កូនកំលោះ​​​ពិការ​ជើង​​ទាំងពីរ​​មាន​វាសនា​រៀបការ​ប្រពន្ធ​ស្អាត​​​​ស្រស់សោភា


ខេត្តកំពត ៖ ​ សំឡេង​​​ភ្លេង​ការ​​បាន​បន្លឺ​ឡើង​យ៉ាង​គ្រលួចលាយឡំ​​នឹង​​​សំឡេង​​​តា​អាចារ្យ​​​ឱ្យ​ពរ​ជ័យ​​នោះ ត្រូវ​បានអ្នក​ស្រុក​នាំ​​គ្នា​លាន់​មាត់​​​គ្រប់គ្នា ដែល​កូនកំលោះ​​​ជាជន​ពិការ​​​​មានសំណាង​​បាននារីរូប​ស្រស់​សោភា មក​ធ្វើ​ជា​ប្រពន្ធ ដែល​មង្គល​ការ​​នេះ បាន​រៀបចំ​​ឡើង​​​នៅ​ម្តុំ​​ផ្សារ​ទូកមាស ស្រុក​បន្ទាយ​មាស ​កាលពីថ្ងៃទី​១៣ កក្កដា ២០១២ ។

កូនកំលោះ​​​ដែលជា​​ជនពិការ​​ជើងទាំងពីរ​​នេះ ឈ្មោះ​​​ឈុន ឡុង ​អាយុ​២៤​ឆ្នាំ ​​រស់នៅ​ស្រុក​បន្ទាយ​មាស ។​ ចំណែក​​​នារី​ជា​ប្រពន្ធ​​ ដែលមាន​រូបសម្ផស្ស​​ស្រស់ស្អាត​​មិន​មានពិការ​​អ្វីទាំង​អស់​​នោះ​ឈ្មោះ​ព្រហ្ម ស្រីធា ​អាយុ១៩​ឆ្នាំ បច្ចុប្បន្ន​​រស់នៅភូមិថាឡា បរិ វ៉ាត់ ​ឃុំថាឡាបរិវ៉ាត់ ​​ស្រុក​ថាឡាបរិវ៉ាត់ ​ខេត្ត​ស្ទឹង​ត្រែង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ