ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​លោក អឹុង ប៊ុន​លាភ ឆ្ងល់​រឿង​ហាម​រំខា​ន​ប្តី​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​​​​​​​ ៖ បន្ទាប់​ពី​លោក​អឹុង ប៊ុន​លាភ ​ដាក់​ពាក្យ​​​បណ្តឹង​​​ដើម្បី​​​ការ​​ពារនិង​​​​​ហាម​ឃាត់​​ភរិយា​​មិន​ឱ្យ​​​រំខាន​ខ្លួន​​​​នោះ​ អ្នក​ស្រី​​ម៉ុក ភក្តី​​ បាន​​អះ​អាង​ថា «ប្រសិន​​បើ​​លោក​អឹុង ប៊ុន​លាភ​ ​ពិត​ជា​បាន​ធ្វើ​​ដោយ​ចិត្ត​​ខ្លួន​ឯង​​នោះ​ វាហាក់​​ដូចជា​ពុះ​ទ្រូង​​ឱ្យ​ក្អែក​ស៊ី» ។

បន្ទាប់​ពី​​​បាន​​​រួម​រស់​ជាមួយ​​​គ្នា​ជាង​​​៦​ឆ្នាំ​​មក​នោះ អ្នក​ស្រី​ម៉ុក​​ ភក្តី​ ​ភរិយា​​​​លោ​ក​អឹុ​ង ប៊ុន​លាភ​ នៅ​តែ​​​មិន​ជឿ​ថា ​ស្វាមី​អ្នក​ស្រី​​​​​ធ្វើ​រឿង​​ដូច្នេះ​​ចំពោះ​អ្នក​ស្រី​​ឡើយ ព្រោះ​​

រាជ​ធានី​ភ្នំពេញ​​​​​​​​​ ៖ បន្ទាប់​ពី​លោក​អឹុង ប៊ុន​លាភ ​ដាក់​ពាក្យ​​​បណ្តឹង​​​ដើម្បី​​​ការ​​ពារនិង​​​​​ហាម​ឃាត់​​ភរិយា​​មិន​ឱ្យ​​​រំខាន​ខ្លួន​​​​នោះ​ អ្នក​ស្រី​​ម៉ុក ភក្តី​​ បាន​​អះ​អាង​ថា «ប្រសិន​​បើ​​លោក​អឹុង ប៊ុន​លាភ​ ​ពិត​ជា​បាន​ធ្វើ​​ដោយ​ចិត្ត​​ខ្លួន​ឯង​​នោះ​ វាហាក់​​ដូចជា​ពុះ​ទ្រូង​​ឱ្យ​ក្អែក​ស៊ី» ។

បន្ទាប់​ពី​​​បាន​​​រួម​រស់​ជាមួយ​​​គ្នា​ជាង​​​៦​ឆ្នាំ​​មក​នោះ អ្នក​ស្រី​ម៉ុក​​ ភក្តី​ ​ភរិយា​​​​លោ​ក​អឹុ​ង ប៊ុន​លាភ​ នៅ​តែ​​​មិន​ជឿ​ថា ​ស្វាមី​អ្នក​ស្រី​​​​​ធ្វើ​រឿង​​ដូច្នេះ​​ចំពោះ​អ្នក​ស្រី​​ឡើយ ព្រោះ​​មុន​​​ពេល​ ​លោក​អឹុង ប៊ុន​លាភ ​បាត់​ខ្លួន​នោះ​​ គឺ​មិន​មា​​ន​​ទំនាស់​​​អ្វីជាមួយ​អ្នក​ស្រី​​ឡើយ ​ហើយ​អ្នក​ស្រី​​មិន​ដែល​​បាន​ទូរស័ព្ទ​​ទៅ​គំរាម​​​លោក​អឹុង ប៊ុន​លាភ​ ម្តង​ណា​​ទេ​ មាន​តែ​​ព្រួយ​បារម្ភ​​ពី​សុខ​ទុក្ខ​​របស់​ស្វា​មី ។

អ្នក​ស្រី​ម៉ុក ភក្តី​​ ​បញ្ជាក់​ថា ​«ប្រសិន​បើ​​​ស្វាមី​​របស់​ខ្ញុំ​​​​​ពិត​ជា​បាន​​ដាក់​ពាក្យ​​ប្តឹង​លែង​លះ​​ដោយ​ចិត្ត​ឯ​ង​​មែន​នោះ ​គឺ​គាត់​​​កំពុង​តែ​​​ពុះ​ទ្រូង​​​ឱ្យ​ក្អែក​ស៊ី​ហើយ​​​ ​ព្រោះ​​ទង្វើ​ដែល​​​គាត់​ធ្វើ​នេះ​​កំពុង​​តែ​បំបាក់​​​កិត្តិ​យស​​ និង​មុខ​មាត់​​របស់គាត់​​ ហើយ​គាត់​មិន​​យល់​នូវ​​​ទង្វើ​​ដែល​គេ​កំពុង​​ធ្វើ​ដើម្បី​​បំបាក់​មុខ​​គាត់​ឡើយ ។

​ប្រសិ​ន​បើ​​គាត់​ពិត​​ជា​ចង់​លែង​លះ​​មែន​នោះ ​សូម​ឱ្យ​គាត់​​ចេញ​មុខ​​​មក​ត​ទល់​​​ជាមួយ​​​គ្នា​តាម​ផ្លូវ​ច្បាប់​ ឬ​ក៏​ក្រៅ​​​ច្បាប់​​​ក៏​បាន» ។ ​ទោះ​ជា​យ៉ាង​ណា​ក្តី​​ អ្នក​ស្រី​ជឿ​​ថា ស្វា​មី​​របស់​អ្នក​ស្រី​​មិន​បាន​​ធ្វើ​រឿង​នេះ​​ដោយ​ផ្ទាល់​​ឡើយ គឺ​មាន​​ជន​ទី​៣​ជា​អ្នក​​ចេញ​មុខ​​ជំនួស​​ ពោល​គឺ​​​លោក​​ស្ថិត​​ក្នុង​​គំនាប​​របស់​គេ ។​

ទាក់​ទង​នឹង​​ដីកា​សម្រេច​​​ការ​ពារ​របស់​តុលាការ​​​មិន​ឱ្យ​អ្នក​ស្រី​​ម៉ុក ភក្តី រំខាន​​ជីវិត​​​ប្តី​របស់​ខ្លួន​នោះ​​ អ្ន​ក​ស្រីបាន​សម្តែង​​​ការ​ហួស​ចិត្ត​​​ និង​មិន​​​យល់​ថា​ហេតុ​អ្វី​​បាន​ជា​តុលា​ការ​​​​​​សម្រេច​​​យ៉ាង​ដូច្នេះ​​ទាំង​​​រូប​អ្នក​ស្រី​​មិន​បាន​​​ដឹង​រឿង​នេះ​​​ផង​នោះ ។ អ្នក​ស្រី​​បញ្ជាក់​ថា «គាត់​​(អឹុង ប៊ុន​លាភ)​ ​ប្តឹង​​ពី​​​ប្រពន្ធ​កុំ​​​ឱ្យ​មក​រំខាន​​​ តើ​ខ្ញុំ​​​រំខាន​គាត់​​ត្រង់​ណា​? ​គាត់​ប្តឹង​​​ប្រ​ពន្ធ​​​ទាំង​មិន​ដឹង​ពី​ប្រព​ន្ធ​​ច្បាស់​លាស់​ផង​ហ្នឹង​​! ហេតុ​អ្វី​​ច្បាប់​​​សម្រេច​បែប​នេះ? ​ខ្ញុំ​មិន​យល់​!​​ ​ប្រពន្ធ​បាត់​ប្តី​ជិត​១​ខែ​​ដោយ​គ្មាន​ដំណឹង​​ និង​មូល​ហេតុ​​ ហើ​យ​ខំ​ប្រកាស​ស្វែង​​រក​ប្តី​​​ ស្រាប់​តែ​​​ប្តី​ចេញ​​​មុខ​មក​ប្តឹង​​មិន​​ឱ្យ​ប្រពន្ធ​​​​​រំខាន​ទៅ​វិញ» ។

អ្នក​ស្រី​ ម៉ុក ភក្តី​ នៅ​មិន​ទាន់​ឆ្លើយ​​តបណា​មួយ​​​ចំពោះ​​ដីកា​សម្រេច​​​ការ​ពារ​របស់​តុលាការ​​ឡើយ ព្រោះ​អ្នក​​​ស្រី​ត្រូវ​រង់​ចាំ​​ការ​ចេញ​មុ​ខ​ដោយផ្ទាល់​​ពី​លោក​​​អឹុង ប៊ុន​លាភ​ ថា ​ពិត​ជា​បាន​​ដាក់​ពាក្យ​​បណ្តឹង​​សុំ​លែ​ង​លះ​​ដោយ​ផ្ទាល់ មែន​ ​​ឬ​យ៉ាង​ណា​? ​តែ​​អ្នក​ស្រី​​នៅ​តែមាន​​គំនិត​សុទិដ្ឋិ​និយម​ថា ស្វា​មី​​របស់​​អ្នក​ស្រី​​មិន​អាច​ធ្វើ​រឿង​នេះ​​ឡើយ ​ព្រោះ​បើ​​​តាម​ការ​​ស៊ើប​សួរ​​​​ពី​មិត្ត​ភក្តិ​​របស់​លោក​អឹុង​ ប៊ុន​លាភ​ ​នោះ​គឺគេ​​​បាន​​​បញ្ជាក់​ថា លោក​​មិន​បាន​​ធ្វើ​រឿង​នេះ​​​​ឡើយ គឺ​មាន​អ្នក​​ទី​​៣​ជា​អ្នកធ្វើ​​​​ ។​

​ខណៈ​ពេល​រឿង​​​រ៉ាវនេះ​​​កាន់​តែ​មាន​​សភាព​ធ្ងន់​ឡើង​​ អ្នក​ស្រី​ ម៉ុក​​​ ភក្តី​ បាន​ដាក់​ពាក្យ​​​បណ្តឹង​​​ទៅ​កាន់​​ស្ថាន​ទូត​អាមេរិ​ក​​ ​ក្នុង​នាម​​​អ្នក​ស្រី​​ជា​ជន​ជាតិ​​អាមេរិក​​​ម្នាក់​ ដើម្បី​​ការ​ពារ​​សុវត្ថិ​ភាព​​ផ្ទាល់​ខ្លួន​ ​ព្រោះ​វា​អាច​ឈាន​​ដល់​គ្រោះ​ថ្នាក់ចំពោះ​​​​​អាយុ​​ជីវិត ៕​