ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បដិ​សេធ​សំណើ ថៃ​ស្នើ​ជួស​ជុល​ដំបូល​អគា​រ​អន្តោ​ប្រវេសន៍​ក្បែរ​បង្គោល​ព្រំដែន​មិ​ន​ប្រក្រតី​

13 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​​​ ៖ តាម​ប្រភព​​ព័ត៌មាន​​ពី​ច្រក​​តំបន់​​បឹង​ត្រកួន​ ស្រុក​ថ្ម​ពួក​​​ ​​បាន​ឱ្យ​ដឹង​ថា ​ភាគី​ថៃ​​នៅ​តែ​ទទូច​​ស្នើ​សុំ​​ការ​ជួស​ជុល​​ដំបូល​​​អគារ​​អន្តោ​ប្រវេសន៍របស់​គេ​​ ដែល​ស្ថិត​​ក្បែរ​បង្គោល​​សី​មា​​ព្រំដែន​​លេខ​៣៦ ដែល​​ជា​បង្គោល​ព្រំ​ដែន​​មិន​ប្រក្រតី ក្នុង​ភូមិ​ខ្លង​ផែង ​ឃុំ​តាប់​ប្រាយ៉ា ស្រុក​តាប់​ប្រាយ៉ា ​ខេត្ត​ស្រះ​កែវ ​ឈម​នឹង​ភូមិ​បន្ទាយ​មាន​​ឫទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្ម​ពួក ​។

ទោះ​​ជា​មាន​ការ​ទទូច​សុំ​​​ម្តង​ហើយ​ម្ត​ង​ទៀត​​ពី​សំណាក់​ភាគី​ថៃ​យ៉ាង​ណា​ក្តី​​ក៏​កម្លាំង​​​ជួរ​មុខ​​កម្ពុជាធ្វើ​ការ​​បដិសេធ​​​ជា​រៀង​រហូត ។ ​មាន​ការ​កត់​សម្គាល់​ថា ​​រយៈពេល​ត្រឹម​តែ​ជាង​​២​សប្តាហ៍​​​ខាង​ភាគី​ថៃ​បាន​ស្នើ​​សុំ​ចំនួន​ដល់ទៅ​៣​ដង​សម្រាប់​ធ្វើ​ការ​​​​​ជ​ួស​ជុល​​អគារ​​អន្តោ​ប្រវេសន៍​​ដែល​ការ​ទទូច​ស្នើ​សុំ​​នេះ ​លើ​ក​ទី​១​កាល​ពី​វេ​លា​ម៉ោង​​១​និង​​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ​ឧសភា លើក​ទី​២​នៅ​វេលា​ម៉ោង​​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ មិថុនា ​និង​លើក​ទី​៣​​ធ្វើ​ឡើង​​នៅ​វេ​លា​ម៉ោង​៤​និង​៣០​នាទីរសៀល​ថ្ងៃ​ទី​​១៥ មិថុនា ។ បើ​ទោះ​បី​ជា​ភាគី​ថៃ​​ទទូច​ស្នើ​សុំ​យ៉ាង​នេះ​ក្តី ប៉ុន្តែ​ភាគី​កម្ពុជា​​ពុំ​បាន​អនុញ្ញាត​​ឱ្យ​ជួស​ជុល​​នោះ​ទេ ​ដោយ​យល់​ថា​ បង្គោល​សី​មា​​ព្រំ​ដែន​​លេខ​៣៦ នេះ​មាន​ភាព​​មិន​ប្រក្រតី ហើយ​អ្នក​ស្រុក​និយាយ​ថា ​ដី​ខ្មែរអាច​ស្ថិត​​​ចូល​ទៅ​ក្នុង​បង្គោល​​សី​មា​​បច្ចុប្បន្ន​ជាង​មួយ​គីឡូ​​ម៉ែត្រ​ឯណោះ ។

ជុំ​វិញ​​បញ្ហា​ខាង​លើ​​​​លោក​​អនុសេនីយ៍​ទោ ​ម៉ង់ ស៊ី ​មេ​ប៉ុស្តិ៍​​ច្រក​បឹង​ត្រកួន​នៃ​ប៉ូលិស​ការ​​ពារ​​​ព្រំ​ដែន​​គោក​វរ​សេនា​តូច​លេខ​​៨០៧ ​បាន​ប្រាប់​តាម​ទូរស័ព្ទ​​​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ​ថា ភាគី​​ថៃ​កាល​ពីរសៀល​​ថ្ងៃ​ទី​១៥ មិថុនា ​ពិត​ជា​បាន​​មក​សុំ​ជួស​​ជុល​​ដំបូល​​អគារ​អន្តោ​ប្រវេសន៍​​ ប៉ុន្តែ​​ត្រូវ​​ខាង​លោក​​បដិសេធមិន​អនុញ្ញាត​​ទេ​​ ។

តាម​ MOUឆ្នាំ​២០០០ ភាគី​កម្ពុជា​-​ថៃ​បាន​ព្រម​ព្រៀង​​គ្នា​ថា​ ចំណុច​​ណា​ដែល​​មិន​​ទាន់​ច្បាស់​លាស់​មិន​ត្រូវ​ធ្វើ​អ្វី​​ដល់​ចំណុះ​នោះ​ទេ​ រហូត​​មាន​ការ​កំណត់​​​ពី​បន្ទាត់​​​ព្រំ​ដែន​ត្រឹម​ត្រូវ ។​ សម្រាប់​បង្គោល​​​ព្រំ​ដែន​​លេខ​៣៦ ​​​កាលក្នុង​សង្គ្រាម​​ទសវត្ស​ទី​៨០​​ ចំណុច​នេះ​​ជា​​ជំរំ​​​​ឫទ្ធិ​សែន​ ដែល​គ្រប់​គ្រង​​ដោយ​លោក​ សឺន​ សាន ​​និង​លោក សក់ ស៊ុ​ត​សាខន ​ហើយ​បង្គោល​ព្រំ​ដែន​​មិន​បាន​​ស្ថិត​​នៅ​លើ​ទី​តាំង​​បច្ចុប្បន្ន​​ទេ ៕​