ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសជំទង់ម្នាក់ចិត្តធំជាងប៉ែត ព្រោះតែតូចចិត្តខឹងនឹងបងស្រីស្តីបន្ទោសបានលួចទៅចង.ក ធ្វើអត្តឃាតនៅនឹងដើមអាកាស្យា ហើយសពត្រូវគេប្រទះឃើញកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៩ ឧសភា នៅក្នុងបន្ទាយកងពលលេខ៥១ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ។
លោកអនុសេនីយ៍ឯក ណាប់ មនោ អធិការរងទទួលបន្ទុកផ្នែកនគរបាលយុតិ្តធម៌ នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះឱ្យដឹងថា ក្មេងជំទង់ដែលដាច់ចិត្តចង.កធ្វើអត្តឃាតទាំងក្មេងល្ហក់នេះ ឈ្មោះអំ អួយ អាយុ១៤ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃឈរ ឃុំបឹងណាយ ស្រុកព្រៃទទឹង ខេត្តកំពង់ចាម ។ កាលពីថ្ងៃទី៣ ឧសភា ក្មេងជំទង់រូបនេះ បានមកលេងផ្ទះបងស្រីបង្កើតឈ្មោះ អែម ផល អាយុ៣៩ឆ្នាំ នៅភូមិកើតហេតុខាងលើ ។
លោកអធិការរងបានបន្តថា តាមការស្រាវជ្រាវមុនពេលកើតហេតុប៉ុន្មានថ្ងៃមុន បងស្រីគេបានទិញស្បែកជើងឱ្យ១គូ តែគេមិនពេញចិត្តក៏យកស្បែកជើងនោះទៅកាប់ចោល ។ នៅព្រឹកថ្ងៃកើតហេតុបងស្រីរបស់គេទិញនំមកពីផ្សារយកមកចែកកូន និងប្អូនហូប ពេលនោះក៏មានការដណ្តើមនំគ្នាហូប ទើបបងស្រីស្តីបន្ទោសឱ្យគេតិចតួចក៏ហីទៅ លុះដល់ម៉ោង១១ព្រឹកថ្ងៃដដែលជាពេលហូបបាយថ្ងៃត្រង់មិនឃើញប្អូនប្រុសមកផ្ទះក៏ដើររកអស់ជិតកន្លះម៉ោង ទើបប្រទះឃើញសពក្មេងនោះសម្លាប់ខ្លួនដោយយកក្រមាចង.កនឹងដើមអាកាស្យា នៅក្នុងបន្ទាយកងពលលេខ៥១ នៅភូមិកើតហេតុខាងលើ មិនដឹងជាស្លាប់តាំងពីពេលណានោះទេ។
បច្ចុប្បន្ន សពក្មេងប្រុសជំទង់រូបនោះត្រូវបានបងស្រីរៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីអាឡោះអាល័យ និងសោកសង្រេងយ៉ាងខ្លាំង ៕
ចែករំលែកព័តមាននេះ