កីឡាករជើងខ្លាំងឈឿន ល្វៃ ត្រៀមប៉ះជាមួយជើងខ្លាំងមកពីប្រេស៊ីល ដណ្ដើមខ្សែក្រវ៉ាត់ទម្ងន់៧៥គីឡូក្រាម នាចុងសប្តាហ៍នេះ
- ភ្នំពេញ
រាជធានីភ្នំពេញ៖លើកនេះដឹងតែកក្រើកសង្វៀនប៉ុស្តិ៍បាយ័នស្ទឹងមានជ័យទៀតហើយ គឺការជួបគ្នារវាងកីឡាករជើងខ្លាំងឈឿន ល្វៃនិងកីឡាករអេមើសុន ប៉ែនតួជនជាតិប្រស៊ីលដណ្ដើមខ្សែក្រវាត់ទម្ងន់៧៥គីឡូក្រាមអមជាមួយទឹកប្រាក់១២លានរៀល ខណៈគូប្រកួតមិត្តភាពអន្តរជាតិ២គូផ្សេងទៀតកីឡាករឈុត សេរីវ៉ាន់ថងប៉ះជាមួយកីឡាករតួគី កីឡាករហ៊ីម គឹប៉ះជាមួយកីឡាករបារាំងថ្ងៃទី២២ខែសីហាឆ្នាំ២០២៦។
ព្រឹត្តិការណ៍ប្រកួតដ៏កក្រើកនេះត្រូវបានអ្នករៀបចំកម្មវិធីបានឱ្យដឹងថាគឺជាការប្រកួតដ៏ជក់ចិត្តបំផុតសម្រាប់អ្នកនិយមតាមដានកម្មវិធីប្រកួតប្រដាល់គុនខ្មែរ។ជាពិសេសការប្រកួតរវាងកីឡាករបរទេសរហូតដល់ទៅដល់៣គូក្នុងនោះមានទាំងគូប្រកួតដណ្ដើមខ្សែក្រវាត់និងគូប្រកួតមិត្តភាពអន្តរជាតិ។មិនតែប៉ុណ្ណោះកីឡាករបរទេសទាំង៣រូបនេះសុទ្ធតែមានប្រវត្តិប្រកួតយ៉ាងល្បីល្បាញ ធ្លាប់ផ្ដួលគូប្រកួតខ្លះចាញ់ដោយសន្លប់ក្រោមកណ្ដាប់ដៃរបស់គេមិនតិចនាក់នោះទេ។
ជាក់ស្ដែងកីឡាករឈឿន ល្វៃដែលត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ជាមួយកីឡាករអេមើសុន ប៉ែនតួមកពីប្រេស៊ីលក៏ជាកីឡាករលំដាប់ប្រទេសរបស់កម្ពុជា ដែលមួយរយៈមកនេះស្ទើតែរករកគូប្រកួតលែងបានទៅហើយ។ចំណែកកីឡាករប្រេស៊ីលវិញក៏មិនអន់ថែនទៀត។អ្នករៀបចំការប្រកួតធានាថាកីឡាកររូបនេះខ្លាំងមិនចាញ់ឈឿន ល្វៃនោះទេ។ម្យ៉ាងវិញទៀតគេក៏មានបំណងដណ្ដើមតំណែងជាម្ចាស់ខ្សែក្រវាត់លើកនេះ នាំយកទៅស្រុកគេវិញដែរ។ដូច្នេះសម្រាប់អ្នកនិយមតាមដានការប្រកួតប្រដាល់គុនខ្មែរកំពុងទន្ទឹងរង់ចាំមើលលទ្ធផលចុងក្រោយថាអ្នកណាជាម្ចាស់ខ្សែក្រវាត់មួយគ្រឿងនេះ។
កីឡាករឈុត សេរីវ៉ាន់ថងប៉ះជាមួយកីឡាករមេលីហ៍ សាស៊ីនឌើរមកពីតួគី ជាលក្ខណៈប្រកួតមិត្តភាពអន្តរជាតិ។តាមពិតអ្នកនិយមតាមដានការប្រកួតប្រដាល់គុនខ្មែរភាគច្រើនធ្លាប់ដឹងរួចមកហើយ ថាអ្នកប្រដាល់មកពីជាយដែនខេត្តបន្ទាយមានជ័យរូបនេះ គឺជាកីឡាករលំដាប់ជួរមុខរបស់កម្ពុជាមួយដែរ ថែមទាំងធ្លាប់វាយដណ្ដើមធ្វើជាម្ចាស់ខ្សែក្រវាត់រាប់ភ្លេច។មិនថាកីឡាករកម្ពុជានិងបរទេសនោះទេឱ្យតែជួបគេគឺសុទ្ធតែត្រូវគេវាយបំបាក់ធ្មុងគ្រប់គ្នា។ប៉ុន្តែគេក៏មិនត្រូវមើលស្រាល់លើកីឡាករតួគីម្នាក់នេះបានដែរ។
ម្យ៉ាងវិញទៀតបច្ចុប្បន្នអ្នកប្រដាល់មកពីតួគីភាគច្រើនសុទ្ធតែខ្លាំងៗមានស្នៀតប្រយុទ្ធល្អមិនចាញ់កីឡាករខ្មែរនោះទេ។កីឡាករឈុត សេរីវ៉ាន់ថនយកល្អគួរតែប្រយ័ត្នខ្លួនបន្តិចទៅ។ចំណែកកីឡាករហ៊ុន គឹមរៀងប៉ះជាមួយអាន់តូនិញ៉ូ ព្យាណាមកពីបារាំង។គូនេះថ្វីដ្បិតមិនធ្លាប់ជួបគ្នាពីមុនមកមែន តែពួកគេទាំងពីរបើតាមការឱ្យដឹងម្នាក់ៗមានប្រវត្តិប្រកួតមិនអន់នោះទេជាពិសេសកីឡាករហឹម គឹមរៀងដែលធ្លាប់សាងកេរឈ្មោះយ៉ាល្បីល្បាញនៅលើសង្វៀនយូឆ្នាំមកហើយ។ចាំមើលការប៉ះជាមួយកីឡាករមកពីបារាំងលើកនេះ អ្នកណាខ្លាំងឬខ្សោយដឹងហើយ៕



ចែករំលែកព័តមាននេះ