ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​​អត់​​ភ្លើង​​បុក​អ្នក​​ដើរ​​ឆ្លង​ផ្លូវ​​​ដួល​បោក​ក្បាល​​​សន្លប់​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ​ម៉ូតូ​អត់​មាន​ភ្លើង​បំភ្លឺ​​​​ផ្លូវ​បើក​បរ​​​ពេល​យប់​​​​ភាគ​ច្រើន​​​​ជា​ម៉ូតូ​​កញ្ចាស់​​​ ដោយ​ឡែក​​​​ម៉ូតូ​​​ណៃ​​​​ហត​​​មួយ​គ្រឿង​​​​នេះ​ជិះ​​​ពេល​យ​ប់​អត់​មាន​ភ្លើង​​បំ​ភ្លឺ​ផ្លូវ​​​ បណ្តាល​​ឱ្យ​​​បុក​អ្នក​​​ដើរ​ឆ្លង​​ផ្លូវ​​​រង​របួស​​​ធ្ងន់​​​រហូត​សន្លប់​​ កាល​ពី​​​វេ​លា​ម៉ោង​​​​៩​និង​​៤០​នាទី​​​យប់​​ថ្ងៃទី​​២ កក្ក​ដា​​ នៅ​តាម​​​ផ្លូវ​​​​លេខ​​៥៩៨​ ​ក្រុម​​៧​ ភូមិ​ទំនប់​​ សង្កាត់​ភ្នំ​ពេញ​ថ្មី​​ ខណ្ឌ​សែន​សុខ​ ។

​ជន​រង​គ្រោះ​ឈ្មោះ​​សេត​ ​បូរ៉ា​​ ភេទ​​ប្រុស​​ អាយុ​​២៩​ឆ្នាំ​ ​ជា​ជាង​កាត់​ដេរ​​ ស្នាក់នៅ​​ផ្ទះ​ជួល​​ភូមិ​កើត​ហេតុ​​​ខាង​លើ​​ មា​​ន​ស្រុក​កំណើត​​​នៅ​ភូមិ​​ទួល​ធាតុ​​ ឃុំ​​ពាម​​ប្រធ្នោះ​​ ស្រុក​កោះ​​សូទិន​ ​ខេត្ត​កំពង់​​ចាម​ រង​របួស​​​បោក​ក្បាល​​​​ហូរ​ឈាម​​​តាម​ត្រចៀក​​​សន្លប់​ឈឹង​​ ។ ​អ្នក​ឃើញ​​​ហេតុ​ការ​ណ៍​​​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​​​​ម៉ូតូ​​​ណៃ​ហត​​ ពណ៌​ខ្មៅ​ ជិះ​តាម​​​ផ្លូវ​​​លេខ​​៥៩៨​ ពី​ជើង​ទៅ​ត្បូង​​អត់​​ភ្លើង​បំ​ភ្លឺ​ផ្លូវ​​​ទេ ខណៈ​​មក​ដល់​​​ចំណុច​​​ខាង​​​លើ​បាន​​បុក​អ្នក​​​ដើរ​ឆ្លង​​​ផ្លូវ​ពី​​កើត​ទៅ​លិច​​ អូស​ជិត​២០​ម៉ែត្រ​​ បណ្តាល​ឱ្យ​​​ដួល​បោក​​​ក្បាលឈាម​​ហូរ​​តាម​​ត្រចៀក​​សន្លប់​ស្តូក​ស្តឹង​ ។

​ក្រោយ​ពេល​កើ​ត​ហេតុ​ អ្នក​ជិះ​ម៉ូតូ​​បាន​រត់​​គេច​ខ្លួន​​ចោល​ម៉ូតូ​​​បាត់​​​ ចំណែក​​​ជន​រង​គ្រោះ​​​ត្រូវ​បាន​​គេ​បញ្ជូន​​ទៅ​ព្យា​បាល​​នៅ​គ្លី​និក​​​​ឯ​ក​ជន​​ ។ ម៉ូតូ​បង្ក​ហេតុ​ត្រូវ​សមត្ថ​កិច្ច​​​យក​ទៅ​​​រក្ស​ាទុក​​នៅ​ខណ្ឌ​​​សែន​សុខ​​​រង​់​ចាំ​​ឱ្យ​​ម្ចាស់​ម៉ូតូ​​​ចូ​ល​ខ្លួន​​ទៅ​ដោះ​ស្រាយ​​ ៕