រាជធានីភ្នំពេញ ៖ ម៉ូតូ២គ្រឿងបុកគ្នាដោយសារតែបាំងនឹងរថយន្តហាយឡែនឌ័របត់ស្តាំធ្វើឱ្យម៉ូតូទាំងពីរមើលគ្នាអត់ឃើញទើបបុកទល់មុខគ្នា តែសំណាងល្អមិនមានអ្នករងរបួសទេ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ថ្ងៃទី២៦ មេសា នៅលើផ្លូវលេខ២៧១ កែងផ្លូវបេតុងជាប់ធនាគារ ANZ សាខាផ្សារដើមថ្កូវ មុខផ្ទះលេខ៤៣៣ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជនរងគ្រោះជិះម៉ូតូគុបជ្រុងមានឈ្មោះមាស សុខចិត្រា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ចំណែកជនរងគ្រោះជិះម៉ូតូអាយខន មានឈ្មោះសុខ គា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ក្រោយពេលកើតហេតុភាគីទាំងពីរបានធ្វើការដោះស្រាយគ្នាជាងមួយម៉ោង ទើបយល់ព្រមស្មើគ្នាជិះម៉ូតូចេញ ទៅរៀងខ្លួន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>




ចែករំលែកព័តមាននេះ