ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហាតាម​ទូរស័ព្ទ​​ចាប់​នាង​រំលោ.ភពេញ​មួយ​យប់​​ព្រឹក​ឡើង​ទើប​សមត្ថ​កិច្ច​ជួយ​សង្គ្រោះ​

12 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​ដោយ​សារតែ​​មាន​ទំនាក់​ទំនង​ស្នេហា​​តាម​ប្រព័ន្ធ​ទូរស័ព្ទ​​ជា​ច្រើន​លើក​ច្រើន​សា​​នោះ ​នារី​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ម្នាក់​បាន​ស្កាត់​ទៅរក​​ប្រុសស្នេហ៍ដែល​ខ្លួន​ពុំ​ធ្លាប់​ស្គាល់​​មុខមាត់​សោះ​​​នៅ​​រមណីយ​ដ្ឋាន​​គិរី​រម្យ ​ហើយ​​ក៏​ត្រូវ​បុរស​រូប​នោះ​ចាប់​រំលោ.ភ​សេព​សន្ថវៈ​រហូត​បាន​​សម្រេច​ពេញ​មួយ​យប់ ​​​រួច​គេច​​ខ្លួន​ចូល​ព្រៃបាត់​ស្រមោលបន្សល់​នាង​ម្នាក់​ឯង​ត្រូវ​ប៉ូលិស​​ទៅ​ជួយ​សង្គ្រោះ​​

ខេត្តកំពង់ស្ពឺ ៖ ​ដោយ​សារតែ​​មាន​ទំនាក់​ទំនង​ស្នេហា​​តាម​ប្រព័ន្ធ​ទូរស័ព្ទ​​ជា​ច្រើន​លើក​ច្រើន​សា​​នោះ ​នារី​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ម្នាក់​បាន​ស្កាត់​ទៅរក​​ប្រុសស្នេហ៍ដែល​ខ្លួន​ពុំ​ធ្លាប់​ស្គាល់​​មុខមាត់​សោះ​​​នៅ​​រមណីយ​ដ្ឋាន​​គិរី​រម្យ ​ហើយ​​ក៏​ត្រូវ​បុរស​រូប​នោះ​ចាប់​រំលោភ​សេព​សន្ថវៈ​រហូត​បាន​​សម្រេច​ពេញ​មួយ​យប់ ​​​រួច​គេច​​ខ្លួន​ចូល​ព្រៃបាត់​ស្រមោលបន្សល់​នាង​ម្នាក់​ឯង​ត្រូវ​ប៉ូលិស​​ទៅ​ជួយ​សង្គ្រោះ​​ទាំង​ព្រលប់​​នៅ​ក្នុង​ព្រៃ។ ​

ហេតុ​ការណ៍​​​ប៉ូលិស​​ទៅ​​ជួយ​នាំ​នាង​​រង​គ្រោះ​​ចេញពី​ក្រញាំ​តណ្ហា​​នៅ​ក្នុង​ព្រៃ​នេះ​បាន​កើត​ឡើង​កាល​ពី​​​វេលា​ម៉ោង​​៦​និង​៣០​នាទី​​​ល្ងាច​​ថ្ងៃទី​១៤ មេសា ២០១២ នៅ​ក្នុង​ព្រៃ​គិរីរម្យ ​ចំណុច​ក្បែរ​​វត្ត​ចាស់។ កម្ម​ការិនី​​រងគ្រោះ​​ឈ្មោះ​​ ហ.រ.ស ​អាយុ​២៤​ឆ្នាំ​ មាន​លំនៅ​ឃុំ​គគីរ ​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល ​ត្រូវបាន​​ប៉ូលិស​​បញ្ជូន​​ត្រឡប់​ទៅ​ស្រុក​​កំណើត​វិញ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕