ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​កែប ជុតិមា​ ចុះ​​សួរសុខទុក្ខនិង​​​ចែក​​អំណោយជូន​ប្រជា​ពល​រដ្ឋនៅ​​សហគមន៍​ភ្នំ​បាត​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​​ ៖ ព្រឹក​ថ្ងៃទី​​២១ ខែ​មិថុនា​ ​ឆ្នាំ២០១២ ​លោក​​កែប ជុតិមា​ ​ អភិបាល​​រាជ ធា​នី​​ភ្នំពេញ បាននាំ​យក​អំណោយ​​មួយ​ចំនួន​ទៅ​ចែកជូន​​ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​ភ្នំ​​បាត ស្ថិត​​​ក្នុង​ឃុំ​ផ្សារដែក ​ស្រុក​ពញាឮ​ ​ចំនួន​​១៣៥​គ្រួសារ ដែល​​បាន​ស្ម័គ្រ​ចិត្ត​​ប្តូរទីលំនៅ​​​ពីតំបន់​​បុរីកីឡា​ កាលពី​ពេល​ថ្មីៗ​កន្លងមក​​នេះ ។​

ខេត្ត​កណ្តាល​​ ៖ ព្រឹក​ថ្ងៃទី​​២១ ខែ​មិថុនា​ ​ឆ្នាំ២០១២ ​លោក​​កែប ជុតិមា​ ​ អភិបាល​​រាជ ធា​នី​​ភ្នំពេញ បាននាំ​យក​អំណោយ​​មួយ​ចំនួន​ទៅ​ចែកជូន​​ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​ភ្នំ​​បាត ស្ថិត​​​ក្នុង​ឃុំ​ផ្សារដែក ​ស្រុក​ពញាឮ​ ​ចំនួន​​១៣៥​គ្រួសារ ដែល​​បាន​ស្ម័គ្រ​ចិត្ត​​ប្តូរទីលំនៅ​​​ពីតំបន់​​បុរីកីឡា​ កាលពី​ពេល​ថ្មីៗ​កន្លងមក​​នេះ ។​

​លោក​​កែប ជុតិមា​ ​​បានថ្លែង​​​ថា យើង​​​គ្មាន​​ជម្រើសណា​​ដែល​​​ល្អ​ជាង​នេះ​ទេ អ្វី​ដែល​​យើង​ខិតខំ​​ធ្វើ​​គឺដើម្បី​ប្រជា​ពល​រដ្ឋ​​ ទោះបីជា​បងប្អូន​​​នៅទីណា​ក៏ដោយ ។ ​លោក​បាន​​​លើក​ជា​សំណួរ​​ថា អស់​រយៈពេល​​ជាង៦ខែ​ដែលបងប្អូន​​​បាន​ផ្លាស់​​ប្តូរទីលំនៅ​​​​​មក​រស់​នៅ​​​ក្នុង​​​សហគមន៍​ភ្នំបាត​នេះ តើ​មាន​ពួក​ជេរ​រាជ​រដ្ឋា​ភិបាល​ ពួក​​ជេរ​អាជ្ញា​ធរ​​រាជធានី​ភ្នំពេញ​ ​មក​​ជួយអ្វីខ្លះ​ដល់​​បងប្អូន​​ ក្រៅពី​ញុះ​ញង់​​​ឆ្កឹះ​​ឆ្កៀល​​ និង​​ជេរ​​ប្រមាថ​នោះ ។​ ប៉ុន្តែ​​​​​កត្តា​​សំខាន់​​ គឺស្ថិត​នៅ​លើ​​ប្រជាពល​រដ្ឋ​ជា​អ្នក​​វាយ​​តម្លៃ​​​ ហើយ​ក៏​មិន​​ត្រូវ​ជឿ​តាម​​ការបបួល​របស់​ជន​​ខិល​ខួច​១​ចំនួនទៅធ្វើ​ការ​​​ទាមទារ​តវ៉ា​ដោយខុសច្បាប់​​ និង​​​ប្រកាន់​​ទ្រឹស្តី​​ ឈ្នះ​បាន​ដី ចាញ់​​​បាន​លុយ​នោះ​​គឺ​​​គ្រាន់​​​​តែ​ជាការ​ស្រមៃ​​ប៉ុណ្ណោះ ។

លោក​​​កែប ជុតិមា​ បាន​​ថ្លែង​​​ទៀត​ថា សាលា​​​រាជធានី​ភ្នំពេញ កំពុង​ស្វះ​ស្វែង​រក​ដៃ​គូមក​​​អភិវឌ្ឍន៍​នៅ​សហគមន៍​ភ្នំ​​​​បាត​ ឱ្យ​​​ដូចសហគមន៍​​​​ទួល​សំបូរ​ដែរ ដូច្នេះ​ចំណុច​​ដែល​​នៅ​ខ្វះ​ខាត​​សូម​​​បងប្អូន​​​យោគយល់​​និងអត់​​​ធ្មត់​​​ បន្តិច​សិន ។ ​ទោះបី​ជា​​យ៉ាង​ណា ​​បងប្អូន​​​ប្រជា​ពល​រដ្ឋ​នៅ​សហគមន៍​ភ្នំបាត បាន​ថ្លែង​អំណរ​គុណ​​​​យ៉ាង​​​ជ្រាល​ជ្រៅ​​ចំពោះ​ការ​យក​ចិត្ត​ទុកដាក់​​ដល់​​ជីវភាព​រស់​នៅ​​របស់​បងប្អូន​​ពី​សំណាក់​លោក​​អភិបាល​​​រាជ​ធានីភ្នំពេញ​ ដែល​​មិន​ភ្លេច​បងប្អូន​​ទោះនៅ​ទី​ណាក៏ដោយ ។​

​នា​ឱកាស​នោះ​  លោក​កែប ជុតិមា​ ​​បាន​ប្រកាស​​​ផ្តល់​ផ្លូវ​​​ក្រាល​​ក្រួស​ក្រហម​​១ខ្សែ​ចូល​​ដល់​​លំនៅ​ឋាន​​របស់​បងប្អូន​​​ ផ្តល់​​រ៉ឺម៉ក​ម៉ូតូកង់​៣​   ចំនួន២គ្រឿង​សម្រាប់​​ប្រើ​ប្រាស់​​​ក្នុង​សហគមន៍​​ បន្ថែម​​ពី​លើ​​អណ្តូង​ទឹក​ស្អាត​ចំនួន​​២ដែល​បាន​ផ្តល់​​ជូន​បងប្អូន​​​​រួច​ហើយ​​ កាលពី​​ពេល​ថ្មីៗ​​នេះ ។ ចំពោះ​​​​អំណោយ​ដែល​​​​​ត្រូវ​ផ្តល់​ជូូន​​​នា​ឱកាស​​​​​នោះ​​​ ក្នុង១​គ្រួសារ​​ៗទទួល​បាន​អង្ករ​២៥គីឡូក្រាម​ តង់​១ ធុងទឹក​១ ទឹក​ត្រី៦​ដប ​ទឹក​ស៊ីអ៊ីវ​៦​ដប ​កូនឈើ​​២ដើម  និង​​ប្រាក់​៣ម៉ឺន​​រៀល​ និង​​ផ្តល់​​ដល់​​​សាលា​​​​​ឃុំ​ផ្សារ​​ដែក​ចំនួន​​១លាន​រៀល ។ ​

ដោយ​ឡែក​​នៅព្រឹក​ថ្ងៃដដែល​នោះ​​​ដែរ លោកកែប ជុតិមា​  ក៏​បាន​​អញ្ជើញ​​ទៅ​ពិនិត្យ​​​​មើល​​​ដំណើរ​​​ការ​ស្ថាបនា​​ផ្លូវ​ភ្នំ​ប្រសិទ្ធិឆ្លង​កាត់​​សង្កាត់​​ព្រែក​ព្នៅ​  សង្កាត់​​ពញាពន់ ខណ្ឌ​សែន​សុខ ប្រវែង​ជាង​១២គីឡូម៉ែត្រ ។ នេះ​ជា​ផ្លូវ​ក្រាល​​កៅស៊ូ​​ប្រភេទ​DBST មាន​​ប្រវែង​​វែង​ ដែល​​សាលា​​រាជធានី​​ភ្នំពេញ​​ទើប​​​បើកការ​ដ្ឋាន​ស្ថាបនា​​​នាពេលថ្មីៗ​​កន្លងទៅ និង​​​​​គ្រោង​​ឱ្យរួច​រាល់​ក្នុង​រយៈពេល​​​១​​៨​ខែ​ ជា​គម្រោង​​​ធំ​ដែល​គ្រោង​ចំណាយថវិកា​ជិត៦​លាន​ដុល្លារ​អាមេរិក៕