីទំនៀម​ទម្លាប់​​នៃ​ការ​ចូល​ម្លប់​របស់ស្ត្រី​ខ្មែរ​នា​សម័យ​ដើម ។ ​នាង​​យក​ផ្ទាំង​គំនូរ​នោះ​ដើម្បី​ពន្យល់​ឱ្យ​ស្ត្រីខ្មែរ​​បាន​ដឹង​ពីពិធី​ចូលម្លប់ ​ដែលប្តូរ​ពីជីវិត​​កុមារី​​ទៅ​ជា​​មនុស្សពេញ​វ័យ​ក្រមុំ​​ ដែលបច្ចុប្បន្ន​​មិន​សូវ​មានការ​​ប្រារព្ធ​ធ្វើ​ទៀត​ទេ ។  នាង​បញ្ជាក់​ថា ​​រយៈ​ពេល​នៃ​ការ​ចូល​ម្លប់​អាច​មាន​ច្រើនសបា្តហ៍ និងមាន​គោលបំណង​បង្ហាត់​បង្រៀន​ស្រី​ពេញ​​ក្រមុំឱ្យ​ត្រៀមខ្លួន​ដើរតួនាទី​ជាម្តាយ​​ និងទទួល​ខុសត្រូវ​​​ទុក​ដាក់​ផ្ទះសម្បែង ។  អ្វីជា​សំខាន់នោះ ​គឺនាង​ចង់ឱ្យ​យុវវ័យខ្មែរ​នា​ជំនាន់​នេះ​បាន​ស្វែង​យល់ និង​ស្គាល់​អំពីវប្បធម៌​​ប្រពៃណី​ខ្មែរ​នា​សម័យ​មុន ៕