ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ ចាន់​ស្រី​មុំ សម្រេច​ឈប់​ពី​អាជីព​ជា​ពិធីកា​រិនី តែ​មិន​បញ្ចប់​អាជីព​សិល្បៈ​ទេ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង អ្នក​នាង គង់ ចាន់​ស្រី​មុំ បាន​សម្រេច​បញ្ចប់​ជា​ពិធី​ការិនី​នៅ​ក្នុង​កម្មវិធី​មួយ បន្ទាប់​ពី​នាង​បាន​កាន់​កម្មវិធី​មួយ​នេះ អស់​រយៈពេល​ជាង​៥​ឆ្នាំ​មកនេះ ។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង អ្នក​នាង គង់ ចាន់​ស្រី​មុំ បាន​សម្រេច​បញ្ចប់​ជា​ពិធី​ការិនី​នៅ​ក្នុង​កម្មវិធី​មួយ បន្ទាប់​ពី​នាង​បាន​កាន់​កម្មវិធី​មួយ​នេះ អស់​រយៈពេល​ជាង​៥​ឆ្នាំ​មកនេះ ។ យ៉ាងណា បើ​ទោះបីជា​នាង​សម្រេច​បញ្ចប់​ជា​ពិធី​ការិនី​ក៏​ដោយ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​នៅ​តែ​បន្ត​អាជីព​សិល្បៈ​ដដែល ដោយ​មិន​ទាន់​ដើរ​ចេញ​ទាំងស្រុង​នា​ពេល​នេះ​ឡើយ​។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម គង់ ចាន់​ស្រី​មុំ បាន​គូសបញ្ជាក់​ថា ការ​ដើរ​ចេញ​ដោយ​ក្តី​អាល័យ វា​ពិតជា​ពិបាកធ្វើ​ចិត្ត​ណាស់ តែ​ដោយសារ​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​និង​ការងារ​ជា​ច្រើន​ចំពោះ​មុខ​ដែល​ធ្វើ​អោយ​ខ្ញុំ​សម្រេចចិត្ត​បែប​នេះ ។

អរគុណ​បងប្អូន​សម្រាប់​ក្តី​ស្រលាញ់​ចំពោះ​ខ្ញុំ​រហូត​មក ទោះ​ការ​ដើរ​ចេញ​មួយ​នេះ ស្ថិត​នៅ​ក្នុង​ហេតុផល​បែប​ណា​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ចង់​ចាំ​រាល់​ពាក្យ​សម្តី​ល្អ​ៗ និង​ការ​លើកទឹកចិត្ត​ពី​បងប្អូន​រហូត​មក ហើយ​នាង​ខ្ញុំ គង់ ចាន់​ស្រី​មុំ សូម​ផ្ញើ​ក្តី​ស្រលាញ់ និង​ស្នាមញញឹម​ដោយ​ក្តី​អាល័យ​មួយ​នេះ​ក្នុង​បេះដូង​បងប្អូន​រហូត​ផង ។ ចង់​ប្រាប់​ថា ស្រលាញ់​គ្រប់​គ្នា​ដែល​តែង​ផ្តល់​ក្តី​ស្រលាញ់​មក​កាន់​ខ្ញុំ​ហូត​មក love all my beloved fans ។Bye bye 3fun Channel Cambodia.

ជា​ការ​ចាកចេញ​មួយ​ដែល​បន្សល់​ទុក្ខ​នៅ​រឿងរ៉ាវ​អនុស្សាវរីយ៍​ល្អ​ៗ ការ​ស្រលាញ់​ឲ្យ​តម្លៃ​ពី​ក្រុមការងារ រឿងរ៉ាវ​ជា​ច្រើន​រយៈពេល​5-6​ឆ្នាំ​នេះ ក៏​មានឱកាស​ជួប​សិល្បៈ​រៀមច្បង បងប្អូន​អ្នកសិល្បៈ ចែករំលែក​ក្ដី​ស្រលាញ់​រឿង​ល្អ​ៗ​ជា​ច្រើន បើ​មានឱកាស​ចាំ​ជួប​គ្នា​ទៀត​ណា អរគុណ​រាល់​បណ្ដា​អ្នក​ស្រលាញ់ និង​គាំទ្រ​ទាំងអស់​គ្នា ។

គង់ ចាន់​ស្រី​មុំ បាន​អះអាង​បន្ថែម​ថា កន្លង​មក អំឡុង​ពេល​នាង​ចាប់​អាជីព​ជា​ពិធី​ការិនី​ដំបូង​នោះ នាង​ក៏​ធ្លាប់​ទទួល​រង​នូវ​ពាក្យ​bully ពី​មហាជន​មួយ​ចំនួន​ផង​ដែរ ហើយ​ជាង​នេះ​ទៅ​ទៀត ក៏​មាន​ពាក្យ​អោយ​នាង​ដើរ​ចេញពី​អាជីព​នេះ​ផង​ដែរ ។

យ៉ាងណា ដោយសារ​មានការ​លើកទឹកចិត្ត​ពី​អ្នកគាំទ្រ និង​មិត្តភក្តិ​នៅ​ជុំវិញ​ខ្លួន​មួយ​ចំនួន​បាន​ជម្រុញ និង​ផ្តល់​ឱកាស​នោះ ទើប​ធ្វើ​អោយ​នាង​ចាប់​អាជីព​ជា​ពិធី​ការិនី​រហូត​មក​ទល់​នា​ពេល​នេះ ។ទោះជា​យ៉ាងណា បើ​តាម គង់ ចាន់​ស្រី​មុំ បើ​ទោះជា​នាង​ឈប់​ពី​ពិធី​ការិនី​ក៏​ពិតមែន ប៉ុន្តែ​នាង​ក៏​មិន​បាន​បញ្ចប់​អាជីព​សិល្បៈ​នោះ​ឡើយ ពោល​នាង​នៅ​តែ​ទទួលយក​ការ​អញ្ជើញ​ពី​គ្រប់​កម្មវិធី​នានា​ដដែល ។

គួរ​បញ្ជាក់​ថា ក្រៅពី​អាជីព​សិល្បៈ គង់ ចាន់​ស្រី​មុំ ក៏​មានមុខ​ជំនួញ​ដោយ​នាង​បាន​បង្កើត​ម៉ាក​ផលិតផល​ផ្តាច់មុខ​ផ្ទាល់ខ្លួន​ផង​ដែរ ។ តារា​ស្រី​រូប​នេះ​តែងតែ​បង្ហាញ​នូវ​ភាព​ហ៊ឺហា និង​ស៊ី​វិ​ល័យ​ប្លែក​ៗ​ជាមួយនឹង​ការ​ប្រើប្រាស់​របស់របរ​ទំនើប និង​មាន​តម្លៃ​ថ្លៃ​ៗ​ផង​ដែរ ។ ជាង​នេះ​ទៅ​ទៀត នាង​ក៏​តែងតែ​បង្ហាញ​ពី​ការ​ដើរ​លេង​កម្សាន្ត​នៅ​តាម​បណ្តា​ប្រទេស​នានា​ជាមួយ​ក្រុម​គ្រួសារ​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ