ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំឡុងពេល​បុណ្យចូលឆ្នាំថ្មីគ្រោះថ្នាក់ចរាចរណ៍12លើក

12 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​​របាយ​ការណ៍​បូក​សរុប​សភាព​ការណ៍​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​​បង្ការ​របស់​ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​ ក្នុង​អំឡុង​​ពេល​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃ​ណី​ខ្មែរ រយៈ​ពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៣-១៤-១៥ មេសា​ សភាពការណ៍​សន្តិ​សុខ​សណ្តាប់​ធ្នាប់​​សង្គម​ក្នុង​នោះបទ​ល្មើស​ឧក្រិដ្ឋ​​ ​កើត​​មាន​១​លើក​ និង​គ្រោះ​ថ្នាក់​

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​​របាយ​ការណ៍​បូក​សរុប​សភាព​ការណ៍​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​​បង្ការ​របស់​ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​ ក្នុង​អំឡុង​​ពេល​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃ​ណី​ខ្មែរ  រយៈ​ពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៣-១៤-១៥ មេសា​ សភាពការណ៍​សន្តិ​សុខ​សណ្តាប់​ធ្នាប់​​សង្គម​ក្នុង​នោះបទ​ល្មើស​ឧក្រិដ្ឋ​​ ​កើត​​មាន​១​លើក​ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ចំនួន​១២​​ករណី​​ ​។

តាមរបាយការណ៍​ឱ្យ​ដឹងថា ជន​ល្មើស​​ចំនួន​​២នាក់ ១-ឈ្មោះ ក្រែ រស្មី ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ  ២-ឈ្មោះ​ ងួន ​គឹម​រ៉ូ ​ ភេទ​ប្រុស​ អាយុ​​១៧​ឆ្នាំ​ ​ទាំង​ពីរនាក់​ រស់​នៅ​ភូមិ​ចំការ​ចេក​ ឃុំ​រហាត់​ទឹក​ ស្រុក​មង្គលបុរី​ បាន​ព្រួតគ្នា​ធ្វើ​សកម្មភាព​​វាយ​ចាក់​ទៅ​លើ​​ឈ្មោះ អ៊ិន រក្សា ភេទ​​​ប្រុស អាយុ​​២២​ឆ្នាំ​ ​នៅ​ភូមិ​ជាមួយ​គ្នា​ បណ្តាល​ឱ្យ​ស្លាប់​បាត់​បង់​ជីវិត​ ។ ក្រោយ​មក​សមត្ថកិច្ច​​បាន​ស្រាវជ្រាវ​​ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ ងួន គឹម​រ៉ូ ​និងបាន​រៀប​ចំ​បញ្ជូន​ទៅ​សាលា​ដំបូង​េខត្ត​​ ចំពោះ​​​ជន​ដៃ​ដល់​ឈ្មោះ​ ក្រែ រស្មី​ រត់​គេច​​ខ្លួន​​​បាត់ ។​ ដោយ​ឡែក​​បទ​ល្មើស​​មជ្ឈិម គឺ​គ្មាន​​អ្វី​កើត​ឡើង​នោះទេ ។​

របាយការណ៍​នោះ​បាន​បង្ហាញ​ទៀតថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​​បានកើត​មាន​ចំនួន​​១២​លើក​​ លើ១៦លើក បើ​ប្រៀបធៀប​​ឆ្នាំ​មុន​ បណ្តាល​​ឱ្យ​ស្លាប់​​ម្នាក់​ របួស​ធ្ងន់​១៥នាក់​ ក្នុង​នោះ​ស្រី​៣នាក់​ ​និងរបួស​ស្រាល​ចំនួន​​១៦នាក់ ​ស្រី​៨នាក់​ ខូច​ខាត​ម៉ូតូធ្ងន់ចំនួន​​៨គ្រឿង​ ស្រាល​៧គ្រឿង​ ខូច​រថយន្ត​​ធុនតូច ចំនួន​៣​គ្រឿង ក្នុងសភាព​​ធ្ងន់​ និង​៣​គ្រឿង​ទៀតស្រាល ​ ៕