ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪម៉ាល់​ទិច​

12 ឆ្នាំ មុន

មាន​ជន​​បរទេស​ពីរ​នាក់​ បាន​ដើរ​សំដៅ​​​ទៅ​កាន់​ព្រៃ​​មួយ​កន្លែងនៅ​ក្បែរ​មាត់​ជ្រោះ​​ដែល​មាន​​ដើម​ឈើ​មួយដើម​​ធំ ហើយ​មាន​សំបុក​ឪម៉ាល់​ នៅក្បែរ​​​គល់​ឈើ​ធំនោះ​។ ខណៈ​​នោះ​ជន​បរទេស​​​ទាំង​ពីរ​​នាក់​​ដើរ​បម្រុងទៅ​​​អង្គុយ​​​​លេង​​​ ក្រោម​​​ដើម​ឈើ​​​នៅមាត់​ជ្រោះ​​​​ដែល​មាន​សំបុក​​​​ឪម៉ាល់​ ប៉ុន្តែ​​ពុំ​បាន​ដឹងថា នៅគល់​ឈើ​នោះ​​​មាន​សំបុក​​​ឪម៉ាល់​ទេ ហើយ​ក៏​​ជួប​នឹង​បុរស​ខ្មែរ​​​ម្នាក់​​ដែលដើរ​​ក្បែរ​

មាន​ជន​​បរទេស​ពីរ​នាក់​  បាន​ដើរ​សំដៅ​​​ទៅ​កាន់​ព្រៃ​​មួយ​កន្លែងនៅ​ក្បែរ​មាត់​ជ្រោះ​​ដែល​មាន​​ដើម​ឈើ​មួយដើម​​ធំ ហើយ​មាន​សំបុក​ឪម៉ាល់​ នៅក្បែរ​​​គល់​ឈើ​ធំនោះ​។ ខណៈ​​នោះ​ជន​បរទេស​​​ទាំង​ពីរ​​នាក់​​ដើរ​បម្រុងទៅ​​​អង្គុយ​​​​លេង​​​ ក្រោម​​​ដើម​ឈើ​​​នៅមាត់​ជ្រោះ​​​​ដែល​មាន​សំបុក​​​​ឪម៉ាល់​ ប៉ុន្តែ​​ពុំ​បាន​ដឹងថា នៅគល់​ឈើ​នោះ​​​មាន​សំបុក​​​ឪម៉ាល់​ទេ ហើយ​ក៏​​ជួប​នឹង​បុរស​ខ្មែរ​​​ម្នាក់​​ដែលដើរ​​ក្បែរ​នោះ។

បុរសខ្មែរ​​ឃើញ​ជន​បរទេសទាំងពីរនាក់​​​​ដើរ​សំដៅ​គល់​ឈើ​ធំនោះ​ក៏​បាន​ឃាត់​​កុំ​ឱ្យ​ទៅព្រោះ​​ ខ្លាចឪម៉ាល់​ទិច ។ ឯជនបរទេស​ដែល​​​​ចេះ​ស្តាប់​ភាសាខ្មែរ​​​និង​និយាយ​បាន​ខ្លះៗ​ក៏ប្រាប់​​ទៅ​បុរសខ្មែរ​​​ដែល​ឃាត់​វិញ​​នោះ​ថា មិន​អីទេ បើ​ឪម៉ាល់​​​​ទិច​ពួក​យើង​នឹងទៅ​​ ។  ​

ពេល​និយាយ​​​រួច​ក៏​​ដើរ​​សំដៅ​​​​ទៅ​​ដើម​​ឈើ​ធំនោះ ហើយ​ត្រូវ​​​មេ​ឪម៉ាល់​​​រាប់​រយ​​ហើរ​មក​ទិច​ទាំង​ពីរ​​​រហូត​ដល់​សន្លប់​ លុះ​ពេល​​ដឹងខ្លួន​​ឡើង​និយាយ​​ប្រាប់​​គ្រូពេទ្យ​​ថា បុរស​នេះ​​​​កុហក​ តាម​ពិត​ឪម៉ាល់​ច្រើន ​ប្រាប់​ពួក​គេ​ថា​ ឪម៉ាល់​ទិច ៕​