ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​​​មេទ័ពកម្ពុជា​​-ថៃ​ប្រចាំ​តំបន់​​​​ព្រំ​ដែន​​​ភ្នំទ្រព្យ​​ ថៃ​យល់ព្រម​​ឈប់បា.ញ់​​ទៀត​ហើយ

14 ឆ្នាំ មុន

មេ​បញ្ជាការ​​​​កម្ពុជា​-ថៃ​ប្រចាំ​​​​ទិស​តំបន់​ព្រំ​ដែន​​ប្រាសាទព្រះវិហារ​ឈរជើង​នៅ​ភ្នំទ្រព្យ​​​​បាន​ជួបពិភាក្សា​​គ្នា​​​កាល​ពី​​​​​​​​វេលាព្រឹកថ្ងៃពុធ ទី​១៦ កុម្ភៈ ​នេះ ដើម្បី​​សម្រួល​ស្ថានការណ៍​ដែលនៅ​​តែ​មាន​សភាពតាន​តឹង​​​ ខណៈ​ពេលដែល​​ទាហាន​សៀម​​នៅតែ​បន្ត​​គប់គ្រាប់បែក​ និង​បា.ញ់​កាំភ្លើង​ធំ​​ក្នុងចេតនា​​បង្ក​សង្គ្រាម​​​ជាមួយកម្ពុជា​នោះ ។ នេះបើ​​យោង​តាម​​ការ​បញ្ជាក់​​​​ប្រាប់​តាម​ទូរស័ព្ទ​​ពីលោក​ឧត្តម​សេនីយ៍​​ទោ ស្រី​ ឌឹក ​មេ​បញ្ជា​ការ​​​កង​ពល​អន្តរាគមន៍​​លេខ​៣

មេ​បញ្ជាការ​​​​កម្ពុជា​-ថៃ​ប្រចាំ​​​​ទិស​តំបន់​ព្រំ​ដែន​​ប្រាសាទព្រះវិហារ​ឈរជើង​នៅ​ភ្នំទ្រព្យ​​​​បាន​ជួបពិភាក្សា​​គ្នា​​​កាល​ពី​​​​​​​​វេលាព្រឹកថ្ងៃពុធ ទី​១៦ កុម្ភៈ ​នេះ ដើម្បី​​សម្រួល​ស្ថានការណ៍​ដែលនៅ​​តែ​មាន​សភាពតាន​តឹង​​​ ខណៈ​ពេលដែល​​ទាហាន​សៀម​​នៅតែ​បន្ត​​គប់គ្រាប់បែក​ និង​បាញ់​កាំភ្លើង​ធំ​​ក្នុងចេតនា​​បង្ក​សង្គ្រាម​​​ជាមួយកម្ពុជា​នោះ ។ នេះបើ​​យោង​តាម​​ការ​បញ្ជាក់​​​​ប្រាប់​តាម​ទូរស័ព្ទ​​ពីលោក​ឧត្តម​សេនីយ៍​​ទោ ស្រី​ ឌឹក ​មេ​បញ្ជា​ការ​​​កង​ពល​អន្តរាគមន៍​​លេខ​៣ ប្រចាំ​ទិស​​ព្រំដែន​​ប្រាសាទព្រះវិហារ ដែល​ប្រាប់​​​កោះសន្តិភាព​​នៅ​ប៉ុន្មាន​​​នាទីមុននេះ ។​

លោក​ឧត្តមសេនីយ៍​​ទោ ស្រី ឌឹក ​បន្ត​ថា ​កិច្ច​ប្រជុំ​​នេះ​​​ខាង​កម្ពុជា​​ដឹកនាំ​​ដោយ​លោក​ឧត្តម​សេនីយ៍​​យឹម ​ពឹម ហើយ​ការប្រជុំ​នេះ​បាន​​ធ្វើ​ឡើង​​​នៅ​ចំណុច​ភ្នំទ្រព្យ ។ លោក ស្រី ឌឹក ​បន្ថែម​ថា ​កាលពីយប់មិញ​នេះ ទាហានថៃ​​​បាន​បាញ់កាំភ្លើង​​ប្រភេទ​​​បេ​៦០, ៧០ និង​៨០​មីល្លី​ម៉ែត្រ ​រួមនឹង​​ការ​គប់​គ្រាប់បែក​​​ដៃយ៉ាង​​​ច្រើន​​គិតទៅជិត​​​១០០​​គ្រាប់​​ចូល​តំបន់​ភ្នំទ្រព្យ ប៉ុន្តែ​កម្ពុជា​មិន​​តដៃ​នោះ​ទេ ។​ ​ការបាញ់​​ និងគប់គ្រាប់​បែកដៃ​នេះ​ ទាហានថៃ​​អះអាង​ថា ដោយសារ​ខ្លាច​​ខ្មោចទាហានសៀម ហើយ​ថា​ នៅ​ក្នុង​​កិច្ច​ប្រជុំ​​នេះ​កម្ពុជា​យើង​ក៏​​បាន​លើក​យកបញ្ហា​​ការបាញ់ និង​​គប់គ្រាប់​​​​បែកដៃ​ទៅ​និយាយជា​មួយ​សៀម​ផងដែរ ​ដើម្បី​ឱ្យ​​គេ​បញ្ឈប់​​ការបាញ់​​ និងគប់​​គ្រាប់បែក​តទៅទៀត ។​ នៅក្នុងកិច្ចប្រជុំ​នេះ ភាគី​ថៃ​បានឯកភាព​​លើ​បទ​ឈប់បាញ់​គ្នា​ទៀត​​ហើយ ​​​ដូចជា​​មិនបន្ថែម​​​កម្លាំង​ទ័ព ​មិន​ចល័ត​ទ័ព​​ និង​បាញ់​​បោះផ្តេស​ផ្តាស ។​

គួរ​​បញ្ជាក់​ថា នៅក្នុង​​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​​​របស់ក្រុមប្រឹក្សា​​សន្តិសុខ​​​អង្គការ​សហ​ប្រជាជាតិ​​នៅបុរី​ញូវយ៉ក​​​ សហរដ្ឋអាមេរិក ​កាលពី​ថ្ងៃ​ចន្ទ ទី​១៤ កុម្ភៈ ​កន្លងមក ​ស្ថាប័ន​​កំពូល​របស់​​ពិភព​លោក​​មួយនេះ បាន​តម្រូវ​​​ឱ្យ​កម្ពុជា​-ថៃ​ឈប់​បាញ់​​ជា​អចិន្ត្រៃយ៍ ​និងអត់ធ្មត់​​​ឱ្យដល់​​​កំរិត​​ខ្ពស់​បំផុត ​ដើម្បី​​​ចៀស​វាង​​ការ​ប្រយុទ្ធគ្នា​​ជា​ថ្មីទៀត​នោះ ។​ ទោះជា​យ៉ាង​ណា​​ គេ​មិន​ដឹង​ថា តើ​កម្ពុជា​​នឹង​បន្តការ​​អត់ធ្មត់​​ដល់កំរិត​ណាទៀត​នោះ​ទេ ខណៈ​ពេលដែលទាហានសៀម​នៅតែ​បន្ត​​ការ​គប់គ្រាប់​បែក និង​​បាញ់កាំភ្លើង​​ប្រភេទ​ធុន​​​ធ្ងន់ ដើម្បីរំខាន​​​​ទាហានកម្ពុជា​នោះ ។ ​បើតាម​​អ្នក​​យក​ព័ត៌មាន​​កោះសន្តិភាព​​ប្រចាំ​តំបន់​​ព្រំដែន​​​ប្រា​សាទ​​ព្រះវិហារ បាន​ឱ្យ​​ដឹង​ដែរ​ថា ​ចាប់តាំងពី​វេលា​ម៉ោង​​ជាង​៦ល្ងាច ថ្ងៃអង្គារម្សិលមិញ ​រហូត​ដល់​ម៉ោង​៥ភ្លឺ​ ថ្ងៃ​ពុធ ទី​១៦ កុម្ភៈ ​នេះ ទាហានសៀម​​បានបាញ់កាំភ្លើង​​យន្តបាញ់​​បេ​​ប្រភេទ​​៦០, ៧០ និង​៨០ និង​គប់គ្រាប់​​បែក​ដៃ​​​ប្រមាណ​ជិត​១០០​គ្រាប់​​​ចូល​តំបន់​ភ្នំទ្រព្យ ៕​