ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូក​សរុប​លទ្ធ​ផល​ការ​ងារ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សាឃុំ​-សង្កាត់នៅ​ឃុំ​បែក​ចាន

13 ឆ្នាំ មុន

ខេត្តកណ្តាល ៖ យោងតាម​​របាយ​ការណ៍​​របស់ប្រធានគណៈកម្មាធិការ​​បក្សប្រជា​ជន​កម្ពុជា​ឃុំបែកចាន​​ ស្រុក​អង្គស្នួល​​ ​បាន​ឲ្យដឹង​ពី​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ នាពេលកន្លងមកថា​ ទូទាំង​ឃុំ​បែក​ចាន​មាន២១ភូមិ​ ប្រជា​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួចចំនួន​ ៨.៥៦៣​​នាក់​​ចូល​រួម​បោះ​ឆ្នោត​ជាក់​ស្តែងចំនួន​​ជាង​៦.៣០០​នាក់​ស្មើនឹង ៦៥,៣០%​ បើប្រៀបធៀប​នឹង​អាណត្តិ​មុន

ខេត្តកណ្តាល ៖ យោងតាម​​របាយ​ការណ៍​​របស់ប្រធានគណៈកម្មាធិការ​​បក្សប្រជា​ជន​កម្ពុជា​ឃុំបែកចាន​​ ស្រុក​អង្គស្នួល​​ ​បាន​ឲ្យដឹង​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ នាពេលកន្លងមកថា​ ទូទាំង​ឃុំ​បែក​ចាន​មាន២១ភូមិ​ ប្រជា​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួចចំនួន​ ៨.៥៦៣​​នាក់​​ចូល​រួម​បោះ​ឆ្នោត​ជាក់​ស្តែងចំនួន​​ជាង​៦.៣០០​នាក់​ស្មើនឹង ៦៥,៣០%​ បើប្រៀបធៀប​នឹង​អាណត្តិ​មុន គឺ​មាន​ការកើនឡើង​​ ។ ​ជាលទ្ធផល ​គណ​បក្ស​ប្រជា​ជនកម្ពុជាទទួលបានជោគជ័យក្នុងការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​អាណត្តិ​ទី៣នេះ ។

របាយការណ៍នេះ ត្រូវបាន​លើក​ឡើង​ក្នុង​ជំនួប​​សំណេះ​សំណាល​​និង​ប្រជុំបូក​សរុបការ​ងារ​របស់​គណៈកម្មាធិការបក្ស ប្រជាជនឃុំ​បែក​ចាន ​​នា​ព្រឹក​ថ្ងៃទី​១៦​ មិថុនា ​​ក្រោម​វត្តមាន​ចូលរួមពី​លោក​​ រស់ វណ្ណា អនុប្រធាន​គណៈ​អចិន្ត្រៃយ៍​គណៈ​ពង្រឹងមូលដ្ឋានស្រុកអង្គ​ស្នួល​​​ និង​ជា​ប្រធាន​ក្រុមការងារថ្នាក់​កណ្តាល​ចុះ​ជួយ​ឃុំ​ក្រាំងម្កាក់ និងឃុំបែកចាន និងលោក​ ឆាយ​ ត្រលន់​ អនុប្រធានក្រុមការងារ​ រួម​ជាមួយមន្ត្រី​​ក្រុម​​ការ​ងារ​​ជាច្រើនរូប​ទៀត ។   

ក្នុងប្រសាសន៍សំណេះសំណាល លោករស់ វណ្ណា​ បានវាយតម្លៃខ្ពស់​ និង​ថ្លែង​កោត​សរសើ​​រ​មន្ត្រី​​ប្រធាន-អនុប្រធានក្រុម​​​ និងសមា ជិក- សមា​​ជិកា​បក្សទាំងអស់​ ដែល​កន្លង​មក​តែង​យក​ចិត្ត​ទុកដាក់បំពេញការងាររបស់ខ្លួន​ក្នុង​បុព្វ​ហេតុ​បម្រើប្រជា​ពល​រដ្ឋ​ រហូត​ទទួល​បាន​នូវ​ជំនឿ​ទុកចិត្តពីប្រជាពលរដ្ឋ​ និង​គាំទ្រ​ដល់​ការ​ដឹក​នាំ​​របស់​គណបក្សប្រជាជនជាកម្ពុជាបន្តទៀត ។ លោក​​​បានផ្តល់​បទពិសោធន៍​សំខាន់ៗ​មួយ​ចំនួន​ដល់សមាជិក-សមាជិកាបក្សទាំងអស់​សម្រាប់​យក​ទៅ​អនុវត្ត​បន្តឲ្យទទួលបានការគាំទ្រ​ និង​មាន​​ជំនឿ​​កាន់តែមុត​មាំថែម​ទៀត​ពីមហាជន​​ជា​ពិសេស​​ធ្វើ​អំ​ពើល្អដែល​ជា​ប្រពៃ​ណី​របស់​គណ​បក្ស​​និង​ជួយ​ដោះស្រាយ​រាល់​សំណូម​ពរ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​មូលដ្ឋានបានទាន់ពេលវេលា និង​មាន​ប្រសិទ្ធ​ភាព​ ។​ ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​​លើក​ទឹក​ចិត្តនេះដែរ​ លោករស់​ វណ្ណា​​ក៏បាន​ឧបត្ថម្ភ​ការ​ចំណាយ​ថវិកា​សម្រាប់​ជួល​ភ្លេង​មករាំកម្សាន្តក្នុងការជួបជុំចំនួន៦វង់ ។

ដោយឡែក​ ក្នុងថ្ងៃដដែលនេះដែរ​ លោក​រស់​ វណ្ណា​ និង​ក្រុម​ការ​ងារ​ បាន​បន្តចុះ​ទៅ​ពិនិត្យ​មើល​ការងារសាង​សង់អគារទីចាត់​សាលា១​ខ្នង​ និង​អគារ​​​សិក្សា​១ខ្នង​មាន​កម្ពស់​២ជាន់​ស្មើ​១២បន្ទប់​ ដែល​ជា​អំណោយ​ដ៏ថ្លៃថ្លា​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ស្ថិត​ក្នុង​បរិវេណវិទ្យាល័យ ហ៊ុន​ សែន​ អង្គពពាយ ​មកដល់ពេលនេះ អគារ​សិក្សា​សម្រេច​ពង្រឹង​គ្រឹះ​រួច​រាល់ហើយ​ និង​​អគារ​ទី​ចាត់ការ​សា​លា​សម្រេច​​ការ​ងារ​សាង​សង់​បាន​ប្រមាណ​ជាង​៩០%​ហើយ​ ៕