ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់ទះ​វិសាខា ​A ​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្ដេច​ធិ​បតី​ឆ្នាំ​២០២៦

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖​ការ​ប្រកួត​កីឡាបាល់ទះ​អន្តរជាតិ​ពានរង្វាន់​សម្ដេច​ធិ​បតី​រដូវ​កាល​ទី​២​បាន​បិទ​បញ្ជ​ប់​ជា​ស្ថាពរ​ហើយ​កាលពី​ថ្ងៃ​ទី​២៣​ខែសីហា ខណៈ​ម្ចាស់​ជើងឯក​បាន​ទៅ​លើ​ក្រុម​បាល់ទះ​វិសាខា​A​អម​ជាមួយ​ប្រាក់​រង្វាន់​១០០​លាន​រៀល​។

ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​អន្តរជាតិ​ពានរង្វាន់​សម្ដេច​ធិ​តី​បាន​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៩​ខែសីហា​។​ពី​ដំបូង​ឡើយ​ត្រូវ​បាន​គណៈកម្មការ​ប្រកាស​ថា​មាន​ក្រុម​ចំនួន​៥​ចូលរួម មាន​ដូច​ជា​ក្រុម​កម្ពុជា​ចំនួន​២​ក្រុម​គឺ​ក្រុម​បាល់ទះ​វិសាខា​A​និង​B វៀតណាម ម៉ា​ឡេ​ស៊ី​និង​ឥណ្ឌូ​នេ​ស៊ី​។​ប៉ុន្តែ​មក​ដល់​ថ្ងៃ​ប្រកួត​ជាក់ស្ដែង​មាន​តែ​៤​ក្រុម​ប៉ុណ្ណោះ ខណៈ​ក្រុម​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ប្រកាស​ដក់ខ្លួន​ចេញពី​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​មួយ​នេះ​។​ប៉ុន្តែ​មក​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​វិញ​។

ចំណែក​រូបមន្ត​នៃ​ការ​ប្រកួត​ទៀត​សោត​គឺ​ធ្វើ​ឡើងជា​លក្ខណៈ​សន្សំ​ពិន្ទុ​វិល​ជុំ​។​ទោះជា​យ៉ាងណា​ឆ្លងកាត់​ការ​ប្រកួត​អស់​រយៈពេល​៥​ថ្ងៃ​មកនេះ ជ័យជម្នះ​និង​តំណែង​ជា​ម្ចាស់​ពានរង្វាន់​សម្ដេច​ធិ​បតី​ឆ្នាំ​២០២៦​បាន​ទៅ​លើ​ក្រុម​បាល់ទះ​វិសាខា​A​បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុមកីឡា​បាល់ទះ​MBSA​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃ​ទី​២៣​ខែសីហា​ក្នុង​លទ្ធផល​ពិន្ទុ​៣​សិត​០​គឺ​២៥.២៣,២៥.២១​និង​២៥.២២​ទទួល​បាន​ពាន​១ ប្រាក់​រង្វាន់​១០០​លាន​រៀល​។​ចំណែក​ក្រុម​បាល់ទះ​MBSA​របស់​ប្រទេស​ប្រទេស​ម៉ា​ឡេ​ស៊ី​ដណ្ដើម​បាន​ចំណាត់ថ្នាក់​លេខ​២​អម​ជាមួយ​ទឹកប្រាក់​២០​លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ក្រុម​បាល់ទះ​វិសាខា​B​អម​ជាមួយ​ទឹកប្រាក់​១២​លាន​រៀល​។

គួ​រម្លឹក​ផង​ដែរ​ថា​ការ​ប្រកួត​កីឡាបាល់ទះ​អន្តរជាតិ​ពានរង្វាន់​សម្ដេច​ធិ​បតី​រដូវ​កាល​តី​២​នេះ​មិ​ត្រឹមតែ​ជា​វេទិការ​សម្រាប់​បង្ហាញ​សមត្ថភាព​ក្រុមកីឡា​បាល់់ទះ​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​មិត្តភាព កិច្ច​សហប្រតិបត្តិការ​រ​និង​ទំំ​នាក់​ទំនង​កីឡា​រវាង​កម្ពុជា ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់ ព្រមទាំង​រួមចំណែក​ជួយ​លើកកម្ពស់​វិស័យ​កីឡាបាល់ទះ​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​៕