ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​កម្សាន្តជាង៥គីឡូម៉ែត្រ និង ៣​គីឡូម៉ែត្រ​តាម​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប មាន​អត្ត​ព​លិ​ក​ចូល​រួ​ម​ជាង៥ពាន់នាក់​

1 អាទិត្យ មុន
  • សៀមរាប

ខេត្ត​សៀម​រា​បះ កីឡា គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​មនុស្ស យើង​គ្រប់​រូប​  កីឡា​មិន​ត្រឹម តែ ផ្តល់​ឱ្យ​យើង​នូវ​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សុខុមាលភាព​ផ្លូវចិត្ត អារម្មណ៍ និង​សង្គម​របស់​យើង ។

ព្រឹត្តិការណ៍​រត់​កម្សាន្ត​ជាមួយ​កង​រាជ​អាវុធ ហត្ថ​ខេត្ត ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ធ្វើ ឡើង​នៅ​ថ្ងៃ​ទី ៣០ ខែ សីហា ឆ្នាំ​២០២៦ ដែល​មាន​ចម្ងាយ ៥,៥​គីឡូ ម៉ែត្រ និង ៣​គីឡូ ម៉ែត្រ ដោយ​មាន​អស់លោក លោកស្រី​ជា​នាយ នាយ​រង និង ពល​អាវុធហត្ថ​រួម​ទាំង​មានការ​ចូលរួម​ពី​មហាជន ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចំនួន ៥​ពាន់​៥៩២​នាក់ ក្នុង​នោះ​ចម្ងាយ ៥,៥​គីឡូម៉ែត្រ ចំនួន​៣​ពាន់ ៣៧១​នាក់ និង ៣​គីឡូម៉ែត្រ ២​ពាន់​២២១ នាក់​  ។

ក្រោម​វត្តមាន​ចូលរួម របស់​លោក យន់ លី​ន​ណេ អភិបាលរង​ខេត្តសៀមរាប និង លោក​ឧត្តមសេនីយ៍ត្រី​  សៀ ទី​ន មេ បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​  តែងតែបាន​គិត​គួរ ពី​សុខភាព​កាយសម្បទា របស់​កងកម្លាំង​ក្រោម​ឱវាទ​ជា​អតិ​ភាព​ចំបង ។ ដូច្នេះ​ហើយ​ទើប​កងកម្លាំង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប តែងតែ​ធ្វើការ​ហាត់ប្រាណ​ជាប់​ជា​ប្រចាំ​ថ្ងៃ តាម​វិធីសាស្ត្រ​ចម្រុះ ដើម្បី​សុខភាព កាយសម្បទា រហ័សរហួន ព្រម ទាំងគ្រប់​គ្រង​នូវ​កាយសម្បទា​កងកម្លាំង​ឲ្យ​រឹង​មាំ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​  ក្នុង​ការងារ​ប្រតិបត្តិការ លើក​ការ​បង្កា​បង្ក្រាប​នូវ​រាល់​បទល្មើស និង អន្តរាគមន៍​សង្គ្រោះ ។

លោក យន់ លី​ន​ណេ អភិបាលរង​ខេត្ត បាន​បញ្ជាក់​ថា វិស័យ​កីឡា​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា បាន​កំពុង​មានការ​រីក​ចម្រើន​ទាំង​បច្ចេកទេស​  ធនធានមនុស្ស​នៅ​តាម​មូល ដ្ឋា​ន​ក្រុង ស្រុក​ទៀត​ផង  ​។ ការ​រៀបចំ​របស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឱ្យ​មាននូវ​ព្រឹត្តិការណ៍​នេះ​ឡើង ក្នុង​គោលបំណង់​សុខភាព និង ផ្សា​ភ្ជាប់​ជាមួយ​មហាជន ព្រមទាំង​បំផុស​ដល់​កងកម្លាំង​និង​គ្រប់​ស្រទាប​មហាជន សំខាន់​យុវជន ចូលរួម​ហាត់ប្រាណ ដើម្បី​សុខភាព​ធ្វើ​ឱ្យ​កាយ សម្បទា រឹង​មាំ និង ធ្វើ​ឱ្យ​យុវជន​យើង​ចាកចេញ​ឆ្ងាយ​ពី​គ្រឿងញៀន​ទៀត​ផង ។​ 

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ទៀត​ថា ព្រឹត្តិការណ៍​នេះ ជា​ផ្នែក​មួយ​ដើម្បី​ជម្រុញ​និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត សៀមរាប ។ ការ​រត់​កម្សាន្ត​នេះ​ក៏​យើង​ទទួល​បាន​បទ​ពិសោធន៍​មួយ​ចំនួន ដើម្បី​បន្ត​ធ្វើការ​ហ្វឹកហាត់ កងកម្លាំង​យើង និង ពង្រឹងស្មារតី​កីឡា គ្រប់គ្រង​នូវ​កាយសម្បទា​កងកម្លាំង​ឱ្យ​រឹង​មាំ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

លោក​បាន​បន្ត​ថា កម្មវិធី​កីឡា​របស់​កងរាជអាវុធហត្ថ​ខេត្ត បាន​កំណត់​នូវ​រៀង​រាល់​ពាក់កណ្តាល ខែ​នីមួយ​ៗ បងប្អូន​គ្រប់​វ័យ មក​ជួបជុំ​គ្នា​រត់​កម្សាន្ត ដើម្បី​សុខភាព នៅ​បរិវេណ​សួនច្បារ​ព្រះរាជ​ដំណាក់​ខេត្តសៀមរាប​។ ម្យ៉ាងទៀត​កម្មវិធី​ហាត់ប្រាណ មាន​គ្រប់​រូបភាព ដូច​ជា​ការ​រាំ ឡើង​ភ្នំ ជឹះ​កង់ រត់ និង​ការ​ដើរ​យូរ​ក៏​ជា​ប្រភេទ​នៃ​សកម្មភាព​រាង​កាយ​ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​យើង​ផង​ដែរ ។

ម្យ៉ាងទៀត​អាស្រ័យ​លើ​យើង​ទាំងស្រុង ដោយ​ផ្អែក​លើ​សុខភាព​របស់​យើង​ក្នុង​ការ​សម្រេចចិត្ត​លើ​ទម្រង់​នៃ​សកម្មភាព​រាង​កាយ​ដែល​យើង​ចង់​ទទួលយក និង​ចូលរួម​ជា​រៀងរាល់ថ្ងៃ​នេះ​នឹង​រក្សា​ការ​ហាត់ ប្រាណ​របស់​យើង​គួរ​ឱ្យ​ចាប់អារម្មណ៍​។ លំ​ហាត់ប្រាណ ឬ​សកម្មភាព​រាង​កាយ​ទៀង ទាត់​ក្នុង​ទម្រង់​ណាមួយ​មិន​ត្រឹមតែ​ជួយ​អ្នក​ដុត​កាឡូរី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​ការ​គេង​លក់​ស្រួល បង្កើន​ទំនុកចិត្ត​លើ​ខ្លួនឯង ធ្វើ​ឱ្យ​សុខភាព​ផ្លូវចិត្ត​ប្រសើរ​ឡើង និង​ជួយ​ឱ្យ​អ្នក​សកម្ម និង​រីករាយ​ពេញ​មួយ​ថ្ងៃ ខណៈ​ពេល​ដែល​ជួយ​អ្នក​ឱ្យ ជៀស​ផុត​ពី​បញ្ហា​សុខភាព​ជា​ច្រើន​។ ការ​អនុវត្ត ហ្វឹកហ្វឺន​កម្លាំង​ជាមួយនឹង​ភាព​ទៀងទាត់​របស់​យើង ។ ការ​ធ្វើ​លំ​ហាត់ប្រាណ របប​អាហារ នឹង​ធ្វើ​ឱ្យ​សាច់ដុំ​រឹង​មាំ និង​សុខភាព​សរសៃឈាម​បេះដូង​ប្រសើរ​ឡើង​ផង​ដែរ​។

ក្នុង​នោះ​ដែរ លោក​ឧត្ត​រម​សេនីយ៍​ត្រី សៀ ទី​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​លើក​ឡើង​ថា ការ​ហាត់ប្រាណ និង លេង​កីឡា បាន​ធ្វើ​ឱ្យ​កាយសម្បទា​យើង​មាន​ភាព រឹង​មាំ និង ប្រាជ្ញា​វៃឆ្លាត ព្រមទាំង​បង្កើន​នូវ​ចំណងមិត្តភាព សាមគ្គី​ភាពល្អ ហើយ​ក៏​ជា​ការ​ហ្វឹកហាត់ កងកម្លាំង​យើង គ្រប់គ្រង​នូវ​កាយសម្បទា​កងកម្លាំង​ឱ្យ​រឹង​មាំ និង​មាន ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ប្រតិបត្តិការ លើក​ការ បង្កា បង្ក្រាប​នូវ​រាល់​បទល្មើស និង​សង្គ្រោះ​។

លោក​បាន​បញ្ជាក់​ថា​  នៅ​រៀង​រាល់​ល្ងាច​ថ្ងៃ អង្គារ ក្នុង​មួ​យស​ប្តា​ហ៍ ហាត់ប្រាណ​ប្រចាំ​ស​ប្តា​ហ៍ ដោយ​មាន​មន្ត្រីរាជការ កង​រាជ​អាវុធ ហត្ថ និង​មហាជន​ចូលរួម នា​វេលា​ម៉ោង​១៧ និង ៣០​នាទី ព្រឹក​។​ 

លោក​មេបញ្ជាការ ក៏ បាន​លើក​នូវ​កម្មវិធី​រត់​កម្សាន្ត​កង​រាជ​អាវុធ ហត្ថ​ខេត្ត បាន​កំណត់​ក្នុង​មួយ​ខែ ជួបជុំ​គ្នា​រត់​កម្សាន្ត នៅ​ពាក់​កណ្តាលខែ​នីមួយ​ៗ នៅ​ថ្ងៃ សៅរ៍ ឬ អាទិត្យ ដើម្បី​បាន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និង ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស​អញ្ជើញ​ចូលរួម បង្កើន​ភាព​ស្និទ្ធស្នាល រវាង​កងកម្លាំង​ជាមួយ​ប្រជា​ពល រដ្ឋ និង អន្តរជាតិ ។ លោក​ក៏​បាន​ថ្លែង​អំណរ គុណ​ដល់​សប្បុរសជន ដែល​បាន​ឧបត្ថម្ភ គាំទ្រ កម្មវិធី​រត់​កម្សាន្ត​ជាមួយ​កង​រាជ​អាវុធ ហត្ថ​ខេត្ត នៅ​លើ​ទឹកដី​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​ធម្មជាតិ​នេះ ៕