រាជធានីភ្នំពេញ ៖ ឃាតជនវក់នឹងល្បែងប្រព្រឹត្តអំពើប្លន់ដើម្បីយកលុយស្រង់ដើម និងទូទាត់បញ្ជីថ្លៃជំពាក់គេរហូតហ៊ានប្លន់អ្នកស្គាល់គ្នាជាម្ចាស់រថយន្តឡិចស៊ីសនោះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរៀបចំធ្វើសន្និសីទកាសែតដើម្បីបង្ហាញមុខមាត់ពិតដល់សាធារណជន និងសកម្មភាពផ្សេងៗរបស់គេដែលប្រព្រឹត្តទៅលើជនរងគ្រោះ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី៨ វិច្ឆិកា ២០១០។
សូមបញ្ជាក់ថា ឃាតជនបាញ់ប្រហារថៅកែហាងនំរដ្ឋាអង្គរជាតិ ដឹកតាមរថយន្តឡិចស៊ីស ពណ៌ស្ករ ប្រភេទ RX470 យកទៅទំលាក់ចោលនៅក្បែរអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ជាប់ក្រសួងការពារជាតិ កាលពីថ្ងៃទី១៥ តុលា ២០១០ កន្លងមកនោះ ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថស្រាវជ្រាវអស់រយៈពេលជាង២០ថ្ងៃរួចមក។
នៅក្នុងសន្និសីទកាសែតបង្ហាញមុខមាត់ក្រុមឃាតកនេះត្រូវបានលាតត្រដាងថា មិនមែនជាអំពើប្លន់សំលាប់ទេ តាមពិតគឺជាអំពើសំលាប់ដោយគំនុំ ដើម្បីលុបបំបាត់បំណុលដែលបក្សពួកជំពាក់…។ សរុបមកវិញនៅក្នុងករណីឃាតកម្មគិតទុកជាមុនទៅលើជនរងគ្រោះស៊ឹម រដ្ឋា កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១០ នោះរហូតមកដល់ពេលនេះ សមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនបានសរុបចំនួន៥នាក់ គឺ ៖
១-ឈ្មោះម៉េន ណុប ភេទប្រុស អាយុ២៩ឆ្នាំ ពាក់ព័ន្ធពីបទទិញលេខទូរស័ព្ទ០៩៣ ៨០៣ ៨៥៦ ហើយលេខទូរស័ព្ទនេះទាក់ទងហៅជនរងគ្រោះចេញពីផ្ទះ រួចយកទៅបាញ់សំលាប់ ។ ឃាត់ខ្លួនថ្ងៃទី២១ តុលា ឆ្នាំ២០១០ (៧ថ្ងៃបន្ទាប់ពីបាញ់សំលាប់ជនរងគ្រោះ) ។ ២-ឈ្មោះតន់ វិចិត្រ ពាក់ព័ន្ធពីបទជួញដូរអាវុធខុសច្បាប់លក់ឱ្យសន វឿន ហៅកូស។ ៣-ឈ្មោះសន វឿន ហៅកូស ជាជនដៃដល់ដែលបានបាញ់សំលាប់ជនរងគ្រោះក្នុងអំពើឃាតកម្មគិតទុកជាមុន២ករណី មួយនៅស្រុកអង្គស្នួល ខេត្តកណ្តាល និងមួយទៀតប្រព្រឹត្តនៅរាជធានីភ្នំពេញថ្ងៃទី១៥ តុលា ឆ្នាំ២០១០ ម៉ោង១៥និង២០នាទី ខណ្ឌ៧មករា។ ៤-ឈ្មោះម៉ុន សុកខា ៥-ឈ្មោះសន សោភា ទាំងពីរនាក់ប្តីប្រពន្ធពាក់ព័ន្ធពីបទផ្តល់មធ្យោបាយរថយន្តកាមរីឆ្លាមពណ៌ស្លែ ចង្កូតស្តាំកែឆ្វេង ឱ្យប្អូនឈ្មោះសន វឿន ហៅកូស ប្រព្រឹត្តបទល្មើសឃាតកម្មគិតទុកជាមុនលើជនរងគ្រោះ ថ្ងៃទី១៥ តុលា ឆ្នាំ២០១០ វេលាម៉ោង១៥និង២០នាទី។
សំភារដកហូតបានមាន ១-រថយន្តកាមរីឆ្លាម ពណ៌ស្លែ ធ្វើសកម្មភាព១គ្រឿង ២-អាវុធខ្លីចំនួន៣ដើម ដកពីឈ្មោះ តន់ វិចិត្រ ម៉ាក CF-98 ចំនួន១ដើម, ឈ្មោះសន វឿន ហៅកូស ម៉ាករ៉ូឡូ ចំនួន១ដើម, ឈ្មោះម៉ុន សុកខា ប៉េអាកុល ចំនួន១ដើម។
អនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការស្រាវជ្រាវ និងយុត្តិធម៌ ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះស្រាវជ្រាវលើករណីបាញ់សំលាប់ទៅលើជនរងគ្រោះយកមកទំលាក់ចោលនៅមុខដេអិន ពីបទឃាតកម្មគិតទុកជាមុន កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១០ វេលាម៉ោង១៥និង២០នាទីលើជនរងគ្រោះស៊ឹម រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ ជាថៅកែហាងនំបុ័ងនៅផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌដង្កោ រហូតដល់ថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១០ សមត្ថកិច្ចកងរាជអាវុធហត្ថយើងបានឃាត់ខ្លួនជនសង្ស័យ៥នាក់ក្នុងនោះមាន ៖
១-ឈ្មោះតន់ វិចិត្រ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររកស៊ីទិញលក់រថយន្តពាក់ព័ន្ធពីបទជួញដូរអាវុធ ។ ២-ឈ្មោះសន វឿន ហៅកូស ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងហាងយីហោ ហេបភីដេ ក្រោយវត្តទួលទំពុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធពីបទឃាតកម្មគិតទុកជាមុន២ករណី ។
១-នៅថ្ងៃទី១០ មីនា ឆ្នាំ២០០៦ វេលាម៉ោង១៩និង៣០នាទី បានបាញ់សំលាប់ជនរងគ្រោះឈ្មោះសាង វន្នី ភេទប្រុស អាយុ២៣ឆ្នាំ ចំនួន២គ្រាប់ ដោយអាវុធកា៥៩ ខាងមុខរោងម៉ាស៊ីនកិនស្រូវ ភូមិត្រពាំងរាំង ឃុំលំហាច ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។ ២-នៅថ្ងៃទី១៥ តុលា ឆ្នាំ២០១០ ម៉ោង១៥និង២០នាទី នៅដេអិន សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ៣-រថយន្តម៉ាកអ៊ីស៊ុយហ្ស៊ុយរបស់ម៉ុន សុកខា ចំនួន១គ្រឿង
៥-ឈ្មោះចាន់ សេរីបុត្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជននេះមានតួនាទីជាអ្នកតាមឃ្លាំមើលសកម្មភាពរបស់ជនរងគ្រោះ នៅមុន និងក្រោយពេលកើតហេតុ ហើយខ្លួនគេជាអ្នកបើករថយន្តកាមរីឆ្លាម ពណ៌ស្លែនេះ បិទគូទពីក្រោយ និងជាអ្នកទៅ ឆាបយកដឹកជនដៃដល់ឆ្មោះសន វឿន ហៅកូស បន្ទាប់ពីបាញ់សំលាប់ជនរងគ្រោះរួច ។ ជននេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនល្មើសសន វឿន ហៅកូស ព្រោះថា ខ្លួនគេជាមនុស្សប្រើប្រាស់គ្រឿងញៀន ។ ជនល្មើសទាំងអស់ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជននេះទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ