ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​នេះ​ សង្ស័យ​ចង្វា​ចិញ្ចឹម​ឆ្តោរ អ្នកស្រុក​ទ្រាំ​លែង​បាន​ហើយ​…​តើ​មន្ត្រី​ជំនាញ​ណា​កំពុង​ច្របាច់​.​ក​ប្រជា​នេសាទ?

1 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ ពលរដ្ឋ​រាប់រយ​គ្រួសារ​ដែល​ប្រកប​របរ​រកស៊ី​នេសាទ កំពុង​តឹងចិត្ត​ស្អិត​ទ្រូង​ព្រោះ​ត្រូវ​បង់លុយ​រាប់​សែន រាប់​លាន​រៀល​ទៅ​លោកនាយ​ផ្នែក​រដ្ឋបាល​ជលផល​ស្រុក​បូ​រី​ជលសារ​ក្នុង​មួយ​រដូវ​ៗ សង្ស័យ​ចង្វា​ចិញ្ចឹម​ឆ្តោរ​ទេ​ដឹង?…​ហេ​!​ហេ​! អ្នកស្រុក​ទ្រាំ​លែង​បាន​ហើយ ។ តាម​ប្រភព​ពី​ប្រជា​នេសាទ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ត្រូវ​បង់លុយ​ទៅ​លោក…

ខេត្តតាកែវ ៖ ពលរដ្ឋ​រាប់រយ​គ្រួសារ​ដែល​ប្រកប​របរ​រកស៊ី​នេសាទ កំពុង​តឹងចិត្ត​ស្អិត​ទ្រូង​ព្រោះ​ត្រូវ​បង់លុយ​រាប់​សែន រាប់​លាន​រៀល​ទៅ​លោកនាយ​ផ្នែក​រដ្ឋបាល​ជលផល​ស្រុក​បូ​រី​ជលសារ​ក្នុង​មួយ​រដូវ​ៗ សង្ស័យ​ចង្វា​ចិញ្ចឹម​ឆ្តោរ​ទេ​ដឹង?…​ហេ​!​ហេ​! អ្នកស្រុក​ទ្រាំ​លែង​បាន​ហើយ ។

តាម​ប្រភព​ពី​ប្រជា​នេសាទ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ត្រូវ​បង់លុយ​ទៅ​លោក ឃឹ​ន វែង នាយ​ផ្នែក​រដ្ឋ​បាល​ជលផល​ស្រុក​បូ​រី​ជលសារ​ចាប់ពី​៨០​ម៉ឺន ទៅ​៣​លាន​រៀល តាម​ប្រភេទ​ឧបករណ៍​នេសាទ ។ ពួក​គាត់​បន្ត​ថា លោក ឃឹ​ន វែង បាន​បញ្ជា​កម្មករ​បើកទូក​ឈ្មោះ ដែន ឲ្យ​ដើរ​ប្រមូល​លុយ​ពី​ប្រជា​នេសាទ​ដាក់ ណរ ដាក់​មង​គ្រប បង់សំណាញ់ ទូក​រុញ ឆក់​ត្រី ជាដើម ហើយ​លុយ​ត្រូវ​ប្រមូល​តាម​ឧបករណ៍​នេសាទ ដូច​ជា ដាក់​ណរ​៨០​ម៉ឺន​រៀល ទូក​រុញ​២​លាន​រៀល ទៅ​៣​លាន​រៀល ។

ពួក​គាត់​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ច្បាស់​ៗ​ថា ប្រជា​នេសាទ​រាប់រយ​ទូក​ត្រូវ​តែ​បង់លុយ​ឲ្យ​គេ បើ​មិន​បង់លុយ​ត្រូវ​ដាក់​ពិន័យ ឬ​ចាប់​ទៅ​ស្នាក់​ការ​ជលផល​ខេត្តតាកែវ ។ ហើយ​ពេល​ខ្លះ លោក ឃឹ​ន វែង ក្រពុលមុខ​បាន​ប្រើ​កម្មករ​សុទ្ធតែ​ក្មេង​ពាល​ទៅ​ទារ​លុយ ទោះ​បាន​បង់លុយ​ហើយ​រួច​ក៏​ដោយ ។

ជុំវិញ​កង្វល់​ប្រជា​នេសាទ​រាប់រយ​គ្រួសារ​នេះ ប្រហែលជា លោក វ៉ឺ សំណាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ មិន​ទាន់​ជ្រាប ឬ​សើម​យ៉ាងណា​នៅឡើយ​ទេ​ថា មន្ត្រី​ជលផល​ខេត្តតាកែវ​កំពុង​សំងំ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​តូច​តាម​តូច​ធំ​តាម​ជំនាញ​រាល់ថ្ងៃ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ