ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ក្មេ.ង.​ទំ.នើ.ង​៤​នាក់ ក្នុង​ចំណោម​៣​នាក់​(​ប្រុស​ក្លែង​ជា​ស្រី)​ជិះ​ម៉ូតូ​បង្ក​​ភាព​អនាធិបតេយ្យតាម​ផ្លូវ​សាធារណៈ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ ក្រោយ​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ករណី​ក្មេង​ទំនើង​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ បង្ក​ភាព​អនាធិបតេយ្យ​តាម​ផ្លូវ​សា​ធារណៈនោះ​ ភា្ល​មៗនា​ថ្ងៃ​ទី​៧ ​ឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៣…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ ក្រោយ​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ករណី​ក្មេង​ទំនើង​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ បង្ក​ភាព​អនាធិបតេយ្យ​តាម​ផ្លូវ​សា​ធារណៈនោះ​ ភា្ល​មៗនា​ថ្ងៃ​ទី​៧ ​ឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៣ និង​៣០​នាទី​​​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​០៤​នាក់ នៅ​ចំណុច​ស្ពាន​ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោង​ចង្វារ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ក្មេង​ទំនើង​បើកបរ​ម៉ូតូ​បង្ក​ភាព​អនាធិបតេយ្យ​នៅ​តាម​ផ្លូវ​សារ​ធារ​ណៈ​ប្រព្រឹត្ត​នៅ​ចំ​ណុច​ស្ពាន​អា​កាស​ផ្សារ​ដី​ហុយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​យប់​អធ្រាត្រ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៦ ។​ នេះ​បើ​តាម​អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ ​។

ប្រភព​បាន​លើក​ឡើង​ថា ​ក្មេង​ទំនើង​ទាំង​៤​នាក់​រួម​មាន ​៖

១-​ឈ្មោះ សឹម ច័ន្ទ​រតន៍ ភេទ​ប្រុស  កើត​ឆ្នាំ​២០០៨ ជនជាតិ​ខ្មែរ

២-​ឈ្មោះ ថន ច័ន្ទ​ដា​រ៉ា ភេទ​ប្រុស កើត​ឆ្នាំ​២០០៨ ជនជាតិខ្មែរ

៣-​ឈ្មោះ កឹ​ម គ​ន្ធី ភេទស្រី កើត​ឆ្នាំ​២០០៨ ជនជាតិខ្មែរ

៤-​ឈ្មោះ ជា មក​រា ភេទ ប្រុស កើត​ឆ្នាំ​២០០៨ ជនជាតិ​ខ្មែរ​។

បច្ចុប្បន្ន​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ