ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់ងាក​មើល​គេ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​ម៉ូតូដឹក​ត្រកួន​ដួល​ទាំងពីរ​នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យុវជន​​សិស្ស​សាលា​​ម្នាក់​ជិះ​ម៉ូតូ​​រវល់​តែងាក​មើល​គេ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទៅ​បុក​ម៉ូតូ​ដឹក​ត្រកួន​ដែល​បើក​យឺតៗ​ងាក​​មើល​គេបុកគ្នាដែរ ​បណ្តាល​ឱ្យ​ដួល​ទាំងពីរ​នាក់​ តែ​សំណាង​ល្អ​មិន​មាន​អ្នក​រង​របួស​។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​​តាម​

រាជធានីភ្នំពេញ ៖ ​យុវជន​​សិស្ស​សាលា​​ម្នាក់​ជិះ​ម៉ូតូ​​រវល់​តែងាក​មើល​គេ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទៅ​បុក​ម៉ូតូ​ដឹក​ត្រកួន​ដែល​បើក​យឺតៗ​ងាក​​មើល​គេបុកគ្នាដែរ ​បណ្តាល​ឱ្យ​ដួល​ទាំងពីរ​នាក់​ តែ​សំណាង​ល្អ​មិន​មាន​អ្នក​រង​របួស​។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​​តាម​បណ្តោយ​​មហាវិថី​ព្រះ​មុនី​វង្ស ​ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន កាលពីវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៧ មេសា ។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​​ដឹងថា ​មុន​ពេល​កើត​ហេតុ​​​មាន​ម៉ូតូស្ទេប ពណ៌​កំបោរ ​បើក​បរដោយ​​យុវ​ជន​​ជា​សិស្ស​​សាលា​តាម​​មហា​វិថី​ព្រះ​មុនី​វង្ស ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ រវល់​តែ​ងាក​មើល​គេ​ចោមរោម​មើល​​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ស្រាប់តែ​​ជ្រុល​ទៅ​បុក​គូទ​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ពណ៌ខ្មៅ ​​កំពុង​ជិះ​ដឹក​ត្រកួន​យក​ទៅ​បោះ​​ឱ្យ​ម៉ូតូ​នៅ​ផ្សារ​ដើម.គ ​តែ​ភាគីទាំង​ពីរ​បាន​​សុំ​ទោស​គ្នា​​ទៅវិញ​ទៅ​មក​មិន​មាន​ការ​ជជែក​គ្នា​​រក​ខុស​ត្រូវ​ទេ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕