​បើក​ម៉ូតូ​​លឿន​មិន​ពាក់​មួក​សុវត្ថិ​ភាព​បុក​ជា​មួយ​រថយន្ត​​​កាម​រី​ដួល​បោក​លើ​ថ្នល់​របួស​ធ្ងន់​


រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ម៉ាក​វីវ៉ា ពណ៌​ក្រហម​ ​មួយ​គ្រឿង​បើក​បរ​ក្នុង​ល្បឿន​​លឿន ហើយ​​អ្នក​បើក​បរ​មិន​ពាក់​​មួក​សុវត្ថិ​ភាពក៏​ជួប​គ្រោះ​ថ្នាក់​​បុក​ជា​មួយ​​រថយន្ត​​កាមរី​ឆ្លាម​​ពណ៌​ប្រផេះ ​មួយ​គ្រឿង​​​ពេញ​ទំហឹង បណ្តាល​ឱ្យ​​អ្នក​បើក​បរ​​​ដួល​បោក​​ទៅ​លើ​ថ្នល់​រង​របួស​ធ្ងន់​ត្រូវ​គេ​​​បញ្ជូន​​ទៅ​កាន់​មន្ទីរ​​ពេទ្យ​​ដេរ​ចំនួន​៣០​ថ្នេរ​ និង​ភ្លាត់​ឆ្អឹង​ដង​កាំបិត ។ ​

គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នេះ​បាន​កើត​ឡើង​កាល​ពីវេលាម៉ោង​៥​និង​១៥​នាទី​​ល្ងាច​ថ្ងៃទី​២៩ មេសា ២០១២ ​នៅតាម​ផ្លូវ​លេខ​២៦១ កែង​ផ្លូវ​លេខ​១៩២ ក្នុង​​សង្កាត់​ទឹក​ល្អក់ទី​៣ ខណ្ឌ​ទួលគោក ។ ជន​រងគ្រោះ​ឈ្មោះ​ឃន ពិសិដ្ឋ ​ភេទ​​ប្រុស អាយុ​​​២១​ឆ្នាំ ជា​ជាង​ជួស​ជុល​រថយន្ត​ស្នាក់​នៅ​យាន​ដ្ឋាន​តាម​ផ្លូវ​លេខ​១៥៦ សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួ​ល​គោក ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ