ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្កាត់​​ទឹក​ល្អក់​ទី​1រយៈពេល​5ឆ្នាំ​​មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​​និង​ទទួល​បាន​​​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖រយៈពេល៥ឆ្នាំនៃ​អាណត្តិ​ទី២​(ឆ្នាំ២០០៧-២០១២) ​ក្រុម​ប្រឹក្សា​សង្កាត់​ទឹកល្អក់ទី១​ ក្រោមការដឹកនាំរបស់​ក្រុម​​​ប្រឹក្សា​សង្កាត់​​​មកពី​គណបក្សប្រជាជនកម្ពុជា​​បានខិតខំ​ជំរុញការ​អភិវឌ្ឍ​យ៉ាងខ្លាំង​​​​លើ​​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​និង​លើក​កំពស់​សេវា​សាធា​រណៈ​ជូនប្រជាពលរដ្ឋធ្វើ​ឱ្យមូលដ្ឋានសង្កាត់​បាន​ប្រែមុខមាត់ថ្មីហើយបាន​ធ្វើអោយប្រជាពលរដ្ឋ​គាំទ្រនិង​បោះ​ឆ្នោត​

រាជធានីភ្នំពេញ ៖រយៈពេល៥ឆ្នាំនៃ​អាណត្តិ​ទី២​(ឆ្នាំ២០០៧-២០១២) ​ក្រុម​ប្រឹក្សា​សង្កាត់​ទឹកល្អក់ទី១​ ក្រោមការដឹកនាំរបស់​ក្រុម​​​ប្រឹក្សា​សង្កាត់​​​មកពី​គណបក្សប្រជាជនកម្ពុជា​​បានខិតខំ​ជំរុញការ​អភិវឌ្ឍ​យ៉ាងខ្លាំង​​​​លើ​​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​និង​លើក​កំពស់​សេវា​សាធា​រណៈ​ជូនប្រជាពលរដ្ឋធ្វើ​ឱ្យមូលដ្ឋានសង្កាត់​បាន​ប្រែមុខមាត់ថ្មីហើយបាន​ធ្វើអោយប្រជាពលរដ្ឋ​គាំទ្រនិង​បោះ​ឆ្នោត​ជូន​គណបក្សប្រជាជន​កម្ពុជា​ដើម្បីបន្តដឹកនាំ​សង្កាត់នៅអាណត្តិទី៣ទៀត តាម​​ផែន​ការ​​​ដែល​​​​សាលា​រាជធានីភ្នំពេញ​​​បាន​ដាក់​ចុះ។​

​លោក​​ប៉ិច ​សុខឃឿន ​​ចៅ​សង្កាត់​​​ទឹក​ល្អក់​ទី១​បាន​​ឱ្យ​ដឹងថា នៅក្នុង​​​​​អាណត្តិ​​​ទី២​កន្លងមក​  ក្រុម​ប្រឹក្សា​សង្កាត់​បានខិតខំ​អនុវត្ត​​កម្ម​វិធី​អភិវឌ្ឍ​នូវ​សមិទ្ធផល​​ជាច្រើន​ដែល​​ធ្វើឱ្យ​​​មូល​ដ្ឋានសង្កាត់​មាន​​ការ​ប្រែប្រួលរីក​ចម្រើនជា​លំដាប់​។​ ជោគ​ជ័យ​​​នេះ​បណ្តា​ល​មកពី​មាគ៌​ា​​​នយោ​បាយ​ដ៏ត្រឹម​ត្រូវ​របស់​​ប្រមុខ​​រាជរដ្ឋា​ភិបាល​ដឹកនាំ​​​ដ៏​ឈ្លាស​វៃ​​របស់​​សម្តេច​តេជោ និង​ជា​ប្រចាំ​របស់​​ក្រុម​ការ​ងារ​​ចុះ​​ជួយ​មូល​ដ្ឋាន​ ព្រម​ទាំង​​អនុវត្តជាប់​ជា​ប្រចាំ តាម​​ផែន​ការ​​អភិឌ្ឍ​របស់​សាលា​រាជធានី​ភ្នំ​ពេញ​ដែលមាន​លោក​កែប ជុតិមា​ ជា​អភិ​បាល​​។​

​លោក​​ចៅ​សង្កាត់​ថ្លែង​ថា ផែន​ការ​អភិវឌ្ឍ​នៅ​​ក្នុង​អណត្តិ​​ទី២​ មិនទាន់​​បាន​បញ្ចប់​នៅ​ឡើយ​ទេ សាលា​សង្កាត់​បាន​​បន្តគម្រោង​អភិវឌ្ឍ​ដែល​​នៅសេសសល់​បន្ត​មក​អាណត្តិទី​៣ទៀត ។​តាមរបាយការណ៍បូកសរុបលទ្ធផលការ​អនុវត្តន៍របស់ក្រុម​ប្រឹក្សា​សង្កាត់ទឹកល្អក់ទី១ ក្នុងការអភិវឌ្ឍអាណត្តិទី២ (២០០៧-២០១២) បានឱ្យដឹងថា ក្រោយពី​ការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​សង្កាត់​អាណត្តិទី២ រហូតមកដល់​ពេល​នេះ សង្កាត់​ទឹកល្អក់ទី១ បានកសាងហេដ្ឋា​រចនា​សម្ព័ន្ធ​ដូចជា​ ស្ថាបនា​​ផ្លូវ ក្រាលកៅស៊ូ DBST បានចំនួន២៩.៩៦៥ម៉ែត្រក្រឡា,​ស្ថាបនា​ផ្លូវ​ក្រាល​បេតុង​បានចំនួន៦.៨៨០ម៉ែត្រ​ក្រឡា,​ បានជួសជុល​ផ្លូវ​ក្រាល​កៅស៊ូ​និងផ្លូវ​ក្រាល​បេតុង​បានចំនួន​៣៥.០៩៥ម៉ែត្រក្រឡា, បានដាក់លូប្រវែង​៧០០​ម៉ែត្រ, ជួស​ជុល​អណ្តូង​លូ​បាន​ចំនួន​២២​អណ្តូង ​បានស្តារ​ប្រព័ន្ធលូ​បានប្រវែង​៥.២០០​ម៉ែត្រ ។ បានដាក់ភ្លើងបំភ្លឺ​ផ្លូវ​សាធារណៈ​បាន​ចំនួន​៩ផ្លូវ ​ស្មើនឹង​៩៦​ដើម​ ​ និង​បាន​ត​បណ្តាញ​​អគ្គិសនីចូលសហគមន៍​ភូមិ១៥​  និងភូមិ១៦​ ដោយ​ដាក់​សសរ​ភ្លើង​បាន៣៩​ដើម​  និងបាន​ផ្លាស់​ប្តូរ​ការប្រើប្រាស់​ចរន្ត​អគ្គិសនី​ពីឯក​ជន​ទៅ​រដ្ឋ​ជូន​ប្រជាពលរដ្ឋតាមផ្ទះបានចំនួន​៥៧៧​គ្រួសារ ។ ​បានតបណ្តាញទឹកស្អាត​ចូល​​សហ​គមន៍​​ភូមិ​១៥, ​១៦ ​ប្រើប្រាស់បាន​៥៧៧​គ្រួសារ​និងបានជួសជុលសាលាសង្កាត់ដោយ​ប្រក់​ដំបូល​អគារលាបថ្នាំនិងធ្វើរបងជុំវិញ​បរិវេណ​សាលា​សង្កាត់ ។

លោក​​ចៅសង្កាត់​​​​​​ថ្លែង​ថា សមិទ្ធផល​ខាង​លើ​នេះ​ដោយប្រើប្រាស់​ថវិកាវិភាជន៍​របស់​រដ្ឋា​ភិបាល​ចំនួន៣០៥.០០០.០០០រៀល,​ថវិកា​​របស់​សាលារាជធានីភ្នំពេញចំនួន២០២.១២៣ ​០០០​រៀល, ថវិកាសប្បុរសជន និងប្រជាជន ៨៤.០០០ដុល្លារ និង​ថវិកា​៥០បូក៥០ (ប្រជា​ជន​និងរដ្ឋ)ចំនួន២៧៣.៥៩០.២០០រៀល​​ ។​ក្រៅពីសមិទ្ធផលជាច្រើនខាងលើនេះ សង្កាត់​បានដាក់​ចេញទិស​ដៅធ្វើយ៉ាងណា​ជំរុញ​អភិវឌ្ឍ​សង្កាត់ និងជំរុញអនុវត្តគោលនយោ​បាយ​​ភូមិ​ សង្កាត់មានសុវត្ថិភាពឱ្យសម្រេច​បាន​ដោយ​ជោក​ជ័យ​សម្រាប់អាណត្តិទី៣បន្តទៀត៕