ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​យក​ព័ត៌​មាន​ក្នុង​សហ​ព័ន្ធ​​ផ្សព្វផ្សាយ​​ព័ត៌​មាន​អាស៊ាន​ នឹង​ធ្វើ​សិក្ខា​សាលា​​រួម​គ្នា​​លើ​ទឹក​ដីថៃ

11 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ក្នុង​ជំនួប​រយៈ​ពេល​ដ៏ខ្លី​​មួយ​កាល​ពី​ពេល​ថ្មីៗ​រវាង​លោក​សុខ សុវណ្ណ ប្រធាន​ក្រុម​​ប្រឹក្សា​សារ​ព័ត៌​មាន​ជាតិ និង​ជា​អគ្គ​លេខាធិការ​រង​នៃ​សហ​ព័ន្ធ​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​​អាស៊ាន​ ប្រចាំ​​កម្ពុជា ហៅ កាត់​ថា យូម៉ា (uma) ជា​​មួយ​លោក​​ប្រា​ស៊ើត សែង​រុង​រឿង ប្រធាន​សមា​គម​អ្នក​សារ​ព័ត៌​មាន​​ភូមិ​ភាគ​ប្រទេសថៃ និង​ជា​អគ្គ​

ក្រុងប៉ោយប៉ែត ៖ ក្នុង​ជំនួប​រយៈ​ពេល​ដ៏ខ្លី​​មួយ​កាល​ពី​ពេល​ថ្មីៗ​រវាង​លោក​សុខ សុវណ្ណ ប្រធាន​ក្រុម​​ប្រឹក្សា​សារ​ព័ត៌​មាន​ជាតិ និង​ជា​អគ្គ​លេខាធិការ​រង​នៃ​សហ​ព័ន្ធ​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​​អាស៊ាន​ ប្រចាំ​​កម្ពុជា ហៅ កាត់​ថា យូម៉ា (uma) ជា​​មួយ​លោក​​ប្រា​ស៊ើត សែង​រុង​រឿង ប្រធាន​សមា​គម​អ្នក​សារ​ព័ត៌​មាន​​ភូមិ​ភាគ​ប្រទេសថៃ និង​ជា​អគ្គ​លេខាធិការ​​សហ​ព័ន្ធ​​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន​​អាស៊ាន ​​ដែល​បាន​ប្រព្រឹត្ត​​​ទៅ​នៅ​ក្នុង​ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ​ឱ្យ​ដឹង​ថា អ្នក​យក​ព័ត៌​​​មានក្នុង​សហ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​​​អាស៊ាន​​ជាច្រើន​នាក់​មក​ពី​កាសែតវិទ្យុ និង​ទូរទស្សន៍​​សរុប​​ជាង​២០០​នាក់​ ក្នុង​នោះ​​​មាន​អ្នក​យក​ព័ត៌​មានកម្ពុជា​ចំនួន​១០០​នាក់​ផងដែរ ​នឹង​​ជួប​​ប្រជុំ​​ធ្វើ​សិក្ខា​សាលា​រួម​គ្នា ដើម្បី​ផ្លាស់​ប្តូរ​​បទ​ពិសោធន៍​​និង​ពង្រឹង​​វិស័យ​ព័ត៌​មាន​​ក្នុង​អាស៊ាន​​ឱ្យ​កាន់តែ​​ទូលំ​ទូលាយ​​និង​ល្អ​ប្រសើរ​ឡើង​ជា​មួយ​គ្នា។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕