ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រន្ទះ​បា.ញ់​ងាប់​ជ្រូក​53​ក្បាល​ក្នុង​កសិដ្ឋាន​នៅ​ចិន

11 ឆ្នាំ មុន

ជ្រូក​ចំនួន​៥៣​ក្បាល​បាន​ងាប់​រដូក​រណែល​ពេញ​​កសិដ្ឋាន​​​ ដោយ​សាររន្ទះបា.ញ់​ កាល​ពី​វេលា​ម៉ោង ១១ព្រឹក ថ្ងៃ​ទី​៥ ​កក្កដា​ ឆ្នាំ ២០១២នៅ តំបន់​ជាយ​ក្រុង Shenzhen ខេត្ត​Guangdon ​ប្រទេស​ចិន ។ នេះ​បើ​យោង​តាម​ប្រភព​​គេ​ហ​ទំព័រ​ឆាយណា​ប៊ឺស​ ចេញ​ផ្សាយ​ថ្ងៃ​ទី​១១ កក្កដា កន្លង​មក ។
អ្នកស្រី Shen ជា​ម្ចាស់​កសិដ្ឋាន​បាន​ប្រាប់​អ្នក​យក​ព័ត៌មានទាំង​ញ័រមាត់​​ថា គាត់​ឃើញ​ពន្លឺ​ផ្លេក​បន្ទោរ​ភ្លឺ​ចិញ្ចាច​​ប្រវែង​ជាង​២០​ម៉ែត្រ​ និង​ស្រប​ពេល​នោះ​រន្ទះ​បា.ញ់​ចំ​ដំបូល​កសិដ្ឋានឮសូរ​ផាំង ខណៈ​ពេល​គាត់​កំពុង​ឱ្យ​ចំណី​ដល់​កូន​ជ្រូក​តូចៗ​៣​ក្បាល​ទៀត​ដែល​នៅឃ្លាត​​​ពី​កន្លែង​នោះ​ប្រហែល​៣​ម៉ែត្រប៉ុណ្ណោះ ។ ពេល​​អ្នក​ស្រី​​ទៅ​ពិនិត្យ​មើល​ ស្រាប់​តែ​ឃើញ​ជ្រូក​​ងាប់​រដូក​រណែល​ដោយ​សារ​ត្រូវចរន្ត​​អគ្គិសនី​​រន្ទះ ព្រោះ​ខ្មោច​ជ្រូក​ទាំង​អស់​សុទ្ធ​តែ​មានស្នាម​រោល​ខ្មៅ ។

ជ្រូក​ចំនួន​៥៣​ក្បាល​បាន​ងាប់​រដូក​រណែល​ពេញ​​កសិដ្ឋាន​​​ ដោយ​សាររន្ទះបាញ់​ កាល​ពី​វេលា​ម៉ោង ១១ព្រឹក ថ្ងៃ​ទី​៥ ​កក្កដា​ ឆ្នាំ ២០១២នៅ តំបន់​ជាយ​ក្រុង Shenzhen ខេត្ត​Guangdon ​ប្រទេស​ចិន ។ នេះ​បើ​យោង​តាម​ប្រភព​​គេ​ហ​ទំព័រ​ឆាយណា​ប៊ឺស​ ចេញ​ផ្សាយ​ថ្ងៃ​ទី​១១ កក្កដា កន្លង​មក ។
អ្នកស្រី Shen ជា​ម្ចាស់​កសិដ្ឋាន​បាន​ប្រាប់​អ្នក​យក​ព័ត៌មានទាំង​ញ័រមាត់​​ថា គាត់​ឃើញ​ពន្លឺ​ផ្លេក​បន្ទោរ​ភ្លឺ​ចិញ្ចាច​​ប្រវែង​ជាង​២០​ម៉ែត្រ​ និង​ស្រប​ពេល​នោះ​រន្ទះ​បាញ់​ចំ​ដំបូល​កសិដ្ឋានឮសូរ​ផាំង ខណៈ​ពេល​គាត់​កំពុង​ឱ្យ​ចំណី​ដល់​កូន​ជ្រូក​តូចៗ​៣​ក្បាល​ទៀត​ដែល​នៅឃ្លាត​​​ពី​កន្លែង​នោះ​ប្រហែល​៣​ម៉ែត្រប៉ុណ្ណោះ ។ ពេល​​អ្នក​ស្រី​​ទៅ​ពិនិត្យ​មើល​ ស្រាប់​តែ​ឃើញ​ជ្រូក​​ងាប់​រដូក​រណែល​ដោយ​សារ​ត្រូវចរន្ត​​អគ្គិសនី​​រន្ទះ ព្រោះ​ខ្មោច​ជ្រូក​ទាំង​អស់​សុទ្ធ​តែ​មានស្នាម​រោល​ខ្មៅ ។

ប្រភព​បន្ត​ថា ក្រោយ​ពេល​ព័ត៌មាន​នេះ​ផ្សាយ​ចេញ​ភ្លាម អ្នក​ប្រើ​អ៊ីន​ធើរ​ណេត​មួយ​ចំនួន​ហាក់​មិន​ជឿ​នូវ​ឧបទ្ទវហេតុ​នេះ​ទេ ថែម​ទាំង​បាន​គិត​ថា នេះ​គ្រាន់​តែ​ជា​ការ​ភូត​កុហក​ឱ្យ​រួច​ផុត​ពី​ការ​ធានារ៉ាប់​រង​ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវ​​​អ្នក​ស្រី Shen ឆ្លើយ​តប​វិញ​ថា គ្មាន​ជ្រូក​១​ក្បាល​ណា​មាន​ការ​ធានារ៉ាប់​រង​ទេ ។ អ្នក​ស្រី​បាន​ខាត​បង់​ទឹក​ប្រាក់​អស់រហូត​ដល់​១៣០.០០០យាន់ ស្មើនឹង​២០.៤០៨,៤៤ ដុល្លារ​អាមេរិក ឯណោះ ៕