ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​បទ​«រំដួល​ដូរ​ដី» ប្រពន្ធ​ប្តឹង​ទារ​ទ្រព្យ​សម្បត្តិ​វិញ​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ទី​បំផុត​​អាថ៌​កំ​បាំង​​​​រវាង​តា​រា​ចម្រៀង​​លោក អឹុង​ ប៊ុន​លាភ និង​ភរិយា​បាន​ឡើង​ដល់​តុលាការ​ ហើយ​ស្វា​មី​ភរិយា​មួយ​គូ​នេះ​បានទៅ​ត​ទល់​មុខ​គ្នា​នៅ​សា​លា​ដំបូង​​រាជ​ធានី​ភ្នំពេញ​កាល​​ពី​ថ្ងៃ​​ទី​១២ កក្កដា ២០១២ តាម​បណ្តឹងរបស់​​​​លោក អុឹង​ ប៊ុន​លាភ ដែល​ប្តឹង​​ភរិយា​​គឺ​អ្នក​​ស្រី ​ម៉ុក ​ភក្តី កុំ​ឱ្យ​​រំខាន​ជីវិត​​ឯក​ជន​​របស់​ខ្លួន​​ បន្ទាប់​ពី​មាន​ការ​ផ្សព្វ​ផ្សាយ​ដ៏​គួរ​ឱ្យ​​ភ្ញាក់​ផ្អើល​​ក្រោយ​ពី​ការ​បាត់​ខ្លួន​តា​រា​ចម្រៀង​​រូប​នេះ។

រាជ​ធានីភ្នំពេញ​ ៖ ទី​បំផុត​​អាថ៌​កំ​បាំង​​​​រវាង​តា​រា​ចម្រៀង​​លោក អឹុង​ ប៊ុន​លាភ និង​ភរិយា​បាន​ឡើង​ដល់​តុលាការ​ ហើយ​ស្វា​មី​ភរិយា​មួយ​គូ​នេះ​បានទៅ​ត​ទល់​មុខ​គ្នា​នៅ​សា​លា​ដំបូង​​រាជ​ធានី​ភ្នំពេញ​កាល​​ពី​ថ្ងៃ​​ទី​១២ កក្កដា ២០១២ តាម​បណ្តឹងរបស់​​​​លោក អុឹង​ ប៊ុន​លាភ ដែល​ប្តឹង​​ភរិយា​​គឺ​អ្នក​​ស្រី ​ម៉ុក ​ភក្តី កុំ​ឱ្យ​​រំខាន​ជីវិត​​ឯក​ជន​​របស់​ខ្លួន​​ បន្ទាប់​ពី​មាន​ការ​ផ្សព្វ​ផ្សាយ​ដ៏​គួរ​ឱ្យ​​ភ្ញាក់​ផ្អើល​​ក្រោយ​ពី​ការ​បាត់​ខ្លួន​តា​រា​ចម្រៀង​​រូប​នេះ។

ជួប​សម្ភាសន៍​ជា​មួយ​កោះ​សន្តិ​ភាព​​កាល​ពី​ម្សិល​មិញ​​(ថ្ងៃ​ទី​១៣ កក្កដា) ​​អ្នក​ស្រី ម៉ុក ភក្តី​ ដែល​ជា​ភរិយា​​លោក អឹុង​ ប៊ុន​លាភ បាន​និយាយ​​ថា​ រវាង​​អ្នក​ស្រី​ និង​ស្វា​​មី​​បាន​ជួបមុខ​គ្នា​រួច​ហើយ​នៅ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ​កាល​ពី​ថ្ងៃ​​ទី​១២ កក្កដា តាម​ពាក្យ​បណ្តឹង​​របស់​លោក អុឹង​ ប៊ុន​លាភ ជា​ប្តី ហើយ​ពាក្យ​បណ្តឹង​​នោះ​បាន​ធ្វើ​ឡើង​​ក្រោយ​ពេល​ដែល​ស្វា​មី​អ្នក​ស្រី​ចុះ​ចេញ​ពី​ផ្ទះ​ដោយ​មិន​មាន​ដំណឹង​អ្វី​សោះ ។

អ្នក​ស្រី​ ម៉ុក ភក្តី ​​បញ្ជាក់​​ថា​​ប្រឈម​ជា​មួយ​ពាក្យ​បណ្តឹ​ង​របស់​ស្វា​មី​នេះ អ្នក​ស្រី​បាន​ប្តឹង​​តប​វិញ​ដែរ​​​ទាម​ទារ​ទ្រព្យ​សម្បត្តិ​​ដែល​លោក​ អឹុង​ ប៊ុន​លាភ​ បាន​បំផ្លាញ​កាល​ពី​នៅ​រួម​រស់​ជា​មួយ​គ្នា ជា​ថ្នូរ​នឹង​ការ​ព្រម​ផ្តិ​ត​មេ​ដៃ​លែង​លះ ។

យោងតាម​ពាក្យ​បណ្តឹង​​​តប​ចុះ​ថ្ងៃ​ទី​១១ កក្កដា ២០១២ ​អ្នក​ស្រី ម៉ុក ភក្តី ​បាន​ស្នើ​សុំ​​ឱ្យ​តុលាការ​​ផ្តាច់​សង្វាស់​​រវាង​អ្នក​ស្រី​ និង​លោក អឹុង ប៊ុន​លាភ ​និង​បង្គាប់​ឱ្យ​លោក​ប្រគល់​រថយន្ត​ចំនួន​៦​គ្រឿង​​ក្នុង​នោះ​ម៉ាក​ឡិច​ស៊ីស​​៣០០ ពណ៌​ខ្មៅ ​ចំនួន​២​គ្រឿង​ ពណ៌​ស្ក​រចំនួន​២​គ្រឿង​ និង​ពណ៌​ផ្ទៃ​មេឃ​ចំនួន​១​គ្រឿង​ និង​ម៉ាក​ឡង់​គ្រី​ស័្សរ​​ ពណ៌​ស ចំនួ​ន​១​គ្រឿង​ ម៉ូ​តូ​​ XL ពណ៌​ខ្មៅ ចំនួន​១​គ្រឿង​ រួម​ទាំង​ខ្សែ​ដៃ ខ្សែ​ក និង​ចិញ្ចៀន​ពេជ្រ​មួយ​ចំនួន​ ។ ក្រៅ​ពី​​នេះ​ក្នុង​​ពាក្យ​បណ្តឹង​​ក៏​ទាម​ទារ​ឱ្យ​លោក អុឹង ប៊ុន​លាភ សង​លុយ​ដែល​យក​ទៅ​ធ្វើ​ផ្ទះ​​ឱ្យ​​ម្តាយ​​ចំនួន​៣​ម៉ឺន​ដុល្លារ​​អា​មេរិក​ផង​ដែរ ​ដែល​សរុប​ជា​ប្រាក់​​ចំនួន​​ប្រមាណ​២០​ម៉ឺន​ដុល្លារ។

អ្នក​ស្រី ម៉ុក ភក្តី ​បញ្ជាក់​ថា អ្វីៗ​ដែល​អ្នក​ស្រី​ទាម​ទារ​ក្នុង​ពាក្យ​បណ្តឹង​នោះ គឺ​ជា​ទ្រព្យ​សម្បត្តិ​​របស់​អ្នក​ស្រី​ដែល​ត្រូវ​ប្តី​យក​ទៅ​បញ្ចាំ​ស៊ី​ចាយ​លេង​ល្បែង​ផ្ទាល់​ខ្លួន​​ និង​បំ​ផ្លាញ​អស់​ពី​ខ្លួន​ក្នុង​រយៈ​ពេល​រស់​នៅ​ជា​មួ​យ​គ្នា​ចំនួន​៨​ឆ្នាំ ។ ដូច្នេះ​អ្នក​ស្រី​ត្រូវ​ទាម​ទារ​ឱ្យ​ប្តី​​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នោះ​មក​ឱ្យ​វិញ ។

ទាក់​ទង​​នឹង​អាពាហ៍​​ពិពាហ៍​​អ្នកស្រី​​ ម៉ុក ភក្តី ​បញ្ជាក់​ថា អ្នក​ស្រី​ និង​លោក​អឹុង​ ប៊ុន​លាភ ​បាន​រៀប​​អាពាហ៍​ពិពាហ៍​ជា​មួយ​គ្នា​ ហើយ​បាន​ចុះ​សំ​បុត្រ​​អាពាហ៍​ពិ​ពាហ៍​​ត្រឹម​ត្រូវ​តាម​ច្បាប់​​នៅ​សហ​រដ្ឋ​អាមេរិក គឺ​​មិន​មែន​ជា​ស្នេ​ហា​លួច​លាក់​ទេ ។ ប៉ុន្តែ​នៅ​ថ្ងៃទី​២៤ ឧសភា ឆ្នាំ​២០១២ នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៥ និង​៣០​នាទី​ល្ងាច​ស្វា​មី​​របស់​អ្នក​ស្រី​​បាន​ចុះ​ចេញ​ពី​ផ្ទះ និង​បាត់​ខ្លួន​គ្មាន​ដំណឹង​ធ្វើ​ឱ្យ​អ្នក​ស្រី​ជា​ភរិយា​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ។ ដោយ​ខ្លាច​​ស្វា​មី​មាន​គ្រោះ​ថ្នាក់​​នោះ​ អ្នក​ស្រី​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ក្រសួង​មហា​ផ្ទៃ​ និង​ផ្សព្វ​ផ្សាយ​តាម​រយៈ​សារ​ព័ត៌​មាន​​ផង​ដែរ ប៉ុន្តែ​រយៈពេល​​ជាង​មួយ​ខែ​នៅ​តែ​គ្មាន​ដំណឹង​ ។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ស្រី​បាន​ទទួល​ការ​ព្រមាន​ពី​មនុស្ស​ស្រី​ដែល​មិន​ស្គាល់​ឈ្មោះ​តាម​រយៈ​ទូរ​ស័ព្ទ​ទៀង​ផង ។ អ្វី​ដែល​អ្នក​ស្រី​​មាន​ការ​ហួស​ចិត្ត​​នោះ​ស្រាប់​តែ​ស្វាមី​​បាន​ដាក់​ពាក្យ​​ប្តឹង​អ្នក​ស្រី​​មិន​ឱ្យ​​រំ​ខាន​ជីវិត​ឯ​ក​ជន​របស់​ខ្លួន​​ទៅ​វិញ​ធ្វើ​ឱ្យ​អ្នក​ស្រី​មាន​ការ​រំជួលចិត្ត​យ៉ាង​ខ្លាំង​ដោយ​មិន​នឹក​ស្មាន​ដល់ ។

អ្នកស្រី ម៉ុក ភក្តី អះ​អាង​ថា ទោះ​ជា​យ៉ាង​ណា​អ្នក​ស្រី​នឹង​មិន​ព្រម​ផ្តិត​មេ​​ដៃ​យល់​ព្រម​​លែង​លះ​ឡើយ​ដរាប​ណា​លោក​អឹុង ប៊ុន​លាភ មិន​ព្រម​សងនូវ​អ្វី​ដែល​​អ្នក​ស្រី​​ទាម​ទារ​នោះ ។ ជាង​នេះ​ទៅ​ទៀត​ការ​ប្តឹង​លែង​លះ​នេះ ត្រូវ​ធ្វើ​ឡើង​នៅ​សហ​រដ្ឋ​អាមេរិក​មិនមែន​ធ្វើ​ត្រឹម​តែ​ស្រុក​ខ្មែរ​​ទេ ព្រោះ​អ្នក​ស្រី និង​លោក​អុឹង​ ប៊ុន​លាភ ​បាន​ចុះ​សំបុត្រ​​អាពាហ៍​ពិពាហ៍​ត្រឹម​ត្រូវ​នៅ​អាមេរិក​។ ​ចំពោះ​ការទាម​ទារ​ទ្រព្យ​សម្បត្តិ​មកវិញ​នោះ​គឺ​ដោយ​សារអ្នក​ស្រីយល់ថា​​លោក​អឹុង​​ ប៊ុនលាភ​ បាន​បោក​ប្រាស់​អ្នកស្រី​គ្រប់បែប​យ៉ាង​រួម​ទាំង​ខ្លួនប្រាណ​ផងដែរ​ ។

អ្នក​ស្រី​ ម៉ុក ភក្តី បាន​អំពាវ​នាវ​ដល់​តុលាការ​​ឱ្យ​ជួយ​រក​យុត្តិធម៌​និងដោះ​ស្រាយតាម​​នីតិវិធី​​ ព្រោះ​អ្នកស្រី​គឺជាជន​រង​គ្រោះ​​ក្នុងរឿង​ក្តី​នេះ​ ។​

អ្នកស្រី​ដដែល​នេះ​​បញ្ជាក់​​ថា អ្នកស្រី​បាន​ដាក់​​ពាក្យ​បណ្តឹង​នៅស្ថាន​ទូតអាមេរិក​រួច​ហើយ​ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​​អ្នកស្រី​ខណៈ​ពេល​ផ្ទះ​ដែល​អ្នកស្រី​ធ្វើ​ឱ្យ​ម្តាយ​លោកអឹុង ប៊ុនលាភ​ នោះត្រូវ​បាន​គេ​បញ្ជា​​ឱ្យ​ឈូស​ចោល​ ​រួម​ទាំង​រថយន្ត​មួយ​គ្រឿង​ផង​ដែរ​ ៕