ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទខ្នារ រង​ការ​បាក់បែក​កំពុង​ដង្ហោយ​ហៅរក​ការ​ជួសជុល​កែ​លំអ និង​អភិរក្ស​ទ្បើ​ង​វិញ

14 ឆ្នាំ មុន

ព្រះរាជាណាចក្រ កម្ពុជា​យើង​ជា​ប្រទេស​អច្ឆរិយៈ​មួយ ដែល មាន​ប្រាង្គ​ប្រាសាទ​រាប់រយ​រាប់​ពាន់​នៅ​គ្រប់ ខេត្ដ​-​ក្រុង ហើយ​ប្រាសាទ​ទាំងនេះ​សុទ្ធ​សឹង តែ​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ដូច្នេះ​ហើយ​ទើប​មាន​ប្រាសាទ​ខ្លះ​ត្រូវ​រង​ការ ទ្រុឌទ្រោម​បាក់បែក​ខូចខាត​ដោយសារ​ធម្ម ជាតិ និង​ដោយសារ​ការ​លួច​គាស់​កាយ​ពី​ជន ទុច្ចរិត​មួយ​ចំនួន​ដែល​នាំ​គ្នា​ជីក​គាស់​កាយ​រក វត្ថុ​មាន​តំលៃ…

ខេត្ដឧត្ដរមានជ័យ ៖ ព្រះរាជាណាចក្រ កម្ពុជា​យើង​ជា​ប្រទេស​អច្ឆរិយៈ​មួយ ដែល មាន​ប្រាង្គ​ប្រាសាទ​រាប់រយ​រាប់​ពាន់​នៅ​គ្រប់ ខេត្ដ​-​ក្រុង ហើយ​ប្រាសាទ​ទាំងនេះ​សុទ្ធ​សឹង តែ​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ដូច្នេះ​ហើយ​ទើប​មាន​ប្រាសាទ​ខ្លះ​ត្រូវ​រង​ការ ទ្រុឌទ្រោម​បាក់បែក​ខូចខាត​ដោយសារ​ធម្ម ជាតិ និង​ដោយសារ​ការ​លួច​គាស់​កាយ​ពី​ជន ទុច្ចរិត​មួយ​ចំនួន​ដែល​នាំ​គ្នា​ជីក​គាស់​កាយ​រក វត្ថុ​មាន​តំលៃ ។

ជាមួយ​គ្នា​នេះ​ដែរ ប្រាសាទខ្នារ​ជា​ប្រា សាទ​មួយ​កសាង​អំពី​ឥដ្ឋ​ដុត និង​ផ្ដែរ ទ្វារ សសរ​ពេជ្រ ធ្វើ​អំពី​ថ្មភក់ ដែល​មាន​ប្រាង្គ​៣ តែ​ត្រូវ​បាក់បែក​ខូចខាត​ស្ទើរ​រលំ​ដួល​ទៅ ហើយ​នោះ ស្ថិត​នៅ​ក្បែរ​វត្ដ​ប្រាសាទ​បុរី​ជ័យ ហៅ​វត្ដ​ត្រ​ញំ​ង​ប្រាសាទ ក្នុងស្រុក​ត្រ​ញំ​ង ប្រាសាទ ខេត្ដឧត្ដរមានជ័យ ។ បើ​តាម​ការ ស្រាវជ្រាវ​របស់​លោក​ប្រាក់ សុ​វ​ណ្ណា​រ៉ា អគ្គ នាយករង​បេតិកភណ្ឌ នៃ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បានឱ្យ​ដឹង​ថា ប្រាសាទខ្នារ​នេះ មាន​បណ្ដោយ​ខឿន​ប្រហែលជា​២០​ម៉ែត្រ ទទឹង​១៥​ម៉ែត្រ មាន​ប្រាង្គ​នៅ​សល់​សព្វថ្ងៃ ចំនួន​៣ ដែល​បុព្វបុរស​ខ្មែរ​យើង​សម័យ​មុន កសាង​ឡើង​ពី​ឥដ្ឋតាន់​ពណ៌​ក្រហម (​ឥដ្ឋ​ដុត ពី​ដី​) ដោយ​មាន​ផ្ដែរ​ទ្វារ និង​សសរ​ពេជ្រ ធ្វើ អំពី​ថ្មភក់ តែ​ត្រូវ​បាក់បែក​ទ្រុឌទ្រោម​ខ្លាំង ។ ប្រាសាទ​នេះ​បើ​មើលទៅ​តាម​ផ្ដែរ​ទ្វារ​បាក់ បែក ដែល​ធ្លាក់​នៅ​ក្បែរ​ប្រាសាទ​មាន​រូប​រាហូ គេ​អាច​សន្និដ្ឋាន​បាន​ថា ប្រហែលជា​កសាង ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ទី​២ (​តែ​មិន​ច្បាស់​ទេ ព្រោះ​គ្មាន​សិលាចារឹក​) ហើយ​ឈ្មោះ​ថា ប្រាសាទខ្នារ​នេះ​ទៀត​សោត គឺជា​ការ​ហៅ​ត​ៗ​គ្នា​តាម​គ្រាមភាសា ។

ចំពោះ​កាលបរិច្ឆេទ​មិន​ទាន់​ច្បាស់លាស់ ទេ ដែល​ប្រាសាទ​នេះ​ប្រហែលជា​កសាង ឡើង​នៅ​សម័យ​អង្គរ តែ​នេះ​គ្រាន់តែ​ជា​ការ ប៉ាន់ស្មាន​ទៅ​តាម​ក្បាច់ចំលាក់​នៅ​លើស​សរ ផ្ដែរ​ទ្វារ​ដែល​បាក់បែក​ក្បែរ​នោះ​ប៉ុណ្ណោះ ។ លោក​ប្រាក់ សុ​វ​ណ្ណា​រ៉ា បន្ដ​ថា  ចំពោះ​បុរាណ ស្ថាន​ដ៏​ពិសិដ្ឋ​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ​បាន​គិតគូរ​ហើយ​មិន​ថា ប្រាសាទ បុរាណ​នៅ​ជិត​ឬ​ឆ្ងាយ​ទេ គឺ​ក្រសួង​មាន​គំរោង អភិរក្ស​ថែរក្សា​ជួសជុល​ទាំងអស់ ប៉ុន្ដែ​ដោយ ប្រាសាទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ច្រើន ហើយ​មានការ​ទ្រុឌទ្រោម​ច្រើន យើង​ក៏​អភិ រក្ស​ថែរក្សា​ជួសជុល​ទៅ​តាម​ដំណាក់កាល គំរោង​នីមួយ​ៗ ។ ជា​ជំហាន​ដំបូង ក្រសួង​ជួស ជុល​តែ​ប្រាសាទ​ណា​មាន​ទ្រង់ទ្រាយ​ល្អ បន្ទាប់ មក​នឹង​ធ្វើការ​អភិរក្ស​ថែរក្សា​ជួសជុល​ជា​បន្ដ រហូត​គ្រប់​ប្រាសាទ​ដែល​បាក់បែក​ទាំងអស់​។

ដោយឡែក​ព្រះ​តេជគុណ​ស៊ី​ម ច​ន្ថា ចៅ អធិការ​វត្ដ​ប្រាសាទ​បុរី​ជ័យ ហៅ​វត្ដ​ត្រ​ញំ​ង ប្រាសាទ និង​ប្រជាជន​នៅ​ក្បែរ​នោះ​បាន អំពាវនាវ​ដល់​រដ្ឋាភិបាល ក៏​ដូច​ក្រសួង​វប្ប ធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​អភិវឌ្ឍន៍ ជនបទ​សូម​ជួយ​ស្ដារ​គូ​ទឹក​នៅ​ខាង​មុខ​ប្រា សាទ និង​ជួសជុល​ប្រាសាទ​ឡើង​វិញ ដើម្បី ទុកជា​កេរដំណែល និង​ដើម្បី​ធ្វើ​ជា​រមណីយ ដ្ឋា​ន​បុរាណ​សំរាប់​ប្រជាជន​ខ្មែរ ក៏​ដូច​ជា​ជន បរទេស​ទៅ​ទស្សនា​កំសាន្ដ ។ ប្រាសាទ​នេះ ជា​រៀង​រាល់​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ និង បុណ្យ​ភ្ជុំបិណ្ឌ ព្រមទាំង​បុណ្យប្រពៃណី ផ្សេង​ៗ​ទៀត គេ​តែងតែ​នាំ​គ្នា​ទៅ​កំសាន្ដ​នៅ ទីនោះ ព្រោះ​មាន​ម្លប់ឈើ​ត្រឈឹងត្រឈៃ គួរ​ជាទី​កំសាន្ដ​ផង​ដែរ។