ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បិទ​ការ​ប្រកួត​​​បាល់​ទាត់​​កុមារ​​​អាយុ​​ក្រោម​​13​​ឆ្នាំ​​​-2012ក្រុម​​អធិរាជ​​ភ្នំ​ស្វាយ​​​ខេត្ត​បន្ទាយ​មាន​ជ័យ​​ក្លាយ​ជា​​ជើង​ឯក

11 ឆ្នាំ មុន

ខេត្ត​​តា​កែវ ៖ ​ទី​បំផុត​ការ​ប្រកួត​បាល​់​ទាត់​​​កុមា​រ​អា​យុ​​ក្រោម​​១៣​ឆ្នាំ​​​​ ដែល​បាន​​​ដំណើរ​ការ​​​​​​តាំង​ពី​​​ថ្ងៃ​ទី​​​៧ កក្កដា ​មក​នោះ​បាន​​បញ្ចប់​​​ហើយ ហើយ​​​​ក្រុម​​​​អធិ​រាជ​​​ភ្នំ​ស្វាយ​​​​ខេត្ត​បន្ទាយ​​មានជ័យ​​ បាន​ក្លាយ​​​ជា​ជើង​ឯក​​​ប្រចាំ​​​​ឆ្នាំ​​​២០១២​នេះ ​បន្ទាប់​ពី​​​បាន​យក​ឈ្នះ​​​លើ​ក្រុម​​​​ឆ្លាម​សមុទ្រ​​​​​ក្នុង​លទ្ធ​ផល​​​​៥-០ ក្នុង​វគ្គ​​​ផ្តាច់​​ព្រ័ត្រ​​ ។ ​ចំណែក​​ក្រុម​យុវ​​ជន​​រត​នៈ​​ ទទួល​បាន​​ចំណាត់​ថ្នាក់​​​លេខ​​៣​ ក្រោយ​​ពី​

ខេត្ត​​តា​កែវ ៖ ​ទី​បំផុត​ការ​ប្រកួត​បាល​់​ទាត់​​​កុមា​រ​អា​យុ​​ក្រោម​​១៣​ឆ្នាំ​​​​ ដែល​បាន​​​ដំណើរ​ការ​​​​​​តាំង​ពី​​​ថ្ងៃ​ទី​​​៧ កក្កដា ​មក​នោះ​បាន​​បញ្ចប់​​​ហើយ ហើយ​​​​ក្រុម​​​​អធិ​រាជ​​​ភ្នំ​ស្វាយ​​​​ខេត្ត​បន្ទាយ​​មានជ័យ​​ បាន​ក្លាយ​​​ជា​ជើង​ឯក​​​ប្រចាំ​​​​ឆ្នាំ​​​២០១២​នេះ ​បន្ទាប់​ពី​​​បាន​យក​ឈ្នះ​​​លើ​ក្រុម​​​​ឆ្លាម​សមុទ្រ​​​​​ក្នុង​លទ្ធ​ផល​​​​៥-០ ក្នុង​វគ្គ​​​ផ្តាច់​​ព្រ័ត្រ​​ ។ ​ចំណែក​​ក្រុម​យុវ​​ជន​​រត​នៈ​​ ទទួល​បាន​​ចំណាត់​ថ្នាក់​​​លេខ​​៣​ ក្រោយ​​ពី​ឈ្នះ​ក្រុម​​​ភូមិ​ន្ទ​​អាវុធ​​​ហត្ថ​​ព្រៃ​វែង​​​ ក្នុង​លទ្ធ​ផល​​ ៥-១ ។

​ពិធី​​​​បិទ​ការ​ប្រកួត​​​​បាត់​ទាត់​កុមារ​​​អាយុ​ក្រោម​​១៣​ឆ្នាំ ​​​នេះ ធ្វើ​ឡើង​​​កាល​ពី​​​​រសៀល​ថ្ងៃ​ទី​១៤ ​កក្កដា ​​នៅ​​មជ្ឈ​មណ្ឌល​​​​បាល់​ទាត់​ជាតិ​បាទី ខេត្ត​តាកែ​វ​ ក្រោម​អធិប​តី​ភាព​លោក​​ អឹុម សិទ្ធី​ ​រដ្ឋ​មន្ត្រី​​​ក្រសួង​​​អប់​រំ​​​យុវ​ជន​​​​ និង​កីឡា ​ដោយ​មាន​ការ​ចូល​រួម​​ពី​ភ្ញៀវ​​​កិត្តិ​យស​​​ជា​ច្រើន​​​រូប​ទៀត​ ។ ​

លោក​ អឹុម ​សិទ្ធី​​ រដ្ឋ​មន្ត្រី​​​ក្រសួង​​អប់​រំ ​យុវ​ជន និង​កីឡា​​ បាន​ថ្លែង​ថា ​ការ​ប្រកួត​​​បាល់​ទាត់​​​ពានរង្វាន់​​​កុមារ​​​អាយុ​ក្រោម​​​១៣​ឆ្នាំ-២០១២ ​គឺ​ជា​​ការ​​រៀប​ចំ​​​ឆ្នាំ​​​ទី​៣​ អាច​ឆ្លុះ​បញ្ចាំង​​​បាន​ថា ជា​ជំហាន​​​​រីក​ចម្រើន​​ មា​ន​អត្ថ​ន័យ​គូស​បញ្ជាក់​​ពី​ការ​​កសាង​​​មូល​ដ្ឋាន​​គ្រឹះ​​​​​​​រឹង​មាំ​​​នៃ​កិច្ច​អភិ​វឌ្ឍ​ន៍វិស័យ​​​កីឡា​​​បាល់​ទាត់​​​នៅ​កម្ពុជា​ ។ ​លោករដ្ឋ​មន្ត្រី​បន្ត​​ថា ​ចំពោះ​ក្មួយ​​ៗ​​ជា​កីឡា​ករ​​​ ពេល​​​ទំនេរ​​ក្រៅ​​ម៉ោង​​​សិក្សា​​ត្រូវ​នាំ​គ្នា​​លេង​កីឡា​​ដើម្បី​​​​រក្សា​សុខ​ភាព​​​ឱ្យ​បាន​ល្អ​​​ ជ​ាពិសេស​​ត្រូវ​ខិត​ខំ​​​​អនុ​វត្ត​​​​លំហាត់​​ជំនាញ​​តាម​ការ​​ណែ​​នាំ​​របស់​លោក​​គ្រូ ​បង្ហាត់​ ដើម្បី​​​ក្លាយ​ខ្លួន​​​​ជា​​តារា​​បាល់​ទាត់​​​​​​ដ៏​ល្បី និង​អាច​​​ជំនួស​​​ឱ្យ​រៀម​ច្បង​​​​​ជំនាន់​​មុន​បាន​ ពោល​គឺ​​​ឱ្យ​ស្រប​​​នឹង​​​​​​ពាក្យ​ថា «ទំ​ពាំង​ស្នង​​​ប្ញ​ស្សី» ៕