ទាសាស្វាមី “បទកាកគតិ”
– សែនអនិច្ចា អាសូរវាសនា ទាសាអភ័ព្វ
រស់រងតែកម្ម ប្រេះស្រាំចិត្ដជាប់ ជីវិតមិនគាប់ ក្នុងនាមស្វាមី ។
– សែនអនិច្ចា អាសូរវាសនា ទាសាអភ័ព្វ
រស់រងតែកម្ម ប្រេះស្រាំចិត្ដជាប់ ជីវិតមិនគាប់ ក្នុងនាមស្វាមី ។
– សែនអនិច្ចា អាសូរវាសនា ទាសាអភ័ព្វ
រស់រងតែកម្ម ប្រេះស្រាំចិត្ដជាប់ ជីវិតមិនគាប់ ក្នុងនាមស្វាមី ។
– ហៅសែនចំបែង អោបទុក្ខម្នាក់ឯង រែងអាប់សេរី
ម្ដាយក្មេកមើលងាយ នាយធ្លាប់ក្រក្រី នាយទ្រាំខន្ដី មិនស្ដីវាចា ។
– ការពិតជាក់ស្ដែង ប្រាក់ខែចាត់ចែង ចិញ្ចឹមគ្រួសារ
សាច់ថ្លៃធូរធា នៅតែត្រូវការ ចង់បានដុល្លា ហារមិនចប់ទេ។
– បោសច្រាស់បោកគក់ ហត់នឿយវីវក់ គ្មានពេលទំនេរ
ទាំងការងារផ្ទះ ទាំងការងារគេ ព្រោះបុត្រទាំងទ្វេ នាយប្រឹងតស៊ូ ។
– អ្នកម្ដាយតែមួយ ប្រពន្ធរំអួយ រករឿងរអ៊ូ
មិនចង់ចិញ្ចឹម មិនចង់គិតគូរ គេខឹងមុខមូរ ពេលនាយគិតម្ដាយ។
– ព្រោះអាណិតកូន នាយទ្រាំស្ទើរសូន្យ មិនស្គាល់សប្បាយ
ជួនឈឺចាប់ពេក ទឹកភ្នែកស្រក់ខ្ចាយ នឹកដល់អ្នកម្ដាយ សោកស្ដាយពេកក្រៃ។
– អ្នកម្ដាយជរា បេះដូងគ្រាំគ្រា អាសូរបុត្រថ្លៃ
ឃើញកូនហត់នឿយ លំបាករាល់ថ្ងៃ ម្ដាយស្ទើរតែក្ស័យ ហរទ័យឈឺផ្សា ។
– កម្មកូនសែនក្រាស់ ធ្វើម្ដេចបំរាស់ ផុតពីទុក្ខា
មានតែស៊ូទ្រាំ តាមកម្មវាសនា រស់មានឈ្មោះថា ទាសាស្វាមី ។
តាមសំណូមពររបស់អ្នកម្ដាយកំសត់ម្នាក់ ។
ដោយ ព្រុំ គឹម ជឿន prumkimchoeun@gmail.com
ចែករំលែកព័តមាននេះ