ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរប្លន់​បែក​សំបុក​ពី​ខេត្ដ​ព្រះ​សីហ​នុម​ក​លាក់ខ្លួន​នៅ​ខេត្ដបាត់ដំបង

15 ឆ្នាំ មុន

ខេត្ដបាត់ដំបង ៖ អ្នក​ដែល​ប្រព្រឹត្ដអំពើអាក្រក់​មិន​ប្រាកដ​ថា​មាន​វាសនា​ល្អ រហូត​នោះ​ទេបើ​ទោះបីជា​ប្រឹង​រត់គេច​លាក់ខ្លួន​ដល់​ជើងមេឃ​ក៏​ដោយ ។ ជាក់ស្ដែង​ដូច​ជាបុរស​ម្នាក់​ឈ្មោះ​ហង្ស ហួ​ន ហៅ​ហ៊ា​ង អាយុ២៥​ឆ្នាំ​ដែល​បែក​សំបុក​ដោយសារ​សមត្ថកិច្ចបង្ក្រាប ខណៈ​ក្រុម​របស់​ពួក​គេ​រៀបចំ​គំរោងប្លន់​សំលាប់​ជន​រង​គ្រោះ​នៅ​ឯ​ស្រុក​ កំពង់សិលា ខេត្ដ​ព្រះ​សីហ​នុ កាលពី​ជាង​មួយស​ប្ដា​ហ៍​មុន បាន​ព្យាយាម​រត់​មក​លាក់ខ្លួននៅផ្ទះ​ឪពុកក្មេក​នៅ​ស្រុក

ខេត្ដបាត់ដំបង ៖ អ្នក​ដែល​ប្រព្រឹត្ដអំពើអាក្រក់​មិន​ប្រាកដ​ថា​មាន​វាសនា​ល្អ រហូត​នោះ​ទេបើ​ទោះបីជា​ប្រឹង​រត់គេច​លាក់ខ្លួន​ដល់​ជើងមេឃ​ក៏​ដោយ ។ ជាក់ស្ដែង​ដូច​ជាបុរស​ម្នាក់​ឈ្មោះ​ហង្ស ហួ​ន ហៅ​ហ៊ា​ង អាយុ២៥​ឆ្នាំ​ដែល​បែក​សំបុក​ដោយសារ​សមត្ថកិច្ចបង្ក្រាប ខណៈ​ក្រុម​របស់​ពួក​គេ​រៀបចំ​គំរោងប្លន់​សំលាប់​ជន​រង​គ្រោះ​នៅ​ឯ​ស្រុក​កំពង់សិលា ខេត្ដ​ព្រះ​សីហ​នុ កាលពី​ជាង​មួយស​ប្ដា​ហ៍​មុន បាន​ព្យាយាម​រត់​មក​លាក់ខ្លួននៅផ្ទះ​ឪពុកក្មេក​នៅ​ស្រុក​ថ្មគោល ខេត្ដ​បាត់ដំបង ហើយ​ត្រូវ​កំលាំង​នគរបាល​ព្រហ្មទណ្ឌកំរិត​ធ្ងន់​ខេត្ដបាត់ដំបង​សហការ​ជាមួយកំលាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​របស់ក្រសួងមហាផ្ទៃ ចាប់ខ្លួន​បាន​កាលពី​ល្ងាច​ថ្ងៃ ទី​២៤ ឧសភា​។ ការ​ចាប់ខ្លួន​នេះ​គឺ​យោង តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​លោក​ម៉ុង មុន្នី​ចរិយា ចៅក្រម​ស៊ើបសួរ​របស់​សាលាដំបូង​ខេត្ដ​ព្រះ​សីហ​នុ លេខ​១០២ ចុះ​ថ្ងៃ​ទី​២៤ ឧសភា ឆ្នាំ​២០១០ ។

លោក​ជេ​ត វ​ណ្ណី អនុប្រធាន​នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដែល​ចុះប្រតិបត្ដិការ​នេះ​ជាមួយ​កំលាំង​នគរបាល​ខេត្ដបាត់ដំបង បាន​ប្រាប់​កោះសន្ដិភាព​ថា ជនសង្ស័យ​ឈ្មោះ​ហង្ស ហួ​ន ហៅ​ហ៊ា​ង អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រ​ញំ​ង​អំពិល ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្ដតាកែវ ។ លោក​បានបញ្ជាក់​ថា ជន​នេះ​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយបក្សពួក​៤​នាក់​ទៀត​ដែល​រៀប​គំរោង​ប្លន់​និងសំលាប់​ជន​រង​គ្រោះ​នៅ​ភូមិ​ព្រៃ​ប្រសិទ្ធិ៍ ឃុំ អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ដ​ព្រះសីហ​នុ កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី រសៀល​ថ្ងៃ​ទី​១៨ ឧសភា កន្លង​ទៅ ។លោក ជេ​ត វ​ណ្ណី បាន​បញ្ជាក់​ថា កាលនោះ​យើងឃាត់ខ្លួន​បាន​២​នាក់​ដំបូង​ក្នុង​ចំណោម​បក្សពួក​៥​នាក់ ហើយ​ដកហូត​បាន​កាំភ្លើង​អាកាមួយ​ដើម និង​គ្រាប់​ចំនួន​១០០​គ្រាប់​ផង​ដែរ​។ក្រោយ​ពី​បែក​សំបុក ជន​ឈ្មោះ​ហង្ស ហួ​ន ហៅ​ហ៊ា​ង​នេះ​បាន​រត់​មក​លាក់ខ្លួន​នៅ​ស្រុក​ថ្ម គោល ខេត្ដបាត់ដំបង ហើយ​កំលាំង​យើង ស្រាវជ្រាវ​ដឹង​ទើប​សុំ​ដីកាចាប់ខ្លួន​ជន​នេះ​តែ​ម្ដង​ទៅ ។ ក្រុម​នេះ​មាន​ស្ដ្រី​២​នាក់​ផង ។

ក្រោយ​ពេល​ត្រូវ​ចាប់ខ្លួនជនសង្ស័យ ឈ្មោះ​ហង្ស ហួ​ន ហៅ​ហ៊ា​ង បាន​ឆ្លើយបដិសេធ​រាល់​ការ​ចោទប្រកាន់​របស់​សមត្ថកិច្ចប៉ុន្ដែ​បាន​សារភាព​ថា ខ្លួន​ពិតជា​ស្គាល់​ក្រុមដែល​រៀបចំ​គំរោង​ប្លន់​សំលាប់​នោះ​មែនតែ​ខ្លួន​មិន​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​គំរោង​ប្លន់សំលាប់​នោះ​ទេ ។ ទោះជា​បែប​ណានេះ​ជា​ជោគជ័យ​ពិតប្រាកដ​មួយ​របស់​ក្រុម​នគរបាល​ខេត្ដ​ព្រះសីហ​នុ​ដែល​បង្ក្រាប​ក្រុម​ចោរប្លន់​សំលាប់​នេះ​បាន​ទាន់​ពេលវេលា ។ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍ ហើយ​ថា ការ​បង្ក្រាប​ក្រុម​ចោរប្លន់​បាន​មុនពេល​ពួក​វា​ធ្វើ​សកម្មភាព​ទើប​ចាត់​ទុក​ថា ជា​ជោគជ័យ​ពិតប្រាកដ ប៉ុន្ដែ​បើ​ពួក​ចោរប្លន់បាន​សំរេច​ហើយ ឯ​យើង​បង្ក្រាប​បាន​តាមក្រោយនេះ​មិនមែន​ជា​ជោគជ័យ​ទេ ព្រោះចោរ​បាន​ប្លន់​រួច​ទៅ​ហើយ​ ។