ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​ដឹក​ប្រេង​ បុ.ក​គ្នា​ជាមួយ​កុងតឺន័រ លើ​​ផ្លូវជាតិ​លេខ​៣ ធ្លាយប្រេង សមត្ថកិច្ច​អំពាវនាវ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ប្រុង​ប្រយ័ត្ន

20 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ រថយន្ត​ដឹក​ប្រេង​បាន​បុក​គ្នា​ជាមួយ​រថយន្ត​សណ្ដោង​កុងតឺន័រ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦​នេះ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤៨ ស្ថិត​នៅ​ក្នុងភូមិ​ព្រ​វិហារ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ដកំពង់ស្ពឺ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា បើ​យោង​តាម​ការ​ផ្ដល់​ព័ត៌មាន រថយន្ដ​បាន​ធ្លាយ​ប្រេង​នៅ​លេ​ី​ផ្លូវជាតិ​លេខ​៣ ដូចនេះ​សូម​បងប្អូន​អ្នក​បើកបរ​មេត្ដា​យកចិត្ដទុកដាក់​បន្ថយ​ល្បឿន នៅ​ខាង​មុខ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​តែ​សម្រួល​ចរាចរណ៍​ហើយ​៕​