ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ផ្តល់​ថវិកា​ចំនួន​៤០​លាន​យន់​សំរាប់​ជួសជុល​ប្រាសាទតាកែវ​របស់​ខ្មែរ

13 ឆ្នាំ មុន

ខេត្ដសៀមរាប ៖ សាធារណរដ្ឋ​ប្រជាមានិតចិន បាន​សម្រេច​ផ្ដល់​ជំនួយ​ជា​ថវិកា​ចំនួន​៤០លាន​យន់ គឺ​ប្រហែល​ជាង​៦​លាន​ដុល្លារ​អា​មេ​រិ​ក មក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើការ​ជួសជុលប្រាសាទ ”​តាកែវ​” ​ដែល​ជា​ប្រាសាទ​ដ៏​សំខាន់មួយ ​នៃ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រ​អង្គរ ក្នុង​រយៈពេល​៨​ឆ្នាំ ។ លោក​ឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រី ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​នៃ​ប្រទេសកម្ពុជា និង​លោក ឆៃ អ៊ូ រដ្ឋមន្ដ្រីក្រសួង​វប្បធម៌

ខេត្ដសៀមរាប ៖ សាធារណរដ្ឋ​ប្រជាមានិតចិន បាន​សម្រេច​ផ្ដល់​ជំនួយ​ជា​ថវិកា​ចំនួន​៤០លាន​យន់ គឺ​ប្រហែល​ជាង​៦​លាន​ដុល្លារ​អា​មេ​រិ​ក មក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើការ​ជួសជុលប្រាសាទ ”​តាកែវ​” ​ដែល​ជា​ប្រាសាទ​ដ៏​សំខាន់មួយ ​នៃ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រ​អង្គរ ក្នុង​រយៈពេល​៨​ឆ្នាំ ។ លោក​ឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រី ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​នៃ​ប្រទេសកម្ពុជា និង​លោក ឆៃ អ៊ូ រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​រសៀល ថ្ងៃ​សៅរ៍ ទី​២៧ ខែវិច្ឆិកា បានកាត់​ខ្សែបូ បើក​សម្ពោធ​ការដ្ឋាន​ជួសជុល​ប្រាសាទ​ “​តាកែវ​” នេះ ដោយ​មាន​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ និង​ប្រជា​ពល​​រដ្ឋ​​រាប់​ពាន់​នាក់​ចូលរួម​ ។ ថ្លែង​ទៅ​​កាន់​អ្នកចូលរួម​នៅ​ក្នុង​ពិធី​នោះ លោក​ឧបនាយករដ្ឋមន្ដ្រី សុខ អាន បាន​មានប្រសាសន៍​ថា យើង​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ហើយ ថា “ប្រាសាទបុរាណ​គឺជា​មរតក​វប្បធម៌​ដ៏​ឧត្ដុង្គឧត្ដម​នៃ​បុព្វការី​ជន​ខ្មែរ​នា​សម័យ​អង្គរ​ដ៏​រុងរឿង និង​តំណាង​ឱ្យ​ព្រលឹង​ជាតិខ្មែរ​ទាំងមូល ហើយ​ក៏​ជា​ប្រភព​ដ៏​រស់​រវើក​សម្រាប់​ការ​អភិវ​ឌ្ឍ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​កម្ពុជា​ផងដែរ​” ​។ ដូច្នេះគំរោងការ​ជួស​ជុស​ប្រាសាទតាកែវ​នេះ គឺ​ពិតជា​មោទនភាព​និង​ជោគជ័យ​ជាប្រវត្ដិសាស្ដ្រ​ដ៏​ធំធេង​មួយ​ក្នុង​ការ​បំពេញបេសកកម្ម​និង​សហប្រតិបត្ដិការ​អន្ដរជាតិ​រវាងកម្ពុជា​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ។

លោក​ឧបនាយករដ្ឋមន្ដ្រី​បាន​បន្ថែម​ថា ការបើក​ការដ្ឋាន​ជួសជុល​ប្រាសាទតាកែវ​នេះ​មិនមែន​ជា​លទ្ធផល​ដំបូង​នៃ​គំរោង​ជំនួយ និង​កិច្ចសហប្រតិបត្ដិការ​រវាង​កម្ពុជា​និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នោះ​ទេ ។ កន្លង មក រដ្ឋាភិបាល​ចិន​បាន​ផ្ដល់​គំរោង​ជំនួយ​ជាច្រើន​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​នៅកម្ពុជា ដូច​ជា​កសាង​ស្ពាន ផ្លូវ​គមនាគមន៍ ប្រព័ន្ធ​ធារាសាស្ដ្រ សាលារៀន មន្ទីរពេទ្យ និងគំរោង​ជួសជុលប្រាសាទ​ចៅសាយទេវតា​ជាដើម ។ លោក​ឧបនាយករដ្ឋមន្ដ្រី​បាន​បន្ដ​ថា ការអភិរក្ស​ប្រាសាទបុរាណ​មិន​គ្រាន់តែ​ជាម​ធ្យោបាយ ដើម្បី​ការពារ​ប្រាសាទបុរាណ​តែ​ប៉ុណ្ណោះទេ ប៉ុន្ដែ​គឺជា​មូលដ្ឋាន​គ្រឹះ​ដល់​ការ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព និង​បង្កើត​ការងារ​ជូន​ប្រជា ពលរដ្ឋ​ក្នុង​តំបន់ ជា​ពិសេសលើកកំពស់​ភាពប្រកួតប្រជែង​ក្នុង​វិស័យ​ទេសចរណ៍​របស់ប្រទេស​កម្ពុជា​ឱ្យ​មាន​កំរិត​កាន់តែ​ខ្ពស់​ថែមទៀត ដែល​វិស័យ​នេះ​បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុង​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ។ នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​ការដ្ឋាន​ជួសជុល​ប្រាសាទតាកែវ​ជា​ប្រវត្ដិសាស្ដ្រ​នេះ លោក ឆៃ អ៊ូ បាន​ថ្លែង​ថា គំរោងការ​អភិរក្ស និង​ជួសជុល​ប្រាស​ទ​តាកែវ គឺជា​គំរោងការ​ធំ​ទី​២ បន្ទាប់ពី​បាន​ជួយ​ឧ​ប​ត្ថ​ម​ថវិកា​ប្រមាណ​១៤​លាន​យន់ សំរាប់​ជួសជុល​ប្រាសាទចៅសាយទេវតា ក្នុង​ឆ្នាំ​២០០០ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កិច្ច ការ​ចំបង​មួយ​សំរាប់​រឹត​បន្ដឹង​ចំណងមិត្ដភាព រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ចិន ដែលមាន​ជា​យូរ​ឆ្នាំ​មក​ហើយ ។

លោក​ឆៃ អ៊ូ បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ ២០០៦ លោក​វេន​ ​ជា​បាវ នាយក​រដ្ឋមន្ដ្រី​នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះហត្ថលេខា លើអនុ​ស្សរណៈ នៃការយោគយល់​គ្នា ដែល​បញ្ជាក់​ឱ្យ​ឃើញ​ថា​“​រដ្ឋាភិបាល​ទាំង​ពីរ ជួយ​ថែរក្សា និង​ជួសជុល​ឡើង​វិញ​នូវ​ប្រាសាទតាកែវ ដែល​ជា​គំរោង​ទី​ពីរ​របស់​ប្រទេស​ចិន​ក្នុងការ​ជួយ​ថែរក្សា​អង្គរ​បេតិកភណ្ឌ​ពិភពលោក ឱ្យ បាន​ល្អ​”​ ។ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ប៊ុ​ន ណា​រិ​ទ្ធ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើកការដ្ឋាន​ជួសជុល​ប្រាសាទតាកែវ​នេះ​បាន​ថ្លែង​ថា ថវិកាដែល​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន​ផ្ដល់​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​សំរាប់​ជួសជុល ប្រាសាទតាកែវ​ដែល​ជា​ប្រាសាទ​សំខាន់​មួយ​នៃរមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រ​អង្គរ បេ​តិកភណ្ឌ​ពិភពលោក​នា​ពេល​នេះ​មាន​ចំនួន​៤០លាន​យន់ (​ប្រហែល​ជាង​៦​លាន ដុល្លារ​អា​មេរិ​ក​) ដែល​មាន​រយៈពេល​៨​ឆ្នាំ​ គឺ​ចាប់ពី​ពេលនេះ រហូត​ដល់​ឆ្នាំ​២០១៨​ខាង​មុខ ​។ លោក សឺ​ន គង់ អគ្គនាយករង​អាជ្ញាធរជាតិ​អប្សរា ​ក៏​បាន​ថ្លែង​ដែរ​ថា ក្រៅពី​គំរោងការ​ជួសជុល​ប្រាសាទតាកែវ និង​ប្រាសាទ​ចៅសាយ​ទេវតា ក្រោម​ជំនួយ​របស់​សាធារណរដ្ឋប្រជាមានិត​ចិន ទាំង​ពីរ​លើក​នេះ​នៅ​មានការដ្ឋា​ន​ជួសជុល​ប្រាសាទ​ក្រោម​ជំនួយ​អន្ដរជាតិ ជា​ច្រើន​ទៀត​ដូច​ជាឥណ្ឌា​កំពុង​ជួសជុល​ផ្នែក ខ្លះ​នៃ​ប្រាសាទតាព្រហ្ម ជប៉ុន​ជួសជុល​ប្រាសាទ បន្ទាយក្ដី និង​នៅ​អង្គរ​វត្ដមាន​ក្រុម​អា​ល្លី​ម៉​ង់ ជួសជុល​រូប​អប្សរា ហើយ​ក្រុម​បារាំង​ជួសជុល ប្រាសាទបាពួន​ ​និង​អ៊ី​តា​លី​កំពុង​ជួសជុល កាំជណ្ដើរ​ស្ពាន​នាគ ។

លោក​បាន​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ​នៅ​មានប្រាសាទ​ច្រើន​ណាស់​ដែល​ត្រូវការ​ជួសជុល ប៉ុន្ដែ​ដោយ​បញ្ហា​កង្វះ​ថវិកា យើង​ធ្វើការ​ជួសជុល​បាន​តែ​ប្រាសាទ​ណា​ដែល​មាន​សភាព​ទ្រុឌទ្រោម​ជាងគេ​ប៉ុណ្ណោះ ។ ការដ្ឋាន​ភាគច្រើន​គឺ ជា​គំរោង​ចំណាយ​របស់​អន្ដរជាតិ​ដែល​ជា ប្រទេស​ជា​មិត្ដ​របស់​យើង​គេ​ជួយ ចំពោះ​ខ្មែរយើង​មាន​តែ​ការ​ជួសជុល​តិចតួច​ទេ ទៅ​តាមលទ្ធភាព​ដែល​អាជ្ញាធរ​អប្សរា​អាច​ធ្វើ​បាន ព្រោះ​ការ​ជួសជុល​នេះ​ទាមទារ​សំភារទាមទារ ជំនាញ​ខ្ពស់ ទាមទារ​លុយកាក់​ច្រើន​សម្បើមណាស់ ។ មានការ​រំពឹង​ទុក​ថា បទ​ពិសោធន៍​ទាំងអស់ដែល​កើត​ចេញពី​ការ​ជួសជុល​ប្រាសាទ​ទាំងក្រោម​ជំនួយ​បរទេស​ជា​មិត្ដ ទាំង​ថវិកា​ក្នុងស្រុកនឹង​ក្លាយទៅជា​ចំណេះដឹង​ជា​មូលដ្ឋាន និងសម្រាប់​កូន​ខ្មែរ​យក​ទៅ​អនុវត្ដ​ក្នុង​គំរោងអភិរក្ស និង​ជួសជុល​ប្រាសាទបុរាណ​នៅ​តាមតំបន់​ដែល​មាន​ចំនួន​រាប់​ពាន់​ផ្សេង​ទៀត ។ ប្រាសាទតាកែវ​ដែល​បើក​ការដ្ឋាន​ជួសជុល ក្រោម​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ពេល​នេះ​គឺ​ត្រូវ​បាន​កសាង​ឡើង​នៅ​ចន្លោះ សតវត្ស​ទី​១០-១១ នៃ​គ្រិស្ដសករាជ ដែល​ជា សំណង់​ដ៏​អស្ចារ្យ​មួយ​នា​សម័យ​មហានគរ ហើយពេល​នេះ​បាន​ក្លាយទៅជា​ប្រាសាទ សំខាន់​មួយ​ក្នុង រមណី​​យ​ដ្ឋា​ន​វប្បធម៌​ប្រវត្ដិសាស្ដ្រ​អង្គរ​ដែល ជា​បេតិកភណ្ឌ​ពិភពលោក​ ៕