ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីសបើក​ឆ្លង​កាត់​ទទឹង​​ផ្លូវ​មាន​​ស្លាក​សញ្ញា​ឈប់​​សិន​មុន​នឹង​ឆ្លង​កាត់​​តែ​មិន​បាន​ឈប់​ត្រូវ​​កាមរី​ហាយ​ប្រ៊ីដ​បុក​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ីស​ RX300 ពណ៌​ខ្មៅ​១​គ្រឿង​​ ពេល​​បើក​​ឆ្លង​កាត់​​ផ្លូវ​មិន​ប្រយ័ត្ន​​ត្រូវ​​រថយន្ត​​កាម​រី​​ហាយ​ប្រ៊ីដ ពណ៌​​ខ្មៅ​​បុក​​ កាល​ពី​​វេលា​​ម៉ោង​​​៥ល្ងាច​​ថ្ងៃទី​​​២៧ មេសា នៅផ្លូវ​លេខ​​​​១១០​ កែ​ង​ផ្លូវ​ប៉ាស្ទ័រ(៥១) ស្ថិត​​ក្នុង​សង្កាត់​​វត្ត​​ភ្នំ ខណ្ឌ​

រាជធានីភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ីស​ RX300 ពណ៌​ខ្មៅ​១​គ្រឿង​​ ពេល​​បើក​​ឆ្លង​កាត់​​ផ្លូវ​មិន​ប្រយ័ត្ន​​ត្រូវ​​រថយន្ត​​កាម​រី​​ហាយ​ប្រ៊ីដ ពណ៌​​ខ្មៅ​​បុក​​ កាល​ពី​​វេលា​​ម៉ោង​​​៥ល្ងាច​​ថ្ងៃទី​​​២៧ មេសា នៅផ្លូវ​លេខ​​​​១១០​ កែ​ង​ផ្លូវ​ប៉ាស្ទ័រ(៥១) ស្ថិត​​ក្នុង​សង្កាត់​​វត្ត​​ភ្នំ ខណ្ឌ​ដូនពេញ ។

ប្រភព​​ព័ត៌​មាន​ពីសមត្ថ​កិច្ច​​បាន​​ឱ្យដឹង​ថា នៅ​ចំណុច​ផ្លូវ​កែង​​ តាម​ផ្លូវ​​ប៉ាស្ទ័រ​​​​​មាន​ស្លាក​សញ្ញា​​​អក្សរ​​ P ដែល​ជា​​​ស្លាក​សញ្ញា​​​ប្រាប់ថា អ្នក​បើក​បរ​​​​លើ​ដង​ផ្លូវ​​​ មុន​ឆ្លង​កាត់​ត្រូវ​ឈប់​​​សិន ដើម្បី​​ទុក​​​​អាទិភាព​​ឱ្យ​​អ្នក​បើក​បរ​​ផ្លូវត្រង់​​ទៅមុន​ ទើប​​​អាច​បើក​​ឆ្លងកាត់ ។

ដោយឡែក​រថយន្ត​ឡិច​ស៊ីស​​បើក​បរ​មិន​គោរព​​ស្លាក​សញ្ញា​​នេះ ទើប​​បណ្តាល​​​ឱ្យរថយន្ត​​​កាមរីហាយ​ប្រ៊ីតដ​បុ​ក​តែ​ម្តង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕