ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនឿ​របស់​ជនជាតិ​ចិន​លើ​ការ​លោត​ម៉ុង​សាយ​នាំ​មក​នូវ​សិរី​សួស្ដី​ឆ្នាំ​ថ្មី​និង​អោយ​រកស៊ី​មាន​-​បាន

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជំនឿ​របស់​ជនជាតិចិន ចំពោះ​ការ​លោត​ម៉ុង​សាយ គឺ​គេ​ជឿ​ថានឹង​ធ្វើ​ឱ្យ​ការ​រកស៊ី​លក់ដូរ​របស់​គេ​មានការ​រីក​ចំរើន ហើយ​និង​នាំ​មក​នូវ​សិរី​សួស្ដីសុភមង្គល នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គេ​ទៀត​ផង​។ ម្យ៉ាងវិញទៀត​ការ​លោត​ម៉ុង​សាយ​នេះ​គឺជា​ប្រពៃណី​របស់​ជនជាតិ​ចិន ដែល​មាន​រាប់​ពាន់​ឆ្នាំមក​ហើយ ។

តាម​ការ​អះអាង​បន្ថែម​ពី​ចាស់​ៗ​មួយចំនួន​បានឱ្យ​ដឹង​ថា ការ​លោត​ម៉ុង​សាយ​នេះមិនមែន​ចេះ​តែ​ធ្វើ​នោះ​ទេ មុន​នឹង​ហៅ​ក្រុមម៉ុង​សាយ​ឱ្យមក​លោត ឬ​សំដែង​នៅ​មុខហាង​របស់​គេ គឺ​គេ​ត្រូវ​មើល​ថ្ងៃ​ណា​ដែលមាន​ហុងស៊ុយ​សំរាប់​គេ​សិន ។

លោក​គួ​ច ណា​វ នាយក​មជ្ឈមណ្ឌល​នាឡិកា​ស្វ៉ី​ស បានមាន​ប្រសាសន៍​ថា លោក​តែងតែ​ហៅ​ក្រុមម៉ុង​សាយ​ឱ្យមក​លោត​សម្ដែង​នៅ​មុខ​ម​ជ្ឈមណ្ឌល​នាឡិកា​ស្វ៉ី​សរប់​សលោក​ជា​រៀង​រាល់ឆ្នាំ មិន​ដែល​ខាន​ឡើយ ហើយ​ឆ្នាំ​នេះ លោកបាន​ជ្រើសរើស​យក​ថ្ងៃ​ទី​២ បន្ទាប់​ពី​ថ្ងៃ​សែន នៅ​វេលា​ម៉ោង​៧​ព្រឹក ព្រោះថា​ជា​ពេល​ដែលល្អ​សំរាប់​លោក ។ លោក​ក៏​បាន​គិត​ឃើញ ដូច​គ្នា​នឹង​អ្នក​រកស៊ី​ដទៃ​ទៀត​ដែរ​ថា ការលោត​ម៉ុង​សាយ​គឺជា​ការ​ធ្វើ​ឡើង​ដើម្បីបញ្ចេញ​ឱ្យ​អស់​នូវ​អ្វី​ដែល​ជា​ភាព​ចង្រៃ ភាពមិនល្អ​សំរាប់​ឆ្នាំ​ចាស់​កន្លង​មក និង​នាំ​មក​វិញ នូវ​សិរី​សួស្ដីសុភមង្គល សំរាប់​ក្រុម​គ្រួសារ របស់​លោក​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ។

ម្យ៉ាងទៀតការ​លោត​ម៉ុង​សាយ​ដែល​ជា​ពិធី​ប្រពៃណី របស់​ជនជាតិ​ចិន​រាប់​ពាន់​ឆ្នាំ​មក​ហើយ​នេះ ត្រូវ​បាន​កូនចៅ​ស្រករ​ក្រោយ​នាំ​គ្នា​ប្រតិបត្ដិតាម​រហូត​មក​ទល់​សព្វថ្ងៃ ជា​ពិសេស​នៅ​ទីណា​ក៏​ដោយ ឱ្យ​តែ​មាន​ជនជាតិ​ចិន​រស់នៅ គេតែងតែ​ឃើញ​កូនចៅ​ជំនាន់​ក្រោយ​នាំ​គ្នា​ប្រ​តិប​ត្ដិ​តាម​រហូត ។