ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយ​ដ្ឋាន​​អាង​ទឹក​​ត្រពាំង​ថ្ម ជា​តំបន់​​ទេស​ចរណ៍​​​មួយ​ក្នុង​​ស្រុក​ភ្នំ​ស្រុក​​ទទួល​ភ្ញៀវ​​ឆ្នាំ​នេះ​រាប់​សិប​ម៉ឺន​នាក់​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ស្រុក​ភ្នំ​ស្រុក គឺ​ជា​ស្រុក​មួយ​នៅ​​ដាច់​ស្រយា​ល​មាន​ចម្ងាយ​​ពី​ទី​រួម​ខេត្ត​ប្រមាណ​ជា​៥៦​​គីឡូ​ម៉ែត្រ​​មាន​អាង​ទឹក​​ត្រពាំងថ្ម​ធំ​មួយ​​ប្រចាំ​ស្រុក​នេះ​​ជា​រមណីយ​ដ្ឋាន​​ទាក់​ទាញភ្ញៀវ​​ជាតិ និង​អន្តរ​ជាតិ​ ហើយ​ក្នុង​​រដូវ​ចូល​ឆ្នាំ​ថ្មី​នេះ​មាន​មនុស្ស​ទៅ​​កម្សាន្ត​​ក្នុង​មួយ​ថ្ងៃៗ​ប្រមាណ​​៥ម៉ឺន​នាក់ ។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ស្រុក​ភ្នំ​ស្រុក គឺ​ជា​ស្រុក​មួយ​នៅ​​ដាច់​ស្រយា​ល​មាន​ចម្ងាយ​​ពី​ទី​រួម​ខេត្ត​ប្រមាណ​ជា​៥៦​​គីឡូ​ម៉ែត្រ​​មាន​អាង​ទឹក​​ត្រពាំងថ្ម​ធំ​មួយ​​ប្រចាំ​ស្រុក​នេះ​​ជា​រមណីយ​ដ្ឋាន​​ទាក់​ទាញភ្ញៀវ​​ជាតិ និង​អន្តរ​ជាតិ​ ហើយ​ក្នុង​​រដូវ​ចូល​ឆ្នាំ​ថ្មី​នេះ​មាន​មនុស្ស​ទៅ​​កម្សាន្ត​​ក្នុង​មួយ​ថ្ងៃៗ​ប្រមាណ​​៥ម៉ឺន​នាក់ ។

បើ​យើង​ធ្វើ​ដំណើរ​​ពី​ទីរួម​ខេត្ត​បន្ទាយ​មាន​ជ័យ ឆ្ពោះ​ទៅ​ទិស​ខាង​កើតតាម​ដង​ផ្លូវ​​លេខ​៦ ដោយ​ឆ្លងកាត់​ក្រុង​សិរី​សោភ័ណ និង​ស្រុក​ព្រះ​នេត្រ​ព្រះ ទៅ​ដល់​ភូមិ​ព្រៃ​មាន់ ក្នុង​​ឃុំ​រហាល​ ស្រុក​ព្រះ​នេត្រ​ព្រះ មានរូប​សំណាក​​យាយ​វ៉ៃ​សូត្រ​ត្រូវ​ធ្វើ​ដំណើរ​​តាម​ផ្លូវ​​លំ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង​មាន​ចម្ងាយ​១៧​គីឡូ​​ម៉ែត្រទៀត​ដល់​ទី​រួម​​ស្រុក​ភ្នំ​ស្រុក ដោយ​ក្នុង​នោះ​បើ​យើង​ក្រឡេក​​មើល​ខាងលិច​ថ្នល់​នឹង​​ឃើញ​ប្រឡាយ​ និង​សំណង់​ធារា​សាស្ត្រ​តូច​ធំ​ជា​ច្រើន​ និងមាន​ទំនប់​​ដ៏​ធំ​​​ដែល​យើង​អាច​និយាយ​បានថា ជា​ផ្លូវ​ភ្លោះ​​ក៏​ថា​បាន​ដែរ ។ ​តែ​បើ​យើង​ចង់​ទៅ​ងូត​ទឹក​​លេង​នៅ​អាង​ទឹក​ត្រពាំង​​ថ្ម ដល់​ទី​​រួម​ស្រុក​ភ្នំ​ស្រុក ​ត្រូវធ្វើដំណើរ​​ទៅទិស​ខាង​លិច​ដោយ​ឆ្លងកាត់​​ឃុំ​ប៉ោយ​ចារ ចម្ងាយ​​៧​គីឡូ​ម៉ែត្រទៀត ទើប​​ដល់​រមណីយ​ដ្ឋាន​​អាង​ទឹក​ត្រពាំង​ថ្ម ។

មុន​នឹង​​កើត​ជាអាង​ទឹក​ត្រពាំង​ថ្ម​នេះ តាម​សម្តី​​ចាស់​ទុំ​នៅ​ឃុំ​​ប៉ោយ​ចារ តែង​​តំណាល​​ថា ពី​ដើម​ឡើយ​រមណីយដ្ឋាន​នេះ គឺជា​វាល​ស្រែ​​របស់​ប្រជា​ពលរដ្ឋ​​ក្នុង​ឃុំ​ប៉ោយ​ចារ ឃុំ​ពន្លៃ ​ស្រុក​ភ្នំ​ស្រុក និង​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​ស្វាយ​ចេក​ផង​ដែរ ​ដោយ​មាន​ម្ខាង​​ជា​ផ្លូវ​បរម​បុរាណ​​ចេញពី​អង្គវត្ត​ឆ្ពោះ​​មក​ប្រាសាទ​​បន្ទាយ​ឆ្មារ ​និង​ប្រាសាទ​​បន្ទាយ​ទ័ព ​ក្នុង​ស្រុក​ថ្ម​ពួក។ ​នា​បច្ចុ​ប្បន្ន​នេះ​​យើង​សង្កេត​ឃើញ​ស្ពាន​បុរាណ​ជាច្រើន​​កន្លែង​ផង​ដែរ ដែល​ស្ពាន​​ខ្លះ​​ត្រូវ​ខូច​ខាត​ទាំង​ស្រុង និង​ស្ពាន​ខ្លះ​នៅ​សល់​​តែ​ដុំ​ថ្ម​បាយ​ក្រៀម ។ ​លុះ​នា​សម័យ​​៣​ឆ្នាំ​​៨​ខែ​និង​២០​ថ្ងៃ អង្គ​ការ​របស់​ប៉ុល​ពត ​បាន​ប្រើ​ប្រាស់​​កម្លាំង​​ប្រជា​ជន​រាប់​ម៉ឺន​​នាក់​លើ​ក​​ទំនប់​​ទប់​ទឹក​អាង​​លើ​ផ្លូវ​បុរាណ​​នោះ​ និង​ធ្វើ​ស្ពាន​​ជា​ច្រើន​​​ទើប​ក្លាយ​​ជា​អាង​​​ទឹក​ដ៏​ធំ​​មួ​យ​ហៅ​ថា អាង​ទឹក​ត្រពាំង​​ថ្ម ដល់​សព្វថ្ងៃ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕