ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លូស​​ឈ្មោល​1ក្បាល​បោល​ចូល​​ស្នាក់​​ការ​គយ​ត្រពាំង​ផ្លុង​​គេច​ពី​ព្រាន​ព្រៃ

13 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​​​​​ ៖ សត្វ​​ឈ្លូស​ឈ្មោល​១​ក្បាល​មាន​ទម្ងន់​​ប្រហែល​​២០​គីឡូក្រាម បាន​រត់​​​​ទាំង​ត្រហេប​ត្រហប​ ដែល​សង្ស័យ​​រត់​គេច​ពី​ការ​​តាម​​ប្រមាញ់​​របស់​ព្រាន​ព្រៃ​​ ចូល​ស្នាក់​ការ​​គយ និង​រដ្ឋា​ករ​​ប្រចាំ​ច្រក​​ទ្វារ​​ត្រពាំង​ផ្លុង​​​ ស្រុក​ពញា​ក្រែក​ ​។ ហេតុការណ៍​​ភ្ញាក់​​ផ្អើល​​កម្រ​ជួប​នេះ​​​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​៨​ព្រឹក​​ថ្ងៃ​ទី​​១៦​ ឧសភា ២០១២ ហើយ​ត្រូវ​សមត្ថកិច្ច​​គយ​​​ចាប់​រក្សា​ទុក​ និង​ត្រៀម​ប្រគល់​ឱ្យ​

ខេត្ត​កំពង់​ចាម​​​​​ ៖ សត្វ​​ឈ្លូស​ឈ្មោល​១​ក្បាល​មាន​ទម្ងន់​​ប្រហែល​​២០​គីឡូក្រាម បាន​រត់​​​​ទាំង​ត្រហេប​ត្រហប​ ដែល​សង្ស័យ​​រត់​គេច​ពី​ការ​​តាម​​ប្រមាញ់​​របស់​ព្រាន​ព្រៃ​​ ចូល​ស្នាក់​ការ​​គយ និង​រដ្ឋា​ករ​​ប្រចាំ​ច្រក​​ទ្វារ​​ត្រពាំង​ផ្លុង​​​ ស្រុក​ពញា​ក្រែក​ ​។ ហេតុការណ៍​​ភ្ញាក់​​ផ្អើល​​កម្រ​ជួប​នេះ​​​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​៨​ព្រឹក​​ថ្ងៃ​ទី​​១៦​ ឧសភា ២០១២ ហើយ​ត្រូវ​សមត្ថកិច្ច​​គយ​​​ចាប់​រក្សា​ទុក​ និង​ត្រៀម​ប្រគល់​ឱ្យ​ទៅ​​អង្គការ​អភិរក្ស​សត្វ​ព្រៃ​​យក​ទៅ​រក្សា​ការ​ពារ ។

លោក​សំរិទ្ធ​ សុខ​ហួន អនុប្រធាន​​ស្នាក់​ការ​គយ​​​ត្រពាំង​ផ្លុង​​ ឱ្យ​ដឹងថា ​ខណៈ​ពេល​​រូប​លោក​​​កំពុង​​​​ធ្វើ​ការ​​​នៅ​ក្នុង​ការិយាល័យ​​ ស្រាប់​តែ​​ឮ​សូរ​​សំឡេង​​គេ​ភ្ញាក់​ផ្អើល​ឆោ​ឡោ​​នៅ​ខាង​ក្រៅ ។ ពេល​ចេញ​ទៅ​មើល​ស្រាប់​​តែ​ឃើញ​​សត្វ​ឈ្លូស​១​ក្បាល​​បោល​ចូល​ក្នុង​​​​បរិ​វេណ​​​ស្នាក់​ការ​​របស់​លោក ។ ​បន្ទាប់​មក​សត្វ​​ឆ្កែ​រត់​ដេញ​ខាំ​ឈ្លូស​នោះ​បណ្តាល​ឱ្យ​វា​​រង​របួស​ត្រង់​ជើង​ខាង​ក្រោយ ។ ប្រហែល​​ជា​៥​នាទី​ទើប​​ដេញ​ចាប់​ឈ្លូស​នោះ​បាន ហើយ​យក​ទៅ​ចង​ទុក​​​នៅ​ខាង​ក្រោម​ដើម​ឈើ ដែល​មាន​ម្លប់​​រង​់​ចាំ​​​ប្រគល់​​ឱ្យ​អង្គការ​អភិរក្ស​សត្វ​ព្រៃ​មក​ពី​ភ្នំពេញ​​ ។

​ប្រជា​ពលរដ្ឋ​​ប្រាប់​ថា មុន​នេះ​​១​ថ្ងៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺ​នៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ថ្ងៃ​ទី​១៥ ឧសភា ​ក៏​​មាន​សត្វ​ឈ្លូស​ញី​​១ក្បាល​​មាន​ទម្ងន់​​ប្រហែល​ឈ្លូស​ឈ្មោលនោះ​​ដែរ ​ត្រូវ​​ប្រជា​ជន​​ចាប់​បាន ហើយ​យក​ទៅ​​ធ្វើ​​ម្ហូប​ទទួល​ទាន​​អស់​ទៅ​ហើយ ។លោក​សំរិទ្ធ​ សុខ​ហួន អនុប្រធាន​ស្នាក់ការ​គយ​ត្រពាំង​​ផ្លុង​បញ្ជាក់​​​ថា ​ឈ្លូស​១​ក្បាល​ដែល​​​​រត់​ចូល​ក្នុង​​​​​​​​​​​​​​​​​​​​​បរិវេណ​ស្នាក់​ការ​​​គយ​របស់​លោក​​ មិន​មែន​ជា​របស់​​អ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចិញ្ចឹម​ទេ គឺ​​រត់​ចេញ​ពី​ក្នុង​ព្រៃ​កម្ពុជា​​ ហើយ​សង្ស័យ​ថា ​វារត់​គេច​ពី​ការ​​តាម​ប្រមាញ់​របស់​ព្រាន​ព្រៃ ។

រហូត​មក​ដល់​​ម៉ោង​​១​​សៀល​ថ្ងៃ​ដដែល ​​មន្ត្រី​​រដ្ឋ​បាល​​ព្រៃ​ឈើ​​ទៅ​​ដល់ ហើយ​​សហការ​​ជា​មួយ​​​អង្គការ​​​អភិរក្ស​សត្វ​ព្រៃ​​​ទទួល​យក​ឈ្លូស​​នោះ​​ ។ គេ​និយាយ​ថា​ ប្រសិន​បើ​ឈ្លូស​​ឈ្មោល​១​ក្បាលនោះ​ចូល​ខុស​ពី​កន្លែង​​គយ​​ អាច​នឹង​ក្លាយ​​ទៅ​ជា​ម្អូប​អាហារ​​មិន​​ខាន៕