ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​សង្ស័យ​ឆបោក​អន​ឡាញ​មួយ​កន្លែង​នៅ​ខណ្ឌទួលគោក ឃាត់ខ្លួន​វៀតណាម​១៤៩​នាក់ និង​ខ្មែរ​៨៥​នាក់

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ចម្រុះ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ហ៊ុន សុ​រិ​ទ្ធី អភិបាលរង រាជធានី​ភ្នំពេញ ដោយ​សហការ​ជាមួយ​អាជ្ញាធរ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ចម្រុះ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ហ៊ុន សុ​រិ​ទ្ធី អភិបាលរង រាជធានី​ភ្នំពេញ ដោយ​សហការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ បាន​ចុះ​បង្ក្រាប​ទីតាំង​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​អន​ឡាញ មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​ក្នុង​អគារ​លេខ​១៥ ផ្លូវ​១២៨ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ ក្រុម​សមត្ថកិច្ច​បាន​រក​ឃើញ​ជនជាតិ​វៀតណាម សរុប​ចំនួន ១៤៩​នាក់ ដោយ​ក្នុង​នោះ​មាន​ស្រី​២៣​នាក់​, និង​ជនជាតិ​ខ្មែរ​សរុប​ចំនួន​៨៥​នាក់ ក្នុង​នោះ​ស្ត្រី​ចំនួន ១៧​នាក់ ដែល​មានមុខរ​បរជា​ជាងភ្លើង​, កម្មករ​សំណង់​, សន្តិសុខ មក​ពី​ក្រុមហ៊ុន​សេវាកម្ម​សន្តិសុខ​ឈ្មោះ ហាន ហុង​, និង​ជា​ចុងភៅ និង​កូនកាំបិត ផង​ដែរ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​អនុវត្ត នីតិវិធី​អន្តោប្រវេសន៍​ចំពោះ​ជនជាតិ​វៀតណាម ដែល​ពាក់ព័ន្ធ និង​បាន​ប្រគល់​ជនជាតិ​ខ្មែរ​ចំនួន ៦៧​នាក់ ស្រី ១២​នាក់ ព្រមទាំង​មធ្យោបាយ​សម្ភារៈ ជូន​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​អនុវត្ត​នីតិវិធី ខណៈ​អនុវត្ត​វិធានការ​អប់រំ​ណែនាំ​ដល់​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត និង​បាន​ប្រគល់​ជូន​ទីតាំង​អគារ​ជូន​ម្ចាស់​អគារ​គ្រប់គ្រង​បន្ត​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ