ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ដេញ​កា.ប់​​គ្នា​យ៉ាង​អណាធិបតេយ្យ ​ស្លា.ប់​ម្នាក់ និង​ឃាត់ខ្លួន​៦​នាក់

1 ខែ មុន

ខេត្តកណ្តាល ៖ ក្រុម​ក្មេង​ទំនើង​ ព្រហើន​ផ្គើន ប្រដាប់​សុទ្ធតែ​កាំបិត និង​ដាវ​ស៊ាំ​ម៉ូ​រ៉ៃ ជិះ​ម៉ូតូ​ដេញ​វាយ​កាប់​ចាក់​គ្នា​យ៉ាង​អណាធិបតេយ្យ រហូត​ជិះ​ទៅ​បុក​បង្គោល​ភ្លើង​ស្លាប់​ម្នាក់ ខណៈ​បក្សពួក​របស់​ខ្លួន​០៦​នាក់ ទៀត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន…

ខេត្តកណ្តាល ៖ ក្រុម​ក្មេង​ទំនើង​ ព្រហើន​ផ្គើន ប្រដាប់​សុទ្ធតែ​កាំបិត និង​ដាវ​ស៊ាំ​ម៉ូ​រ៉ៃ ជិះ​ម៉ូតូ​ដេញ​វាយ​កាប់​ចាក់​គ្នា​យ៉ាង​អណាធិបតេយ្យ រហូត​ជិះ​ទៅ​បុក​បង្គោល​ភ្លើង​ស្លាប់​ម្នាក់ ខណៈ​បក្សពួក​របស់​ខ្លួន​០៦​នាក់ ទៀត​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង២​យប់​ឈាន​ចូល​ថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០២៥ ចំណុច​លើ​ផ្លូវជាតិ​លេខ ២១A ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល​ ។

សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង ​បង្ហើប​ប្រាប់​ក្រុមការងារ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​០៨​នាក់ ៖
១-​ឈ្មោះ រឿ​ន ណា​រិ​ន ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ កំពង់​ទ្រា ឃុំ ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។​(​រង​របួស​ចំ​ដៃ​)
២-​ឈ្មោះ ឃឹម វាសនា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ កំពង់​ទ្រា ឃុំ ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។
៣-​ឈ្មោះ ហេង សុខ​បាន​ ​ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ កំពង់​ទ្រា ឃុំ ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។
៤-​ឈ្មោះ សល់ ស ហៅ វិសាល ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ កំពង់​ទ្រា ឃុំ ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។
៥-​ឈ្មោះ ម៉េ​ត យុ​ទ្ធា​ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​: កម្មករ មាន​ទីលំនៅ​ភូមិ កំពង់​ទ្រា ឃុំ ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។
៦-​ឈ្មោះ វ៉ុ​ន​សា​វុ​ធ ភេទ ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ កំពង់​ទ្រា ឃុំ ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។
៧.​ឈ្មោះ​សត ស៊ី​ន ភេទ​ប្រុស អាយុ ២២​ឆ្នាំ​ជនជាតិ​ខ្មែរ​.​មុខរបរ​.​កម្មករ មាន​ទីលំនៅ​ភូមិ​កំពង់​ទ្រា​ឃី​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល​។​(​របួស​ផ្ទៃមុខ​)
៨.​ឈ្មោះ​ធា ចន្ទ​ថា ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ​ជនជាតិ​ខ្មែរ​. មុខរបរ​.​កម្មករ មាន​ទីលំនៅ​ភូមិ​កំពង់​ទ្រា ឃុំ​ស្អាង​ភ្នំស្រុក​ស្អាង ខេត្តកណ្ដាល​។

ចំណែក​ក្រុម​ជនសង្ស័យ​មាន​ចំនួន​១០​នាក់ ៖
១-​ឈ្មោះ ធី វិសាល ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ ដំណាក់​សង្កែ សង្កាត់​ព្រែក​កំ​ពិស ខ​ណ្ឌ័​ដង្កោ រាជធានី​ភ្នំពេញ​។​(​អ្នក​បើក​ម៉ូតូ​)(​ឃាត់ខ្លួន​)
២-​ឈ្មោះ ឡេ​ង សុ​ភ័​ក្ត្រា ភេទ ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ ខ្មែរ​.​មិន​ពិតប្រាកដ​. មាន​ទីលំនៅ ផ្សារ​តា​ខ្មៅ​ថ្មី​។​ដៃដល់​(​ស្លាប់​)
៣-​ឈ្មោះ​ជុំ ជេដ្ឋា រ៉ូ​ហ្សា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ​ខ្មែរ​.​មុខរបរ​.​កម្មករ​. មាន​ទីលំនៅ​ភូមិ​ថ្មី​១ សង្កាត់​តា​ខ្មៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។​បើក​ម៉ូតូ (​ឃាត់ខ្លួន​)
៤-​ឈ្មោះ​ឈឿ​ន ស៊ីវ​ហេង ហៅ បារាំង ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ​ខ្មែរ​.​មុខរបរ​.​សិស្ស មាន​ទីលំនៅ​ភូមិ​កំពង់​សំណាញ់​១​សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ​ខេត្តកណ្ដាល​។​(​កាន់​ដាវ​អង្គុយ​ពីក្រោយ​)(​គេចខ្លួន​)
៥-​ឈ្មោះ​ហួត​ខ្លា​អា​ដាម ហៅ អា​ខ្លា ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ​.​មុខរបរ​.​មិន​ពិតប្រាកដ​. មាន​ទីលំនៅ ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។​(​បើក​ម៉ូតូ​)(​ឃាត់ខ្លួន​)
៦-​ឈ្មោះ ឃឿ​ន សីហា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ​ខ្មែរ .​មុខរបរ​.​មិន​ពិតប្រាកដ​.​មាន​ទីលំនៅ ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។​(​កាន់​ដាវ​អង្គុយ​ពីក្រោយ​)(​គេចខ្លួន​)
៧-​ឈ្មោះ​វ​ន្ថា ដេ​វីត ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ​ខ្មែរ .​មុខរបរ​.​មិន​ពិតប្រាកដ​.​មាន​ទីលំនៅ​ភូមិ ព្រែក​សំរោង ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។​(​កាន់​ប៉ាំងតោ​អង្គុយ​ពីក្រោយ​)(​ឃាត់ខ្លួន​)
៨-​ឈ្មោះ ជា ភា​រះ ហៅ យួន ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ​ខ្មែរ .​មុខរបរ​.​មិន​ពិតប្រាកដ​មាន​ទីលំនៅ ភូមិ​ដើម​មៀន​សង្កាត់​ដើម​មៀន​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។​(​អ្នក​បើក​ម៉ូតូ​)(​ឃាត់ខ្លួន​)
៩-​ឈ្មោះ អ៊ូ សុវណ្ណ​ឡុ​ង ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​.​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ព្រែក​តា​គង់​សង្កាត់​ចាក់​អង្រែ​លើ ខ​ណ្ឌ័​មាន​ជ​យ័ រាជធានី​ភ្នំពេញ​។​(​អង្គុយ​ពីក្រោយ​កាន់​ដាវ​)(​ឃាត់ខ្លួន​)
១០- ឈ្មោះ​អឿ​ន ថុ​នា ហៅ​ថុ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ .​មុខរបរ​.​សិស្ស​មាន​ទីលំនៅ ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។​។​(​អ្នក​បើក​ម៉ូតូ​)(​គេចខ្លួន​)

ក្នុង​នោះ​សមត្ថកិច្ច​ដកហូត វត្ថុ​តាង​រួម​មាន ៖ កាំបិតប៉័ងតោ​កែ​ឆ្នៃ​ចំនួន​០១​ដើម ដាវ​កែ​ឆ្នៃ​ចំនួន​០២​ដើម ម៉ូតូ​ឌ្រី​សង់​C125 ចំនួន​០១​គ្រឿង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ​ក្រុម​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចំនួន​០៤ គ្រឿង មាន​គ្នា​ចំនួន ០៨ នាក់ ពី​ក្រុង​តា​ខ្មៅ​ ​សំដៅ​មក​ស្រុក​ស្អាង​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​វត្ត​ឈូង​លាប សង្កាត់​រកា​ខ្ពស់ ក៏​ជួប​បក្សពួក​ជនសង្ស័យ​បាន​ជិះ​ដេញ​កាប់​ក្រុម​ជន​រង​គ្រោះ រហូត​មក​ដល់​ក្លោ​ង​ទ្វារ​វត្ត​ត្រពាំង​ឈូក ភូមិ ត្រពាំង​ឈូក ឃុំ​ព្រែក​គយ​ស្រុក​ស្អាង ក៏​ត្រូវ​បាន​ក្រុម​បក្សពួក​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​យក​ដាវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ រឿ​ន ណា​រិ​ន បណ្ដាល​ឲ្យ​រង​របួស​ដៃ និង​ឈ្មោះ​សត​ស៊ី​ន​(​របួស​ផ្ទៃមុខ​)​ហើយ​ក៏​ដួល​ម៉ូតូ​។ ចំណែក​ម៉ូតូ​របស់​ជនសង្ស័យ​ឈ្មោះ ធី វិសាល បាន​ទៅ​បុក​ជាមួយ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​ក្បែរ​នោះ ពេល​នោះ​ក្រុម​បក្សពួក​របស់​ខ្លួន ក៏​ជិះ​ម៉ូតូ​មក​ដល់ ធ្វើ​សកម្មភាព​ដេញ​កាប់​ទៅ​លើ​ឈ្មោះ រឿ​ន ណា​រិ​ន​បន្ថែម​ទៀត​។ ពេល​នោះ​ឈ្មោះ​រឿ​ន ណា​រិ​ន រើស​ដុំឥដ្ឋ ឈ្មោះ​សត ស៊ី​ន យក​មួក​ការពារ គប់​ទៅ​លើ​ក្រុម​ជន​ស​ង្ស​យ័​វិញ​រួច​ក៏​បាន​រត់គេច​ចេញពី​ក​ន្លែ​កើតហេតុ​។ ចំណែក​ក្រុម​ជនសង្ស័យ​ឈ្មោះ ឡេ​ង សុភ​ក្ត្រា​ដួល​ម៉ូតូ​របួសធ្ងន់ ដោយសារ​បុក​បង្គោល​ភ្លើង ត្រូវ​បាន​ក្រុម​របស់​ខ្លួន​លើកយក​ទៅ​មន្ទី​ពេទ្យ​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ​។ ពេល​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​ឡើង​ទៅ​តា​ខ្មៅ ត្រូវ​បាន​ក្រុម​ជន​រង​គ្រោះ​០៦​នាក់​ដែល​រត់​ចូល​យឿ​ត្រី​បាន​យក​មួក​ការពារ​សុវត្ថិភាព​របស់​ខ្លួន​គប់​ទៅ​លើ​ក្រុម​ជនសង្ស័យ​វិញ ។​(​សូម​បញ្ជាក់​ថា ករណី​នេះ ឈ្មោះ ឡេ​ង សុភ​ក្ត្រា ដោយ​មាន​របួសធ្ងន់​ពេក​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​) ​។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ