ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ប៉ះ​គ្នា​ថ្ងៃ​ព្រហស្បតិ៍​! កម្ពុជា និង​ជប៉ុន​ធ្វើ​បាន​ល្អ​ដូច​គ្នា ប្រកួត​បើក​ឆាក​វគ្គ​ជម្រុះ AFC U20 Asian Cup 2027

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ី​អាយុ​ក្រោម ២០​ឆ្នាំ ឆ្នាំ ២០២៧ (AFC U20 Asian Cup qualification 2027) បាន​ចាប់ផ្តើម​ដំណើរការ​ប្រកួត​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៦ ដោយ​មាន ៣១ ក្រុម (​ហ្វី​លី​ពី​ន​ដកខ្លួន​ចេញ​) ចែក​ចេញ​ជា ៨ ពូ​ល ធ្វើការ​ប្រកួតប្រជែង​គ្នា​។

នៅ​ក្នុង​ពូ​ល G ដែល​កម្ពុជា​ទទួល​បាន​សិទ្ធិ​រៀបចំ​ការ​ប្រកួត​ទាំងអស់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នោះ (​អូ​ឡាំ​ពិ​ក​) ក៏​បាន​បញ្ចប់​ការ​ប្រកួត​បើក​ឆាក ដោយ​បានឃើញ​ម្ចាស់ផ្ទះ​កម្ពុជា និង​ជប៉ុន​ទទួល​បាន​៣​ពិន្ទុ​ដូច​គ្នា​។ ក្រុម U20 កម្ពុជា​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​នោះ​ទេ ដោយ​បាន​យកឈ្នះ​លើ​ក្រុម U20 យេ​មែន ដោយ​លទ្ធផល ២-១ ដ្បិត​ជប៉ុន​ធ្វើ​បាន​យ៉ាង​ល្អ​បំបាក់​កូ​វ៉ែត​នៅ​ក្នុង​លទ្ធផល ៤-០​។

តាម​រយៈ​ជ័យជម្នះ​នេះ គឺជា​ដើមទុន​ដ៏​សំខាន់​សម្រាប់​ក្រុម U20 កម្ពុជា ដែល​កំពុង​ឈរ​នៅ​លេខ ២ បណ្តោះអាសន្ន មុន​ពេល​ការ​ប្រកួត​ទី ២ ត្រូវ​ជួប​ជប៉ុន ដែល​កំពុង​កាន់កាប់​កំពូល​តារាង នា​ថ្ងៃ​ទី​៣ ខែកញ្ញា ខាង​មុខ​នេះ នៅ​វេលា​ម៉ោង ៧ នាទី​យប់​៕ រូបភាព ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង AFC Asian Cup