ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋា​ភិបាល​​ប៉ា​ឡេ​ស្ទីន​ដាក់​ពាក្យ​សុំ​លា​លែង

14 ឆ្នាំ មុន

នាយក​រដ្ឋ​មន្ត្រី​ប៉ា​ឡេ​ស្ទីន​បាន​ដាក់​ពាក្យ​សុំ​លា​លែង​របស់​រដ្ឋា​ភិ​ បាល​លោក​ជូន​ចំពោះ​ប្រធា​នា​ធិបតី​ប៉ា​ឡេ​ស្ទីន​លោក​ម៉ាមូដ អាប់​បាស់ កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ។
ភ្លាមៗ​ប្រធានា​ធិបតី​ប៉ា​ឡេ​ស្ទីន​បាន​ឱ្យ​​នាយក​រដ្ឋ​មន្ត្រី​លោក​សាឡាម ហ្វៃ​យ៉ា​ដ នៅ​កាន់​​តំណែង​នេះ ហើយ​ឱ្យ​ទទួល​ប​ន្ទុក​បង្កើត​រដ្ឋា​ភិ​បាល​ថ្មី​មួយ​។ នាយក​រដ្ឋ​មន្ត្រី​ត្រូវ​ធ្វើ​ដោយ​ឆាប់​រហ័ស​នូវ​ការ​ពិគ្រោះ​យោបល់​ជាមួយ​ បណ្តា​ក្រុម​ប៉ា​ឡេ​ស្ទីន​ និង​សង្គម​ស៊ីវិល​។

នាយក​រដ្ឋ​មន្ត្រី​ប៉ា​ឡេ​ស្ទីន​បាន​ដាក់​ពាក្យ​សុំ​លា​លែង​របស់​រដ្ឋា​ភិ​បាល​លោក​ជូន​ចំពោះ​ប្រធា​នា​ធិបតី​ប៉ា​ឡេ​ស្ទីន​លោក​ម៉ាមូដ អាប់​បាស់ កាល​ពី​ថ្ងៃ​ទី​១៤ កុម្ភៈ។
ភ្លាមៗ​ប្រធានា​ធិបតី​ប៉ា​ឡេ​ស្ទីន​បាន​ឱ្យ​​នាយក​រដ្ឋ​មន្ត្រី​លោក​សាឡាម ហ្វៃ​យ៉ា​ដ នៅ​កាន់​​តំណែង​នេះ ហើយ​ឱ្យ​ទទួល​ប​ន្ទុក​បង្កើត​រដ្ឋា​ភិ​បាល​ថ្មី​មួយ​។ នាយក​រដ្ឋ​មន្ត្រី​ត្រូវ​ធ្វើ​ដោយ​ឆាប់​រហ័ស​នូវ​ការ​ពិគ្រោះ​យោបល់​ជាមួយ​បណ្តា​ក្រុម​ប៉ា​ឡេ​ស្ទីន​ និង​សង្គម​ស៊ីវិល​។​
លោក​ប្រធានា​ធិបតី​អាប់​បាស់​ កាល​ពី​ឆ្នាំ​ទៅ​មិញ​បាន​បង្ហាញ​ពី​បំណង​របស់​លោក​រុះ​រើ​រដ្ឋា​ភិ​បាល​ដឹក​នាំ​ដោយ​លោក​ហ្វៃ​យ៉ាដ​។ កាល​ណោះ​​លោក​គូស​បញ្ជាក់​ថា លោក​ហ្វៃ​យ៉ា​ដ​ អាយុ​​៥៨​ឆ្នាំ​ ហើយ​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​​ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក​នឹង​នៅ​កាន់​តំណែង​ដដែល​។ ការ​ពិគ្រោះ​​យោបល់​ដើម្បី​បង្កើត​រដ្ឋា​ភិ​បាល​ថ្មី​មួយ​ត្រូវ​យឺត​យ៉ាវ​ដោយ​សារ​ការ​បះ​បោរ​ប្រជា​ជន​នៅ​ទុយ​នី​ស៊ី បន្ទាប់​មក​នៅ​អេហ្ស៊ីប​ប្រទេស​២​ជាសម្ព័ន្ធ​មិត្ត​របស់​អាជ្ញាធរ​ប៉ា​ឡេ​ស្ទីន​។ កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ កន្លង​មក​នេះ​ថ្នាក់​ដឹក​នាំ​ប៉ា​ឡេ​ស្ទីន​ប្រកាស​​ថា ការ​បោះ​ឆ្នោត​ទូ​ទៅ​ត្រូវ​ធ្វើ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៕