ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យុវជន​២​នាក់​មកពី​​រាំ​លេង​កម្សាន្ត​ត្រូវ​ជន​ពាល​តាម​កា.ប់​ប្រហារ​មិន​ដឹង​មូល​ហេតុ​

11 ឆ្នាំ មុន

ខេត្ត​ស្វាយរៀង ៖ ​យុវជន​២​នាក់​ត្រូវ​​ក្រុម​ជន​ពាល​តាម​វាយ​ និង​កា.ប់​ប្រហារ​ បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ពុំ​ដឹង​ថា ជា​គំនុំ​ ឬ​មូល​ហេតុ​អ្វី​ពិត​ប្រាកដ​ឡើយ តែអ្នក​ស្រុក​និយាយថា ​គ្មាន​អ្វី​ក្រៅពី​រាំ​​ជាន់​ជើង​គ្នា​ និង​រាំកៀង​ស្រី​ស្នេហ៍​គេ​ទេ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង​១​និង​៤០​នាទី​រំលងអធ្រាត្រ​​ឈានចូល​ថ្ងៃ​ទី​១៩ មេសា ​២០១២ ​ស្ថិត​ក្នុងភូមិ​ក្រាំង​លាវ ​ឃុំ​ស្វាយ​ធំ

ខេត្ត​ស្វាយរៀង ៖ ​យុវជន​២​នាក់​ត្រូវ​​ក្រុម​ជន​ពាល​តាម​វាយ​ និង​កាប់​ប្រហារ​ បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ពុំ​ដឹង​ថា ជា​គំនុំ​ ឬ​មូល​ហេតុ​អ្វី​ពិត​ប្រាកដ​ឡើយ តែអ្នក​ស្រុក​និយាយថា ​គ្មាន​អ្វី​ក្រៅពី​រាំ​​ជាន់​ជើង​គ្នា​ និង​រាំកៀង​ស្រី​ស្នេហ៍​គេ​ទេ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង​១​និង​៤០​នាទី​រំលងអធ្រាត្រ​​ឈានចូល​ថ្ងៃ​ទី​១៩ មេសា ​២០១២ ​ស្ថិត​ក្នុងភូមិ​ក្រាំង​លាវ ​ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រុំ ។

​ទាក់​ទិន​ករណី​ខាង​លើ​ជន​រង​គ្រោះ​ឈ្មោះ​ម៉ឹក ភក្តី ​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ​នៅភូមិ​កើត​ហេតុ​បាន​ប្រាប់​កោះ​ស​ន្តិ​ភាពថា ​មុន​ពេល​កើត​ហេតុ​​រូប​គេ និង​មិត្តភក្តិ​​បាន​ទៅ​​លេង​​រាំ​វង់​នៅ​វត្ត​ក្រាំងលាវ ​ក្នុង​ស្រុក​កំពង់​ត្របែក ​ខេត្តព្រៃវែង ​ចម្ងាយ​ពីភូមិ​ក្រាំង​លាវ ស្រុក​ស្វាយ​ជ្រំ ​ប្រហែល​​១​ពាន់​ម៉ែត្រ​។ លុះ​ត្រឡប់​មក​វិញ ដើរ​ជិត​ដល់​ផ្ទះ​ហើយ​ស្រាប់តែ​មាន​ជន​ពាល​ជិះ​ម៉ូតូ​១​គ្រឿង​មាន​គ្នា​២​នាក់ បើក​តាម​ពី​ក្រោយ​ក៏​កាប់​​មកលើ​ខ្លួនពី​​ក្រោយ​ចំ​ក្បាល​មួ​យ​កាំបិត​ផុង​លលាដ៍​​​ដួល​សន្លប់​​នៅ​លើ​ដង​ផ្លូវ​។ ​ចំណែក​​មិត្តភក្តិ​ម្នាក់​ឈ្មោះ​សារ៉ាត់ ហៅ​មោង ភេទប្រុស អាយុ​​១៨​ឆ្នាំ ត្រូវ​១​កាំបិត​ចំ​ឆ្អឹង​.ក​ពី​ក្រោយ បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ដួល​សន្លប់​នៅ​ក្នុង​ថ្លុក​ឈាម ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕