ខេត្តព្រះសីហនុ ៖ បើទោះបីជានៅព្រឹកថ្ងៃទី៥ មិថុនា ២០១២ អាកាសធាតុក្នុងខេត្តព្រះសីហនុ មានភាពល្អប្រសើរបន្តិចក្តីក៏ទំនិញម្ហូបអាហារគ្រឿងសមុទ្រនៅតែបន្តឡើងថ្លៃខ្ពស់ដដែល ខណៈពេលទូកនេសាទជាច្រើនបានផ្អាកការចេញនេសាទនៅលើផ្ទៃសមុទ្រដោយសារតែមានភ្លៀងធ្លាក់ជាច្រើនមេនៅខេត្តទេសចរណ៍មួយនេះជាច្រើនថ្ងៃជាប់ៗគ្នា ។
ទាក់ទិនទៅនឹងបញ្ហាទំនិញសមុទ្រឡើងថ្លៃនេះស្ត្រីអ្នកលក់ម្នាក់ឈ្មោះមុំ បាននិយាយថា ចំពោះការដំឡើងថ្លៃនេះ ពួកគាត់ដែលជាអ្នកលក់នៅលើទីផ្សារគឺពុំចង់ទេ តែធ្វើដូម្តេចបើទំនិញនៅតាមទូកនេសាទវាមានតិច ដូច្នេះខាងថៅកែទូកគេបានដំឡើងថ្លៃខ្ពស់កប់ពពក បើពួកគាត់មិនយកទំនិញនោះមានឈ្មួញដទៃទៀតគេទទួលទិញ ដូចនេះគាត់ត្រូវតែបង្ខំចិត្តទទួលទិញយកមកលក់បន្ត និងដំឡើងថ្លៃតាមហ្នឹង…ហើយបើពួកគាត់មិនទទួលយកទំនិញទាំងនោះទេ នឹងដាច់ម៉ូយប្រចាំថ្ងៃ ។ ស្ត្រីបន្តថា នៅពេលទំនិញសមុទ្រឡើងថ្លៃពួកគាត់មានការពិបាកលក់ណាស់ ព្រោះតែពុំមានអ្នកទិញ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ