ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់​ស្រកា​ចាស់​​​​ និង​ពស់​​​ពព្លាក់​​ចឹក​យុវជន​​​​2នាក់​ក្នុង​​ថ្ងៃ​តែ​មួយ​​

13 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​​​​​​​​​​​​​​​​​​​​ ៖ យុវជន​​​​២​នាក់​បាន​​​ត្រូវ​​​ពស់​​​​​​​ស្រ​កា​ចាស់​​​​ និ​ង​ពស់​ពព្លាក់​​​ចឹកកាល​ពី​ថ្ងៃ​ទី​​៧ មិថុនា​​ ​​​ដោយ​ម្នាក់​​ចំ​​ជើង​ខាង​ឆ្វេង​ និង​ម្នាក់​ទៀត​​​ចំ​​​ជើង​ស្តាំ​ ហើយ​​​ត្រូវ​​បាន​​គេ​បញ្ជូន​ម​ក​សង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​​​បង្អែក​ខេត្ត​ ។ ​​ករណី​​ទី​១ ត្រូវ​បាន​​ដឹង​ថា យុវជន​ម្នាក់​ឈ្មោះ​អួន ខា អាយុ​​​២​៦​​ឆ្នាំ ​មាន​ស្រុក​កំណើត​​​នៅ​ភូមិ​​​​អូរ​ម៉ាល់ សង្កាត់​​​អូរ​ម៉ាល់ ក្រុង​​​បាត់​ដំបង​ ត្រូវ​​​ពស់​​ស្រ​កា​​​​​​ចាស់​ចឹក​​​​​​​​​ស្មង​ជើង​​​​

ខេត្ត​ប៉ៃ​លិន​​​​​​​​​​​​​​​​​​​​ ៖ យុវជន​​​​២​នាក់​បាន​​​ត្រូវ​​​ពស់​​​​​​​ស្រ​កា​ចាស់​​​​ និ​ង​ពស់​ពព្លាក់​​​ចឹកកាល​ពី​ថ្ងៃ​ទី​​៧ មិថុនា​​ ​​​ដោយ​ម្នាក់​​ចំ​​ជើង​ខាង​ឆ្វេង​ និង​ម្នាក់​ទៀត​​​ចំ​​​ជើង​ស្តាំ​ ហើយ​​​ត្រូវ​​បាន​​គេ​បញ្ជូន​ម​ក​សង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​​​បង្អែក​ខេត្ត​ ។ ​​ករណី​​ទី​១ ត្រូវ​បាន​​ដឹង​ថា យុវជន​ម្នាក់​ឈ្មោះ​អួន ខា អាយុ​​​២​៦​​ឆ្នាំ ​មាន​ស្រុក​កំណើត​​​នៅ​ភូមិ​​​​អូរ​ម៉ាល់ សង្កាត់​​​អូរ​ម៉ាល់ ក្រុង​​​បាត់​ដំបង​ ត្រូវ​​​ពស់​​ស្រ​កា​​​​​​ចាស់​ចឹក​​​​​​​​​ស្មង​ជើង​​​​ខាង​ឆ្វេង​​ ខណៈ​ពេល​​​ដើរ​ចេញ​​​ពី​​ពំនូក​​​ដំឡូង​មី​​ដែល​​​ចិញ្ច្រាំ​​​​មួយ​កន្លែង​​​បម្រុង​​ទៅ​ចិញ្ច្រាំ​​​មួយ​​​​​ពំនូកទៀត​​នៅ​ចម្ងាយ​​​​ពី​គ្នា​​​ប្រហែល​​​​១០​ម៉ែត្រ​​ ។

ពេល​ដើរ​​ចេញ​បានប្រមាណ​​​​​​៣ម៉ែត្រ​​​​​​ជាន់​​​​លើ​ដើម​​​​​​ដំឡូង​​មី​ងាប់​​ៗ​​​ ស្រាប់តែ​​​​​​ពស់​ចឹក​​​ចំជើង​​ ​លុះ​ពេល​បញ្ចាំង​​​ភ្លើង​ពិល​​​មើល​ឃើញ​​​ដឹ​ងថា​​ជា​ពស់ស្រកា​​​ចាស់​ ក៏​ហៅ​​​​បង​​ប្រុស​​​​ឈ្មោះ​​អួន អាត​ អាយុ​​៣៤​ឆ្នាំ ​ឱ្យ​ជួយ​​​​ដោះ​​​​អាវ​រុំ​ផ្នែក​​​ខាងលើ​មុខ​​​របួស​ដើម្បី​​​ឃាត់​កុំ​ឱ្យ​​​ពិស​​​ជ្រាប​ចូល​​​​ដល់​បេះ​ដូង​​​​​ ក្រោយ​មក​​​​កូន​ចៅ​ម្ចាស់​​ចម្ការ​​​លើក​ដាក់​​​ម៉ូតូ​​បញ្ជូន​មក​​​​​មន្ទីរ​ពេទ្យ​​​​បង្អែក​ខេត្ត​ ។ ហេតុ​ការណ៍​នេះ​​​បាន​កើត​ឡើង​​នា​​​​​វេលា​ម៉ោង​​​​៧​យប់​​នៅ​ក្នុង​​​​ចម្ការ​ដំឡូង​​មី​មួយ​កន្លែង​​​ក្នុង​ភូមិ​​​ភ្នំ​កុយ ​ឃុំ​សាលា​ក្រៅ​​ ស្រុក​​​សាលា​ក្រៅ​​ ។

ជន​រ​ង​គ្រោះ​​​​បាន​និយាយ​​​ប្រាប់​ថា ​រូប​គេ​​​​រស់​នៅឯ​​​​​ខេត្ត​​បាត់​ដំបង​​ តែដោយ​​នៅទី​នោះ​​​ទំនេរ​គ្មាន​​​​ការ​ងារ​ធ្វើ​​​ទើប​​បង​ប្រុស​​​ឈ្មោះ​​​អួន ​​អាត ​បបួល​​​មក​​​​​ធ្វើ​​​​ការ​ស៊ី​ឈ្នួល​​​​នៅខេត្ត​​​​ប៉ៃ​លិន ឮ​​​​ដំណឹង​ថា ​ប្រជា​ពលរដ្ឋ​​​ភាគ​ច្រើន​​​នៅ​ក្នុង​​​​ខេត្ត​នេះ​ គេ​ដាំ​ដំឡូង​​មី​ច្រើន​​​ ហើយ​​ប្រមូល​​​​​ផល​មិន​​ទាន់​រួច​រាល់​​​​​នៅ​ឡើយ ។ ​ពួក​​​​គេ​ត្រូវ​​​ការ​កម្លាំង​​​កម្មករ​ជា​ច្រើន​​​​នាក់​ទៀត​​ ដើម្បី​​ឱ្យ​មក​​​​​​ធ្វើ​ការ​​​​​​​នៅ​ក្នុង​​ចម្ការ​ដំឡូង​មី​​​​របស់​​ពួក​គេ​ ។ គ្រាន់តែ​​​ដឹង​ភ្លាម​​ រូប​គេ​​ក៏​បាន​រៀប​ចំ​​​​ខ្លួន​យ៉ាង​​​ប្រញាប់​​​​ប្រ​ញាល់​​​ ​រួច​ទាំង​​២​នាក់​​​​បង​ប្អូន​​​ក៏​ឡើង​​ជិះ​រថយន្ត​​​​ឈ្នួល​​​មក​ដល់​​​ចម្ការ​​​​​របស់​ថៅ​កែ​​ម្នាក់​​នៅ​កន្លែង​​​​មួយ ស្ថិត​​​ក្នុង​​ភូមិ​​ភ្នំកុយ ស្រុក​សាលា​ក្រៅ​ ។​​ លុះ​មក​​ធ្វើ​ការ​ងារ​​នៅ​ទី​នោះ​​បាន​ត្រឹម​​តែ​​២​ថ្ងៃ​ប៉ុណ្ណោះ​​ក៏​ត្រូវ​​ពស់​​​ស្រកា​ចាស់​ចឹក​​ជើង​ខាង​ឆ្វេង​​​ធ្វើ​​​ឱ្យ​​ឈឺ​ចុក​ចាប់​​​​ស្ទើរ​តែ​​ទ្រាំ​មិន​បាន ។

ជន​រង​គ្រោះ​​​​បាន​បន្ត​ទៀត​ថា ​មុន​ពេលត្រូវ​​ពស់់​ស្រកា​ចាស់ចឹក​នេះ​​ រូប​​​​គេ​បាន​​ដក​ដំឡូង​​មី​​ឱ្យ​​ថៅ​​កែ​មួយ​កន្លែង​​ដោយ​​​មាន​គ្នា​​​​៦​នាក់​ តាំង​​​​ពី​​ព្រឹក​​​​ដល់​​ល្ងាច​​បាន​ជា​ច្រើន​​ពំនូក​​​រួច​ ក៏​នាំ​គ្នា​​ឈប់​​សម្រាក​​ដើម្បី​​ចិញ្ច្រាំ​​​​ដំឡូង​មី​ទុក​ហាលថ្ងៃ​ ។​ ​ពេល​ពួក​គេ​​ទាំង​​៦​នាក់​​ចិញ្ច្រាំ​​អស់​មួយ​​ពំនូក​​ធំ ​ក៏​នាំ​គ្នា​​ដើរ​​មក​ចិញ្ច្រាំ​​​​មួយ​ពំនូក​​ទៀត​ ដែល​មាន​​ចម្ងាយ​ពី​​​គ្នា​​​​​ប្រហែល​ជា​​១០​ម៉ែត្រ​ ។ ពេល​នោះ​​​​ មេឃចាប់​ផ្តើម​​ងងឹត​​រូប​គេ​​​បញ្ចាំង​ពិល​​មើល​ទៅ​​​​តែ​ខាង​មុខ​ ​មិ​ន​បាន​​​មើល​ក្រោម​ទេ លុះ​​​​ដើរ​ជាន់​​​លើ​មែក​​​​ដំឡូង​មី​​ងាប់​​​ ស្រាប់តែ​​​​ពស់​​​​ហក់​មក​​​ចឹក​ស្មង​ជើង​​ខាង​ឆ្វេង​​​ជាប់ ។

ករណី​ទី​​២ យុវសិស្ស​​​​​ម្នាក់​ឈ្មោះ​​​គុជ​ ចិត្រា​ អាយុ​​២០​ឆ្នាំ ​​​​រៀន​នៅ​​​ថ្នាក់​ទី​៩ ​នៃ​អនុ​វិទ្យា​ល័យ​​បរ​យ៉ា​ខា​​ បាន​ត្រូវ​​ពស់​ពព្លាក់​​ចឹក​​​​ជើង​ខាង​ស្តាំ​ ខណៈ​ពេល​​​រូប​គេ​​ដើរ​មក​​​​ពីយកទូរស័ព្ទ​​ដែល​បាន​​​​បញ្ចូលភ្លើង​​នៅ​​ផ្ទះ​អ្នក​ជិត​ខាង​​​បាន​ចម្ងាយ​​​ប្រមាណ​​​១០​ម៉ែត្រ​ ។ ហេតុ​ការណ៍​នេះ​​​​​បាន​កើត​​ឡើង​​​​​​នៅ​​វេលា​ម៉ោង​​៨​​យប់​ ស្ថិត​ក្នុង​​ភូមិ​​​រោង​ចក្រ ​សង្កាត់​បរ​យ៉ា​ខា​ ​ក្រុង​ប៉ៃ​លិន ។ ក្រោយ​​​​ពី​ដឹង​​​ថា ពស់ចឹក​​ក៏​បញ្ចាំ​ងភ្លើង​ពិល​​មើល​ដឹង​​​​ថា​ជា​ពស់​​​​ពព្លាក់​​​ ទើប​អ្នក​​​ជិ​ត​ខាង​​​នាំ​គ្នា​​ផ្អើល​មក​មើល​​ឈូ​ឆរ​​រួច​ត្រូ​វបាន​​​លោក​គ្រូ​​​ វន្ថា ​​នាយក​សាលា​​​បឋម​​សិក្សា​បរ​យ៉ា​ខា​ ដឹក​យក​មក​​ព្យា​បាល​​​នៅ​មន្ទីរ​ពេទ្យ​​​បង្អែក​ខេត្ត​ ។

​គ្រូ​​ពេទ្យ​​​បាន​​ឱ្យ​ដឹងថា ​ពស់​ទាំង​​​​​២ក្បាល​​​នេះជា​សត្វ​​​ដែល​មាន​គ្រោះ​ថ្នាក់​​​បំផុត​ ព្រោះ​សុទ្ធ​តែ​មាន​ពិស​​ដូច​ៗ​គ្នា​​ ហើយ​បើ​​​ពិស​​​របស់វា​​ជ្រាប​ចូល​​​ដល់​បេះ​ដូង​ គឺ​​​អាច​ស្លាប់​​​ភ្លាមៗ​​​​នៅ​នឹង​កន្លែង​​ ឬ​​បើសិន​​​ជា​ព្យា​បាល​​​តាម​វិធី​សាស្ត្រ​​ខ្មែរ​​​ដោយ​មិន​បាន​បន្សាប​​​​ជាតិ​ពិស​​​​ឱ្យ​អស់​ទេ ​ដោយ ទុក​​​​នៅ​ផ្ទះ​​​យូរ​ពេក​​​ហួស​ពេល​ជន​រង​គ្រោះ​​​​​​ក៏​អាច​ស្លាប់​​​​ ។ បើ​នាំ​​យក​​មក​មន្ទីរ​ពេទ្យ​​​​គឺ​មាន​សុវត្ថិ​ភាព​​​ជាង​ ​ដូច្នេះ​​​ទើប​ជន​រង​​គ្រោះ​​​​ទាំង​​២​នាក់​​​ពេល​មក​​ដល់​មន្ទីរ​​ពេទ្យ​បង្អែក​​​ភ្លាម​ ត្រូវ​បាន​​គ្រូ​ពេទ្យ​​បូម​យក​ជាតិ​​ពិស​​​ពី​​ក្នុង​​​មុខ​​​របួស​ចេញ​រួច​​ក៏​​ចាក់​ថ្នាំ​​បន្សាប​​​​ព្យា​បាល​​​រួច​ផុត​​ពី​គ្រោះ​ថ្នាក់ ៕​